ចរាចរណ៍
ច្បាប់៖ ជនណាបង្កគ្រោះថ្នាក់ឱ្យស្លាប់មនុស្សច្រើននាក់ក្នុងស្ថានភាពស្រវឹង អាចដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៧យប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឱ្យភា្ញក់ផ្អើល នៅចំណុចស្ពានអាកាសឫស្សីកែវ ស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលបានបុករះបណ្ដាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់ បានបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលមួយចំនួន។ ករណីបុករះឱ្យមនុស្សស្លាប់នេះ បានបង្កឡើងដោយរថយន្តម៉ាក Ford Ranger ដែលបើកបរដោយឈ្មោះ នាង សំអូន ស្ថិតក្នុងស្ថានភាពស្រវឹង។
បើតាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុនៅចំណុចទីតាំងខាងលើ គឺកំពុងមានការមមាញឹកចរាចរណ៍ ខណៈរថយន្ដ និងម៉ូតូជាច្រើនគ្រឿងឈប់រង់ចាំស្ដុប ក៏ប៉ុន្តែភ្លាមៗស្រាប់ តែមានរថយន្តម៉ាក Ford Ranger មួយគ្រឿងពណ៌ស ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនយ៉ាងលឿន បានមកបុករះម៉ូតូ និងរថយន្ដយ៉ាងពេញទំហឹងជាច្រើនគ្រឿង ដែលបណ្ដាលឱ្យមានមនុស្សដេកដួលពេញផ្លូវ ខ្លះកៀបជាប់ក្រោមរថយន្ដ។
រថយន្តបង្កម៉ាក Ford Ranger បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ មន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលបានបើកបរក្នុងកម្រិតជាតិអាកុល ០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់។ ប៉ុន្តែយ៉ាងណា ភ្លាមៗក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនម្ចាស់រថយន្តបង្ក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍បុករះបណ្ដាលឱ្យមនុស្សស្លាប់ច្រើននាក់បែបនេះ ក៏មានការចោទសួរថា តើជនបង្កអាចប្រឈមនឹងមុខច្បាប់បែបណា ហើយត្រូវផ្តន្ទាទោសក្នុងកម្រិតណា?
បើតាមបទប្បញ្ញតិ្តស្តីពីចរាចរណ៍ផ្លូវគោក ប្រសិនបើជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន រៀល ទៅ១៥លានរៀល និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ឬ ច្រើន ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ អំពើល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២៥លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចជា៖ ១) បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត។ ខ) ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ។ គ) បណ្តាលឱ្យមានស្លាប់មនុស្សច្រើននាក់។ ឃ) រត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេះពីការទទួលខុសត្រូវ។
ដូច្នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បុករះ រហូតបណ្ដាលឱ្យមនុស្សស្លាប់ជាច្រើននាក់ ហើយជនបង្កគ្រោះថ្នាក់ស្ថិតក្នុងស្ថាន ភាពស្រវឹងបែបនេះ អាចនឹងប្រឈមជាប់នឹងទោសជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២៥លានរៀល រួមទាំងទោសបន្ថែមមួយចំនួនទៀតស្របតាមច្បាប់កំណត់ជាធរមាន៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព៣ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ