ជីវិតកម្សាន្ដ
តារាកំប្លែងនាយ ស្វិត ធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺទឹកនោមផ្អែម និងខូចក្រលៀន
បន្ទាប់ពីស្ងប់ស្ងាត់បាត់មុខសិល្បមួយរយៈ ថ្មីៗនេះតារាកំប្លែងនាយ ស្វិត ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើលថា តារាកំប្លែងរូបនេះបាននឹងកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ខណ:មានជំងឺប្រចាំកាយជាច្រើនមុខកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បើតាមប្រភពពីមិត្តភក្តិរួមអាជីពសិល្ប លោក ជុំ ផានិត ហៅឌីជេ កណ្តុរ បានបង្ហោះរូបភាពភ្ជាប់ខ្លឹមសារថា អាណិតពួកម៉ាកណាស់តារាកំប្លែងនាយ ស្វិត ឈឺធ្ងន់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ម្តងម្នាក់ទេសម្លាញ់ឆាប់ជាសម្លាញ់។នាយ ស្វិត បច្ចុប្បន្នបានសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។

ដោយឡែកតារាកំប្លែងលោក អ៊ុក ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម បានបញ្ជាក់ដែរថា តារាកំប្លែងនាយ ស្វិត ធ្លាក់ខ្លួនដោយសារគាត់មានជំងឺទឹកនោមផ្អែម ខូចក្រលៀន ត្រូវលាងឈាមជាប្រចាំ ខណ:បច្ចុប្បន្ននាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃដោយទទួលបានការយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យTYDA ។

នាយ ក្រឹម លើកឡើងថា “ខ្ញុំនាយ ក្រឹម ជាប្រធានក្រុមកំប្លែងប្រចាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នីព្រមទាំងក្រុមគ្រូពេទ្យ TY DAទាំងអស់ដែលបានយកចិត្តទុកដាក់ព្យាបាលជំងឺប្រកបដោយវិជ្ជាជីវ:ដល់តារាកំប្លែងនាយ ស្វិត ដែលមានជំងឺប្រចាំកាយសម្រាកនៅមន្ទីរពេទ្យដោយមិនគិ តថវិកា និងបានឧបត្ថមការចំណាយបន្ថែមផ្សេងៗជា ច្រេីនទៀត ដល់តារាកំប្លែងនាយ ស្វិត “។

នាយ ក្រឹម បន្តថា ពេលនេះនាយ ស្វិត បានសម្រាកព្យាបាលនៅមន្ទីរពេទ្យហេីយ ស្ថានភាពជំងឺបានធូរបន្តិចហេីយ ដោយគាត់មានជំងឺទឹកនោមផ្អែមខូចក្រលៀន ត្រូវលាងឈាមជាប្រចាំ។ ក្នុងនាមខ្ញុំជា្របធានក្រុមកំប្លែងប្រចាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ ក៏ដូចជាក្រុមកំប្លែងរួមអាជីពសូមជូនពរតារាកំប្លែងនាយ ស្វិត ឆាប់ជាសះស្បេីយពីជំងឺទាំងឡាយទាំងពួង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងក្រុមគ្រូពេទ្យ TYDA ទាំងអស់៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត