Connect with us

ព័ត៌មានជាតិ

កម្ពុជា មានគ្រឹះស្ថានមតេ្តយ្យសិក្សា បឋមសិក្សារដ្ឋ និងឯកជន ជាង ១ ម៉ឺនកន្លែង នៅទូទាំងប្រទេស

បានផុស

នៅ

គិត​ត្រឹម​ឆ្នាំ ២០២៣ នេះ កម្ពុជា មាន​គ្រឹះស្ថាន​មតេ្តយ្យ​សិក្សា និង​បឋមសិក្សា​រដ្ឋ និង​ឯកជន ជាង ១៣០០០ កន្លែង នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​វិស័យ​ឯកជន​មាន​ប្រមាណ​ជិត ១៥០០ សាលា។

លោក កាន់ ពុទ្ធី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ចំណោម​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា និង​បឋមសិក្សា ទាំង​រដ្ឋ និង​ឯកជន ទាំង ១៣៤៦១ សាលា ក្នុង​នោះ​សាលា​ឯកជន​មាន​ចំនួន ១៤៨៩ សាលា មាន​សាលា​មត្តេយ្យ​ចំនួន ៧៦០ សាលា និង​សាលា​បឋមសិក្សា​ចំនួន ៧២៩ សាលា។ ចំណែក​សាលា​សាធារណៈ​វិញ មាន​ចំនួន ១១៩៧២ សាលា មាន​សាលា​មត្តេយ្យ​សិក្សា​ចំនួន ៤៦៣៤ សាលា មាន​សិស្ស​សរុប​ចំនួន ២៥៦,៦៥៧ នាក់ និង​សាលា​បឋម​សិក្សា​ចំនួន ៧៣៣៨ សាលា ដោយ​មាន​សិស្ស​សរុប​ចំនួន ២,០៥៧,៦១២ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាន់ ពុទ្ធី បាន​បន្ត​ទៀត​ថា ការ​មាន​សាលា​មតេ្តយ្យ និង​សាលា​បឋមសិក្សា​ទាំង​រដ្ឋ និង​ឯកជន កាន់តែ​ច្រើន នឹង​ជួយ​លើក​កម្ពស់​ដល់​ការ​សិក្សា​របស់​កុមារ​តូច​កាន់តែ​ប្រសើរ ព្រោះថា​ការ​រៀន​នៅ​មតេ្តយ្យ ជួយ​គាំទ្រ​ដល់​គុណភាព​អប់រំ ដោយ​ជួយ​ផ្សព្វផ្សាយ​ដល់​ឪពុកម្ដាយ​ឱ្យ​បញ្ជូន​កូន​តាម​ពេល​កំណត់​ពី​អាយុ ៣ ដល់ ៥ ឆ្នាំ បង្រៀន​ឱ្យ​ចេះ​ថែទាំ​កូន​បាន​ល្អ ដើម្បី​ពួកគាត់​បាន​យល់ដឹង​ពី​សារៈសំខាន់ នៃ​ការ​រៀន​សូត្រ។ ចំណែក​កុមារ ក៏​ទទួល​បាន​ផល​ពី​ការ​ទៅ​រៀន​ថ្នាក់​មតេ្តយ្យ​សិក្សា បាន​យល់ដឹង​ពី​អនាម័យ ការ​ស្អាត និង​បណ្ដុះ​នូវ​បំណិន​ផ្សេងៗ និង​ការ​ជួយ​គាំទ្រ​ទាំង​រាងកាយ ឥរិយាបថ និង​សតិបញ្ញា មាន​ភាព​អង់អាច​ក្លាហាន និង​ទទួល​បាន​ចំណេះដឹង​ផ្នែក​រៀន​ដូចជា​គិត​លេខ ចេះ​គិត សីលធម៌​វប្បធម៌ ចេះ​ទំនាក់ទំនង​ជាមួយ​ក្មេង​ផ្សេងៗ ទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម