Connect with us

កីឡា

តារាបាល់ទះឆ្នើមវ័យក្មេង Luvi ធ្លាប់លេងនៅអារ៉ាប់រួមមុនមកកម្ពុជា

បានផុស

នៅ

កីឡាករ​ឥណ្ឌូណេស៊ីវ័យ​ក្មេង​ Luvi Febrian Nugraha កំពុង​ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​សមត្ថភាព​ដ៏​អស្ចារ្យ​​នៅ​​​ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​នៃ​ពាន​រង្វាន់​បាល់ទះ​តេជោលីគ​រដូវ​កាល​ទី​១។

Luvi FN ​ដែល​កើត​នៅ​​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០០៤ នៅ​តំបន់ Garut ខេត្ត​ West Java ​ប្រទេស​ឥណ្ឌូណេស៊ី​ធ្លាប់​លេង​ឲ្យ​ក្លិប​ជា​ច្រើន​មុន​ពេល​ចូល​មក​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​លេង​ឲ្យ​ក្រុម​នៅ​ស្រុក​កំណើត Luvi ​ទទួល​បាន​ឱកាស​ចូល​រួម​ជា​មួយ​ក្លិប TNI Headquarters នៅ​ឆ្នាំ​២០១៩ សម្រាប់​ការ​ប្រកួត​លីគ​បាល់ទះ​ឥណ្ឌូណេស៊ី​លំដាប់​ទី​២ និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២។ នៅ​ឆ្នាំ​២០២២ រូប​គេ​បាន​​ចូល​រួម​ជា​មួយ​ក្លិប​ Jarkata Pertamina Pertamax នៃ​ក្រប​ខណ្ឌ​លីគ​បាល់ទះ​កំពូល​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ២០២២ នៅ​ពេល​រូប​គេ​ទើប​អាយុ​១៨​ឆ្នាំ។

បន្ទាប់​មក​រូប​គេ​បាន​ចូល​រួម​ជា​មួយ​ក្លិប Bandung Tectona នៅ​ឆ្នាំ​២០២៣។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ការ​លេង​ជម្រើស​ខេត្ត​ West Kalimantan ក្នុង​ពាន​រង្វាន់​ថ្នាក់​ជាតិ​ឥណ្ឌូណេស៊ី 2023 National Police Chief Cup ដែល​ត្រូវ​បាន​គេ​ស្គាល់​រូប​គេ​​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ម្នាក់។

មែន​ទែន​ទៅ រូប​គេ​ជា​យុវជន​វ័យ​ក្មេង​ម្នាក់​ ប៉ុន្តែ​បាន​លេង​ជា​មួយ​កីឡាករ​រៀម​ច្បង​ល្អ​ៗដូច​ជា Nizar Julfikar, Mahfud Nurcahyadi និង Samsul Kohar ក្នុង​ពាន​រង្វាន់ National Police Chief Cup ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ នៅ​ឆ្នាំ​២០២៣​ដដែល រូប​គេ​ជា​មួយ​ក្រុម​ខេត្ត​ West Kalimantan បាន​លេង​ជើង​ឯក Kapolri Cup មួយ​ទៀត​ មុន​ពេល​ផ្លាស់​ទៅ​លេង​នៅ​ក្រៅ​ប្រទេស។

ឆ្នាំ​២០២៣ Luvi ចាប់​ផ្តើម​បោះ​ជំហាន​ទៅ​ក្រៅ​ប្រទេស​ដោយ​បាន​ចូល​រួម​ជា​មួយ​ក្លិប​ Hatta Club Dubai នៅ​ក្នុង​ក្រប​ខណ្ឌ​លីគ​កំពូលប្រទេស​អារ៉ាប់រួម។ ដើម​​ឆ្នាំ​២០២៤ រូប​គេ​បាន​មក​ចូល​រួម​ជា​មួយ​ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស​សម្រាប់​ការ​លេង​ក្នុង​លីគ​បាល់ទះ​កំពូល​កម្ពុជា។

តាម​ពិត​ទៅ​រូប​គេ​មិន​ទាន់​ធ្លាប់​បាន​ជាប់​ក្នុង​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​ក្រុម​ធំ​ទេ ប៉ុន្តែ​រូប​គេ​មាន​ឱកាស​បាន​ចេញ​លេង​នៅ​ក្រៅ​ប្រទេស​ទាំង​វ័យ​ក្មេង។ ក្នុង​ចំណោម​កីឡាករ​ឥណ្ឌូណេស៊ី​៣​នាក់​នៅ​ក្លិប​បញ្ជាការដ្ឋាន​អង្គរក្ស Luvi ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​នាម​ជា​អ្នក​វ៉ៃ​ផ្តាច់​​ដើម្បី​ទទួល​បាន​ពិន្ទុ ស្រប​ពេល​រូប​គេ​លេង​ជា​មួយ​មិត្ត​រួម​ជាតិ Dio និង Dony។

រហូត​ដល់​ពេល​នេះ បញ្ជាការដ្ឋាន​អង្គរក្ស​មិន​ទាន់​ចាញ់​ឡើយ​ក្នុង​ចំណោម​៥​ប្រកួត ប៉ុន្តែ​​ការ​ប្រកួត​ខ្លះ​​បាន​ចាញ់​១សិត ឬ​២​សិត​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​១៣​ពិន្ទុ ឈរ​ចំណាត់​ថ្នាក់​លេខ​២​នៅ​ពី​ក្រោម​វិសាខា​ដែល​មាន​១៥​ពិន្ទុ​ពី​ការ​ឈ្នះ​ទាំង​៥​លើក​ក្នុង​នោះ​វិសាខា​មិន​ទាន់​ចាញ់​សូម្បី​១​សិត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៨ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម