Connect with us

កីឡា

វិសាខាមានកំណត់ត្រា១០០%​កំពុងឈរលើកំពូលតារាងតេជោលីគ

បានផុស

នៅ

ក្រុម​បាល់ទះ​វិសាខា​មិន​ទាន់​ស្គាល់​ចាញ់​ឡើយ ​សូម្បី​មួយ​សិត​ក្នុង​ចំណោម​ការ​ប្រកួត​៥​លើក​ស្មើ​នឹង​​១៥​សិត​នៃ​ពាន​រង្វាន់​បាល់ទះ​តេជោលីគ​ដែល​​សប្តាហ៍​ទី​២​​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​សៅរ៍ និង​អាទិត្យ​កន្លង​ទៅ​។

ការ​ប្រកួត​លើក​ទី១ វិសាខា​បាន​យក​ឈ្នះ​នគរ​បាល​ខេត្ត​កណ្តាល ដោយ​លទ្ធផល ៣-០ (២៥-១៤, ២៥-១៨ និង ២៥-១២)។ ការ​ប្រកួត​ទី​២ វិសាខា បាន​យក​ឈ្នះ​ក្រុម​នគរ​បាល​ខេត្ត​ពោធិ៍សាត់ ដោយ​លទ្ធផល ៣-០ (២៥-១៦, ២៥-២៣ និង​២៥-១២)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ប្រកួត​លើក​ទី​៣​កាល​ពី​ថ្ងៃ​សុក្រ​​ ទី​១៩ ខែ​មករា​ វិសាខា​បាន​យក​ឈ្នះ​ក្រុម​នគរ​បាល​ខេត្ត​ព្រះ​សីហនុ ៣-០ (២៥-១៣, ២៥-១៩ និង ២៥-១៨)។ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២០ ខែ​មករា ពួក​គេ​បាន​យក​ឈ្នះស្នងការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​​ដោយ​លទ្ធផល ៣-០ (​២៥-១៩, ២៥-១៣ និង​២៥-២០) សម្រាប់​ការ​ប្រកួត​លើក​ទី​៤ និង​ថ្ងៃ​អាទិត្យ​ ទី​២១ ខែ​មករា​ បាន​យក​ឈ្នះ​កង​ពល​ធំ​អន្តរាគមន៍លេខ​៣ ដោយ​លទ្ធផល ៣-០ (២៥-២២, ២៥-១៥ និង​២៥-២៣) សម្រាប់​ការ​ប្រកួត​លើក​ទី​៥។

ការ​ទទួល​បាន​ជ័យជម្នះ​ទាំង​៥​ប្រកួត វិសាខា មាន​១៥​ពិន្ទុ​ពេញ កំពុង​ឈរ​លើ​កំពូល​តារាង​ដែល​ជា​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​១០០​%។

ជា​មួយ​គ្នានេះ ក្រុម​ខ្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស​ ក៏​​ទទួល​បាន​ជ័យជម្នះ​ទាំង​៥​ប្រកួត​ដែរ ប៉ុន្តែ​ប្រកួត​ខ្លះ​ពួក​គេ​ចាញ់​១ ឬ​២​សិត​ដែល​ធ្វើ​ឲ្យ​​មិន​អាច​រក​បាន​ពិន្ទុ​ពេញ ដូច្នេះ​​ពួក​គេ​មាន​១៣​ពិន្ទុ​ឈរ​ចំណាត់​ថ្នាក់​លេខ​២ ខណៈ​​ក្រសួង​មហា​ផ្ទៃ​ចាញ់១​ប្រកួត មាន​​១៣​ពិន្ទុ ឈរ​ចំណាត់​ថ្នាក់​លេខ​៣។

ក្រុមកង​ពល​ធំ​អន្តរាគមន៍​លេខ​៣​មាន​៦​ពិន្ទុ ឈរ​​លេខ​៤ បន្ទាប់​ពី​ឈ្នះ​២​ប្រកួត និងចាញ់​៣​ប្រកួត។ ដូចគ្នា​នេះ​ដែរ ស្នងការរដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​មាន​៦​ពិន្ទុ ឈរ​លេខ​៥ តាម​រយៈ​ជ័យជម្នះ​​២​ប្រកួត និង​ចាញ់​៣​ប្រកួត ហើយ​ក្រុម​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​រក​បាន​​៤​ពិន្ទុ កំពុង​ឈរ​លេខ​៦ បន្ទាប់​ពី​ឈ្នះ ១​ប្រកួត និង​ចាញ់​៤​ប្រកួត។

ក្រុម​ដែល​ស្ថិត​នៅ​តំបន់​កាត់​ចេញ​គឺ នគរ​បាល​ខេត្ត​ពោធិ៍សាត់ មាន​៣​ពិន្ទុ​ ឈរ​លេខ​៧ ពី​ការ​ឈ្នះ​១​ប្រកួត​ និង​ចាញ់​៤​ប្រកួត ខណៈ​​​​នគរ​បាល​ខេត្ត​កណ្តាលមិនទាន់​មាន​ពិន្ទុ​ទេ ដោយសារ​ចាញ់​ទាំង​៥​ប្រកួត ក្នុង​នោះ​សូម្បី​តែ​១​សិត​ក៏​មិន​ដែល​ឈ្នះ ដូច្នេះ​គ្មាន​ពិន្ទុ​ឡើយ។

លទ្ធផល​ឥតខ្ចោះ​របស់​វិសាខា

  • វិសាខា ៣-០ នគរ​បាល​ខេត្ត​ព្រះ​សីហនុ
  • វិសាខា ៣-០ នគរបាលពោធិ៍សាត់
  • វិសាខា ៣-០ នគរបាលខេត្តកណ្តាល
  • វិសាខា ៣-០ នគរ​បាល​រាជ​ធានី​ភ្នំពេញ​​
  • វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មវិធី​ប្រកួត​ប្រជែង​ពាន​រង្វាន់​ថ្នាក់​ជាតិ Cambodia Digital Award ប្រាក់​រង្វាន់​កើន​ដល់ ៣ ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តក្វាងស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យ TVET កម្ពុជាកាន់តែប្រសើរ 

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី៖ វិស័យទេសចរណ៍កម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយពីការទាញលំហូរទេសចរ និងវិនិយោគិនចិន

សន្តិសុខសង្គម៩ ម៉ោង មុន

ករណី​គ្រូមា លី សាម៉េត តំណងអយ្យការ​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ស្ត្រី​២​នាក់​ទៀត បន្ទាប់​ពី​ACUបញ្ជូន​ដល់​ដៃ​តុលាការ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ទីបំផុត ដេត ស្រីនាឌ ប្រកាសចេញមុខបកស្រាយ ក្រោយពហិការមិនចូលរួមប្រកួត MPI 2024

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

អ្នកនិពន្ធ សួន ពិសិដ្ឋ លើកជាចម្ងល់ពាក់ព័ន្ធរឿងដាក់ងារឧកញ៉ាលើស្នាដៃ សម្រាប់សិល្បករសិល្បការិនី

សន្តិសុខសង្គម១២ ម៉ោង មុន

Update៖ ករណីអគ្គិភ័យឆេះផ្ទះនៅសង្កាត់ក្រាំងធ្នង់ រាលដាលអស់ផ្ទះ២ខ្នង

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ពេជ្រ សូលីកា ថា ក្រោយភាពរឹងមាំ ក៏កាន់តែក ណ្តោចកណ្តែង និងទឹកភ្នែករាប់មិនអស់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវជាតិលេខ ៣១ បំបែកពី​បែកគុស​ទៅ​កំពង់ត្រាច បញ្ចប់​ការ​​សាងសង់​រួចរាល់ទាំងស្រុង

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីឆេះផ្សារបឹងឈូក ខេត្តបាត់ដំបង៖ រដ្ឋសាងសង់ផ្សារថ្មី និងផ្ដល់សិទ្ធិអាស្រ័យផលដល់អាជីវករអស់មួយជីវិត

Sokha Hotels

ព័ត៌មានពេញនិយម