Connect with us

ព័ត៌មានជាតិ

​គម្រោងសាងសង់ស្ពានឆ្លង​ទន្លេ​ទៅអរិយក្សត្រ ​វិវឌ្ឍន៍ដល់ណាហើយ?

បានផុស

នៅ

លោក ផន រីម អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនបាន​​បញ្ជាក់​មក​កាន់​ «​កម្ពុជា​ថ្មី» នា​ព្រឹក​ថ្ងៃ​ទី ២២ ខែ​មករា នេះថា ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ភ្ជាប់​ពី​ចំណុច​ផ្សាររាត្រី​ឆ្ពោះទៅ​តំបន់​អរិយក្សត្រ​​ឆ្លងកាត់​ទន្លេសាប​និង​ទន្លេ​មេគង្គ នឹង​បញ្ចប់​នីតិវិធី​នានា​នៅ​អំឡុង​ត្រីមាស​ទី ១ ឆ្នាំ២០២៤​ នេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រីម ដែល​ទើប​ទទួល​តំណែង​ជាទី​​ប្រឹក្សា​ និងជា​​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូនបានបញ្ជាក់ថា ​នីតិវិធី​នានានឹង​បញ្ចប់​នៅ​អំឡុង​ត្រីមាស​ទី១ ឆ្នាំ២០២៤ ខណៈ​ការ​ជ្រើសរើស​ក្រុមហ៊ុន​សាងសង់​នឹង​ត្រូវ​អនុម័ត​នៅ​ចុងឆ្នាំ​ ២០២៤។

ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ដែល​មាន​តម្លៃ​ជិត​ ៣០០​ លាន​ដុល្លារ​អាមេរិក​ភ្ជាប់​ពីចំណុចផ្សាររាត្រីឆ្ពោះទៅ​តំបន់​អរិយក្សត្រ​​ត្រូវ​បាន​​ចុះ​ហត្ថលេខារវាង​រាជរដ្ឋាភិបាល​នៃ​កម្ពុជា និង​រដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េ​កាល​ពី​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លង​​ទៅ។

យ៉ាងណាមិញ ​បើតាម​​អ្នក​នាំ​ពាក្យ​​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន ពាក់ព័ន្ធ​គម្រោង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវការ​នៅ​ពុំ​ទាន់​កំណត់​ពេល​វេលា​ជាក់​លាក់នៅ​ឡើយ​ទេ បន្ទាប់​ពី​បញ្ចប់​នីតិវិធី​រៀប​ចំប្លង់​លម្អិត​រួច នឹង​អនុម័ត​លើការ​ជ្រើសរើសក្រុមហ៊ុន​សាងសង់​នៅចុងឆ្នាំ២០២៤ ​។

គួរ​ជម្រាប​ថា ​តាមរយៈ​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-សាធារណ​រដ្ឋ​កូរ៉េ (ផ្សារចាស់-ជ្រោយ​ចង្វារ ជ្រោយ​ចង្វារ-អរិយក្សត្រ) នឹង​ជួយ​ជំរុញ​ឲ្យ​តម្លៃ​អចលនទ្រព្យនៅ​តំបន់​នោះ​ហក់​ឡើង ជា​ពិសេស​នឹង​ប្រែក្លាយ​តំបន់ម្ខាង​នៃ​ដង​ទន្លេ​នៃ​តំបន់​អរិយក្សត្រ​ទៅ​ជាទីក្រុងរណបថ្មី​ ខណៈទីនោះកំពុង​មានការ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធរួម​ទាំង​គម្រោង​បុរី​ជា​ច្រើន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៧ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៥ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

Sokha Hotels

ព័ត៌មានពេញនិយម