Connect with us

ព័ត៌មានអន្ដរជាតិ

ប៉េកាំងដាក់ទិសដៅប្រែក្លាយមុខមាត់ទៅជាទីក្រុងសេដ្ឋកិច្ចឌីជីថលគំរូលំដាប់ពិភពលោក

បានផុស

នៅ

រដ្ឋ​ធានី​ប៉េកាំង​ប្រកាស​​ដាក់​​គោលដៅ​នឹង​អភិវឌ្ឍ​​ខ្លួន​ទៅ​ជា​ទី​ក្រុង​គំរូ​សេដ្ឋកិច្ច​ឌីជីថល​លំដាប់​ពិភព​លោក​ ជា​មួយ​នឹង​ការ​ធ្វើ​កំណែ​ទម្រង់​គ្រប់​វិស័យ ទាំង​ផលិត​កម្ម អភិបាលកិច្ច គុណភាព​ជីវិត​រស់​នៅ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Yin Yong ​អភិបាល​ក្រុង​ចិន បាន​លើក​ឡើង​​​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២១ ខែមករា ក្នុង​កិច្ច​ប្រជុំ​ទី​ពីរ​នៃ​សន្និបាត​លើក​ទី​១៦ របស់​​រដ្ឋ​ធានី​ប៉េ​កាំង​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ People Daily របស់​ចិន​បាន​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ទី​ក្រុង​ប៉េកាំង​បាន​ត្រួស​ត្រាយ​​​វិស័យ​​ផ្សេង​ៗ​ជា​មួយ​នឹង​បច្ចេក​វិទ្យា​គន្លឹះ​សំខាន់​ៗ ទាំង​ហេថា​រចនា​សម្ព័ន្ធ និងរដ្ឋបាល​អភិបាល​កិច្ច​​ជាដើម ។

ជាក់​ស្តែង​ កាល​ពី​ឆ្នាំ ​២០២៣ ប៉េកាំង​បាន​ស្ថាបនា​​មូល​ដ្ឋាន​​​ហេថា​រចនា​សម្ព័ន្ធ​​ដោយ​បំពាក់​បច្ចេក​វិទ្យា​ 5G ប្រមាណ​​៣០,០០០​ កន្លែង ​។ ក្នុង​នោះ​ ​មាន​គំរូ​ផលិត​ផល​បញ្ញា​សប្បនិម្មិត (AI) ​​​ជាតិ​​សម្រាប់​បម្រើ​ផល​ប្រយោជន៍​សាធារណជន​​ក្នុង​ចំនួន​​ដ៏​ច្រើន​ ជា​ឧទាហរណ៍​​ ការ​បើក​បង្ហាញ​ពី​​តំបន់​សម្រាប់​​ការ​បើក​បរ​ ដឹក​ជញ្ជូន​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​បច្ចេក​វិទ្យា​កម្រិត​ខ្ពស់​​ លើ​ផ្ទៃ​ដី​ប្រមាណ​ ១៦០​​ គីឡូម៉ែត្រការ៉េ

នៅ​ក្នុង​ឆ្នាំ​២០២៣ ផលិត​ក្នុង​ស្រុក​សរុប (GDP) ​សម្រាប់​​រដ្ឋធានី​មួយ​នេះ មាន​ទំហំ​​ទឹក​ប្រាក់​​ ៤.៤​​ លាន​លាន​​យ័ន​ (ប្រហែល​នឹង ៦១.១៦ ​លាន​ដុល្លារ​អាមេរិក) កើន ​៥.២​​% ​ក្នុង​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដែល​ក្នុង​នោះ​សេដ្ឋកិច្ច​ឌីជីថល​បាន​រួម​ចំណែក​ប្រមាណ​ ៤២.៩​% នៃ​ផលិត​ក្នុង​ស្រុក​សរុប​​របស់​រដ្ឋ​ធានី​នេះ ។​ នេះ​បើ​តាម​ទិន្នន័​យ​ពី​​របាយការណ៍​របស់​រដ្ឋាភិបាល​​ ។

ចំណែក​នៅ​ឆ្នាំ​ ២០២៤​ នេះ ប៉េ​កាំង​នឹង​ធ្វើ​ឲ្យ​ប្រសើរ​បន្ថែម​នូវ​បច្ចេកវិទ្យា​បញ្ញា​សប្បនិម្មិត​ (AI) ឲ្យ​ក្លាយ​ជា​គំរូ​ក្នុង​កម្រិត​​អន្តរជាតិ​ តាម​រយៈ​ការ​​​​ដាក់​ចេញ​សកម្មភាព​​យុទ្ធសាស្រ្ត​​ទៅ​ក្នុង​អភិបាល​កិច្ច​រដ្ឋាភិបាល​ វិស័យ​សុខាភិបាល ឧស្សាហកម្ម និង​សេវា​​សម្រាប់​សាធារណ​ជន ​។

គួររំឭក​ផង​ដែរ​ថា សេណារីយ៉ូ​មួយ​ចំនួន​ ដែល​ប៉េកាំង​​នឹង​​ដាក់​អនុវត្ត​​​នោះ​ មាន​ដូច​ជា​ ការ​ធ្វើ​ស្វ័យ​ប្រវត្តិ​កម្ម​លើ​ការដឹក​ជញ្ជូន​​ ព្រលាន​យន្តហោះ ស្ថានីយ៍​រថ​​ភ្លើង ​បច្ចេក​វិទ្យា​សម្អាត​ផ្លូវ​ក្នុង​ទី​ក្រុង ដឹកជញ្ជូនក្នុង​វិស័យ​​សុខាភិបាល ព្រម​ទាំង​បំពាក់​បច្ចេកវិទ្យា​អ៊ីនធឺណិត​សម្រាប់​មធ្យោបាយ​​ផ្សេង​ៗ​ទៀត ក្នុង​ទិសដៅ​បម្រើ​ឲ្យ​ប៉េកាំ​ង​ក្លាយ​ជា​ទី​ក្រុង​វៃឆ្លាត ជា​ប៉ូល​សេដ្ឋកិច្ច​ឌីជីថល​​គំរូ​មុខ​គេ​​​កម្រិត​ពិភពលោក​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

​​​

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

យានយន្តជាង ៣៧ ម៉ឺនគ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការនៅឆ្នាំ ២០២៤

ជីវិតកម្សាន្ដ៥ នាទីutes មុន

អ្នកនាង ស្វែង សុជាតា គាំទ្រឱ្យតារាសម្តែងដែលត្រូវគេកេងចំណេញប្រាក់កម្រៃពីការថត ចេញមកទម្លាយរឿង (មានវីដេអូ)

ជីវិតកម្សាន្ដ៦ នាទីutes មុន

អ្នកគាំទ្រជាច្រើនទម្លាយការពិតខ្លះៗ ដែលយីហោ LV ស្រឡាញ់ J-Hope ខ្លាំងបំផុត

ព័ត៌មានជាតិ៨ នាទីutes មុន

គម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ធំៗ​ណា​ខ្លះ ​បញ្ចប់ការ​សាងសង់​​នៅឆ្នាំ ២០២៤?

នយោបាយ១០ នាទីutes មុន

សេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវបានដាក់ឆ្លងគណៈរដ្ឋមន្ត្រី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម