Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រក្រុម BigBang ស្រងាកចិត្តខ្លាំង ក្រោយលេចមុខ Seungri មកកម្ពុជាស្ងាត់ៗ

បានផុស

នៅ

កាលពីរាត្រីថ្ងៃទី២១ ខែម​ករា ឆ្នាំ២០២៤ Seungri ដែលត្រូវទស្សនិកជនស្គាល់យ៉ាងច្បាស់ថា លោកជាសមាជិក BigBang ស្រាប់តែលេចមុខនៅក្នុងក្លឹបកម្សាន្តមួយក្នុងក្រុងភ្នំពេញ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើនជាពិសេសក្នុងប្រទេសកម្ពុជាតែម្ដង។

តាមរយៈរូបភាពច្រើនសន្លឹកដែលបង្ហោះដោយតារាប្រុស-ស្រីក្នុងប្រទេសកម្ពុជា នៅក្នុងក្លឹបកម្សាន្តមួយកន្លែងក្នុងរាជធានី ​ខណៈម្នាក់ៗបង្ហាញទឹកមុខសប្បាយរីករាយនៅពេលបានជួបផ្ទាល់ជាមួយសមាជិកក្រុម BigBang រូបនេះ។ ក្នុងនោះគេសង្កេតឃើញថា​ ​រូបភាពរបស់ Seungri បានចែកចាយព្រោងព្រាតលើបណ្ដាញសង្គម មិនថាហ្វេសបុកឬ តីកតុកនោះទេ។

លើសពីនេះថែមទៀត យោងតាមប្រភពពីអ្នកចូលរួមក្នុងព្រឹត្តិការណ៍បានបញ្ចាក់ឲ្យដឹងថា វត្តមានលើកទីមួយរបស់ Seungri មកកម្ពុជា គឺជាលក្ខណៈបែបឯកជន ហើយស្ថិតនៅក្រោមជំនួញថ្មីផ្ទាល់ខ្លួនរបស់គាត់ និងក្នុងនាមជាភ្ញៀវទេសចរណ៍តែប៉ុណ្ណោះ។ ដូច្នេះពួកគេសុំឲ្យអ្នកគាំទ្រយល់ពីបញ្ហាមួយនេះ បើពិតជាអ្នកគាំទ្រក្រុម BigBang ពិតតមែន។

អ្វីដែលកាន់តែចាប់អារម្មណ៍ ហើយមិនពេញចិត្តពីហ្វេនក្នុងប្រទេសកម្ពុជាខ្លាំងបំផុតនោះគឺ Seungri ធ្លាប់មានប្រវត្តិខ្មៅងងឹត ទាក់ទងរឿងក្តី Burning Sun ជារឿងក្តីធំនិងល្បីបំផុតនៅកូរ៉េខាងត្បូង។ ជាពិសេស មានមនុស្សស្រីជាច្រេីនក្លាយជាជនរងគ្រោះដែលត្រូវបានគេរំលោភបំពាន និងនៅតែចងចាំអំពើមិនគម្បីដែលតារា kpop រូបនេះធ្លាប់ប្រព្រឹត្តកន្លងមក។ អ្វីកាន់តែឈឺចាប់ខ្លាំង ក្រោយដោះលែងពីពន្ធនាគារនៅថ្ងៃ សៅរ៍ ទី ១១ ខែកុម្ភៈ ដែលកាលណោះបានធ្វើឲ្យទស្សនិកជនទូទាំងពិភពលោកមានភ្ញាក់ផ្អើលនិងខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលតារាប្រុសរូបនេះបន្តជីវិតយ៉ាងសប្បាយរីករាយ ដោយមិនមានវិប្បដិសារីសោកស្តាយចំពោះកំហុសរបស់ខ្លួនសូម្បីតែបន្តិចណាឡើយ។

ទោះយ៉ាងណាក៏ដោយ ក៏ហ្វេនៗមួយចំនួនបង្ហាញការគាំទ្រ និងសប្បាយរីករាយយ៉ាងខ្លាំង នូវវត្តមានតារា​​ K pop រូបនេះមកកម្ពុជា។ មហាជនមួយចំនួនបានសម្ដែងការពេញចិត្តនិង​បញ្ចេញមតិថា​ បើគាត់មកខ្មែរហើយ ចាំបាច់អីលើករឿងពីមុនគាត់មកបង្ហោះធ្វើអី? មនុស្សទទួលកំហុសហើយ ចាំបាច់អីចាប់កំហុសគាត់ទៀត?​ បើអ្នកជាហ្វេនគាំទ្រក្រុម Bigbang មែន ប្រាកដជាស្គាល់ស និងខ្មៅច្បាស់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរម្លឹកដែរថា កាលពីខែមករា ឆ្នាំ ២០២០​ Seungri ​ត្រូវបានតុលាការចោទប្រកាន់ចំនួន៩ករណី រួមទាំងអំពើពេស្យាចារ, ការចែកចាយរូបភាពអាសអាភាស, ការកេងបន្លំ និងការលេងល្បែងខុសច្បាប់ជាអន្តរជាតិ ហើយត្រូវបានសម្រេចជាប់ពន្ធនាគារ ៣ឆ្នាំ។ បន្ទាប់មកលោកបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ ហើយតុលាការយោធាជាន់ខ្ពស់ក៏សម្រាលទោសមកនៅត្រឹម រយៈពេល ១ ឆ្នាំ ៦ ខែ។ ប៉ុន្តែប្រជាជនកូរ៉េខាងត្បូងជាច្រើនបានចេញមុខប្រតិកម្មភ្លាមៗ ដោយ​មើលឃើញថា ការដាក់​ទណ្ឌកម្មដែលលោកទទួល​បាន​គឺ​ស្រាលពេក មិនសមនឹងកំហុសដែលខ្លួនប្រព្រឹត្តឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នករចនាឈុតឲ្យក្រុម EVERGLOW រងការចោទប្រកាន់ពីយីហោហ្វេសិនចិនថា លួចចម្លងម៉ូដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មន្ត្រីរាជការ អាចស្នើធ្វើប័ណ្ណ ប.ស.ស ជូន ប្ដី ឬ ប្រពន្ធ និង កូន ក្នុងបន្ទុក ដោយមិនបង់វិភាគទានទេ

សន្តិសុខសង្គម៤ ម៉ោង មុន

រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះសហការជាមួយក្រុមហ៊ុនប្រមូលសំរាមផ្លាស់ប្តូរធុងសំរាមថ្មី១៨ធុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាពអត់ឃ្លាន និង ការគំរាមកំហែងបង្ខំឱ្យ​គ្រិស្តបរិស័នៅមីយ៉ាន់ម៉ាប្ដូរមកកាន់ព្រះពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល​​​​​លក់​​ប្រព័ន្ធ​​ការពារ​ដែន​អាកាស​​​និង​មីស៊ីល​តម្លៃ​ជិត​៦០០លានដុល្លារ​​ដល់​ស្លូវ៉ាគី​

សន្តិសុខសង្គម៥ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

សន្តិសុខសង្គម៦ ម៉ោង មុន

ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងអធិការ​នគរបាលស្រុកដំណាក់ចង្អើរ ឲ្យមកជាមន្ត្រីធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម