Connect with us

ជីវិតកម្សាន្ដ

លី ណូរ៉ា ត្រៀមខ្លួនបំភ្លឺនៅតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំ

បានផុស

នៅ

តារា​សម្តែង​លោក លី ណូរ៉ា បាន​បញ្ជាក់​ប្រាប់ “កម្ពុជា​ថ្មី” ឲ្យ​​ដឹង​​ថា លោក​បាន​ត្រៀម​ខ្លួន និង​រៀប​ចំ​ឯសារ​រួចរាល់​ហើយ​ដើម្បី​ឡើង​ទៅ​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោយ​រងបណ្តឹង​របស់ស្ត្រី​អាណិកជន​ខ្មែរ​-អូស្ត្រាលី​ម្នាក់​ជុំវិញ​រឿង​ចោទ​ប្រកាន់​បោក​លុយ​ជាង ៣ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ណូរ៉ា បាន​និយាយ​ថា លោក​នឹង​ឡើង​ទៅ​បំភ្លឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​ភាពស្អាត​ស្អំ​រស់ខ្លួនមកវិញ​ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ។ លី ណូរ៉ា ថា​ លោក​ក៏​ជាជន​រងគ្រោះ​ដែរ​ដោយ​សារ​តែ​មាន​ជន​អនាមិក​បាន​យក​រូបថត ឬ​ឈ្មោះ​ខ្លួន​ទៅ​បង្កើតAccount Facebook ក្លែងក្លាយ​ដើរ​បោក​លុយ​គេ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ។

តារា​សម្តែង លី ណូរ៉ា ក៏​បាន​ស្នើ​សុំ​ដោយ​ទទូច​ដល់​ខាង​ប្រព័ន្ធ​តុលាការ​ជួយ​ផ្តល់​យុត្តិធម៌​ឲ្យរូបលោក​ផងដែរ​ ព្រោះ​លោក​មិន​​បាន​ពាក់ព័ន្ធ​ក្នុង​​រឿង​នេះ​ឡើយ។ គួរ​រម្លឹក​ថា​ថ្មី​ៗ​នេះ​លោក លី ណូរ៉ា បញ្ជាក់​ខ្លឹមសារ​ថា«ជន​អនាមិក​ដែល​ទៅ​បើកលុយ​នៅ​ធនាគារ​ហេតុ​អ្វីមិនចាប់ខ្លួន?ហេតុអ្វីមកប្ដឹង​ខ្ញុំដែលជា​ម្ចាស់រូប​ដែល​មិនដឹងអី្វនេះទៅវិញ ..? តើមានដែរ ឬ​ទេយុត្តិធម៌…?»

តារា​សម្តែង លី ណូរ៉ា បាន​និយាយ​ទៀតថា«ដីកាកោះលើកទី៣….? សំណុំ​រឿង​មិន​ប្រក្រតី…?ខ្ញុំ​ពិត​ជា​រងភាព​អយុត្តិធម៌​ខ្លាំងណាស់»។ ជន​អនាមិក​ដែល​ទៅ​បើក លុយ​នៅ​ធនាគារ​ហេតុអ្វីមិនចាប់ខ្លួន?ហេតុអ្វី​មកប្ដឹង​ខ្ញុំដែល​ជាម្ចាស់រូប​ដែលមិនដឹងអីនេះទៅវិញ.. ….?»។

គេ​ចាំ​បាន​ថា តារាសម្តែង​លោក លី ណូរ៉ា កាល​ពី​កន្លង​ទៅ​ក៏​ទទូច​ស្នើសុំ​ការ​​ផ្តល់​យុត្តិធម៌​​ពី​​ស្ថាប័ន​តុលាការ ក្រោយ​លោក​​រង​​បណ្តឹង​ពី​​បទ​ឆបោក​លុយ ៣ម៉ឺន​​ដុល្លារ​របស់​​ស្ត្រី​អាណិកជន​ម្នាក់៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៩ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម៥៨ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម