Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់កូរ៉េខាងត្បូង តម្រូវឲ្យអ្នកដំណើរថ្លឹងទម្ងន់សិន មុនឡើងយន្តហោះ

បានផុស

នៅ

កាសែត The Straits Times បានចុះផ្សាយនៅថ្ងៃចន្ទទី២២ខែមករាថា ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines បានចាប់ផ្តើមថ្លឹងទម្ងន់អ្នកដំណើរតាមជើងហោះហើរអន្តរជាតិរបស់ខ្លួន នៅពេលពួកគេចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Gimpo ក្នុងទីក្រុងសេអ៊ូល។

(រូបថត៖ Korea Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីក្រុមហ៊ុនដឹកជញ្ជូនធំលំដាប់ទីពីររបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ, ខ្លួនចាប់ផ្តើមថ្លឹងទម្ងន់អ្នកដំណើរជាប្រចាំ រួមទាំងអីវ៉ាន់តាមខ្លួនផងដែរ ដើម្បីគណនាទម្ងន់ជាមធ្យមចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី៣១ខែមករា។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអះអាងថា ទិន្នន័យនឹងមិនយកទៅប្រើសម្រាប់គោលបំណងផ្សេង ក្រៅតែពីការគណនាទម្ងន់អ្នកដំណើរជាមធ្យមនោះឡើយ។ អ្នកដំណើរ នឹងត្រូវបានស្នើសុំឲ្យឈរនៅលើជញ្ជីង ទាំងដែលមិនចាំបាច់ប្តូរសម្លៀកបំពាក់ និងទុកកាបូប។

(រូបថត៖ Shrug My Shoulder)

ដោយឡែក យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap, ទម្ងន់ស្តង់ដារ នឹងអាចជួយសម្រួលដល់ទម្ងន់របស់យន្តហោះ និងបង្កើនសុវត្ថិភាពហោះហើរ ហើយទិន្នន័យនេះ នឹងផ្តល់ព័ត៌មានដល់ក្រុមហ៊ុនថាតើពួកគេគួរចាក់ប្រេងប៉ុន្មានដល់យន្តហោះ។

Asiana Airlines ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសេអ៊ូល។ ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុននេះជួយរួមចំណែក ២៥% នៃទីផ្សារអាកាសចរណ៍អន្តរជាតិរបស់កូរ៉េខាងត្បូង និង២០% នៃទីផ្សារក្នុងស្រុករបស់ខ្លួន។

(រូបថត៖ ZEE News)

ក្រុមហ៊ុននេះ មានជើងហោះហើរអន្តរជាតិចំនួន៩០ និងក្នុងស្រុកចំនួន១៤ រួមទាំងជើងហោះហើរដឹកទំនិញចំនួន២៧នៅទូទាំងអាស៊ី អឺរ៉ុប អាមេរិកខាងជើង និងអូសេអានី ហើយគិតត្រឹមខែធ្នូឆ្នាំ២០១៤ ក្រុមហ៊ុននេះមានបុគ្គលិកចំនួន១០១៨៣នាក់។

សូមបញ្ជាក់ នេះមិនមែនជាលើកដំបូងទេដែលក្រុមហ៊ុនអាកាសចរណ៍ ថ្លឹងទម្ងន់ ពោលគឺមុននេះក្រុមហ៊ុន Korean Air និង Air New Zealand ក៏​បាន​ថ្លឹង​ទម្ងន់​អ្នក​ដំណើរ​ដែរ​ក្នុង​ឆ្នាំ២០២៣៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រកឃើញ ក្រុមហ៊ុនអាកាសចរណ៍មានសុវត្ថិភាពបំផុតលើលោក សម្រាប់ឆ្នាំ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ជីវិតកម្សាន្ដ២៥ នាទីutes មុន

កិច្ចព្រមព្រៀង IPO សម្ងាត់របស់ប្រធាន HYBE ជាមួយភាគហ៊ុនឯកជន រងភាពចម្រូងចម្រាស

ព័ត៌មានជាតិ៣៣ នាទីutes មុន

សម្ដេច ហេង សំរិន យកថ្ងៃខួប២ធ្នូ អំពាវនាវពលរដ្ឋបន្តការពារសន្តិភាពដែលរកបានដោយលំបាក

សេដ្ឋកិច្ច២៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥៩ នាទីutes មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ស្ពានឬស្សីកោះប៉ែន​ ត្រៀមស្វាគមន៍ភ្ញៀវទេសចរឆ្លងឆ្នាំសកល

Sokha Hotels

ព័ត៌មានពេញនិយម