Connect with us

ព័ត៌មានអន្ដរជាតិ

កុំភ្លេចខ្លួន! កូវីដនៅថៃ កំពុងឆ្លងខ្លាំងវិញ ត្រឹមមួយសប្តាហ៍ផ្តាច់ជីវិតមនុស្ស ១១នាក់ 

បានផុស

នៅ

បច្ចុប្បន្ន មនុស្សភាគច្រើនហាក់ភ្លេចកូវីដ១៩ ប៉ុន្តែជំងឺនេះមិនភ្លេចយើងទេ ជាក់ស្តែងនៅប្រទេសថៃ ករណីឆ្លងកំពុងហក់ឡើងវិញ ដោយមានអ្នកជំងឺ៧១៨នាក់ ត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ ចន្លោះថ្ងៃទី១៤ដល់ថ្ងៃទី២០ខែមករា ហើយអ្វីដែលកាន់តែព្រួយបារម្ភនោះគឺថា ក្នុងចំណោមនោះ មានអ្នកជំងឺ១១នាក់ ត្រូវបាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS ដកស្រង់ប្រភពពី នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង។

(រូបថត៖ World Bank)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុន មានអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមធ្យម១០២នាក់ក្នុងមួយថ្ងៃ ពោលគឺកើនឡើង១២,៩% បើធៀបទៅនឹងសប្តាហ៍មុននេះទៀត។ ក្នុងចំណោមអ្នកចូលពេទ្យទាំង៧១៨នាក់ មាន២០៩នាក់ទៅហើយ ដែលឆ្លងមេរោគសួតធ្ងន់ធ្ងរ ខណៈ១៤៩នាក់ ត្រូវការម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម។

យោងតាមនាយកដ្ឋាន, មនុស្ស៦នាក់ក្នុងចំណោមអ្នកស្លាប់ គឺមិនបានចាក់វ៉ាក់សាំង ខណៈ៥នាក់ទៀត ចាក់បាន២ដូស ហើយអ្នកជំងឺដែលត្រូវការដាក់ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមចំនួន៤៥នាក់ ក៏មិនបានចាក់វ៉ាក់សាំងដែរ។

(រូបថត៖ Xinhua)

ស្របពេលជាមួយគ្នានោះ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃបានឲ្យដឹងថា ការឆ្លងភាគច្រើននៅក្នុងប្រទេសនេះ គឺជាប្រភេទវីរុសកូវីដ១៩បំប្លែងខ្លួន JN.1។ រោគសញ្ញារបស់វាមានដូចជា ក្អក ឈឺសាច់ដុំ ឈឺបំពង់ក ឈឺក្បាល និងហៀរសំបោរ។

ទោះជាយ៉ាងនេះក្តី នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានណែនាំដល់ប្រជាពលរដ្ឋកុំធ្វេសប្រហែសនិងមានការប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាស រាល់ពេលនៅកន្លែងដែលមានមនុស្សកកកុញ ដូចជានៅតាមកន្លែងជញ្ជូនសាធារណៈ ឬនៅមន្ទីរពេទ្យ, ត្រូវលាងដៃឲ្យបានញឹកញាប់ និងធ្វើតេស្តរកជំងឺកូវីដ១៩ ប្រសិនបើចេញរោគសញ្ញាដូចផ្តាសាយ។

(រូបថត៖ Thai PBS)

ដោយឡែក នៅសហរដ្ឋអាមេរិកឯណោះវិញ តាមការចុះផ្សាយរបស់​ US News, មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) កាលពីថ្ងៃចន្ទ បានប៉ាន់ប្រមាណថា JN.1 មានចំណែក ៨៥,៧% នៃករណីឆ្លងក្នុងប្រទេសនេះ គិតត្រឹមថ្ងៃទី១៩ខែមករា។

យ៉ាងណា CDC អះអាងថា មិនមានព័ស្តុតាងបង្ហាញថា JN.1 បង្កឲ្យមានជំងឺធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនប្រភេទផ្សេងៗនោះទេ ហើយវ៉ាក់សាំង នៅតែមានប្រសិទ្ធភាពការពារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ទៅលើពលរដ្ឋ​៤ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម