Connect with us

ព័ត៌មានជាតិ

អតីតប្រមុខការទូត លោក ប្រាក់ សុខុន បានឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភា នៅភ្នំពេញ

បានផុស

នៅ

អតីតប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំងឱ្យឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខែកុម្ភៈ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាការបោះ ឆ្នោតអសកល ដែលមានសមាជិកនៃរដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ គណបក្សនយោបាយចំនួន៤ បានចុះឈ្មោះ និងដាក់បេក្ខជនចូលរួមប្រកួតប្រជែងដណ្ដើមកៅអីសមាជិកព្រឹទ្ធសភានេះ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបន្តឈរឈ្មោះ និងដាក់បេក្ខជនសម្រាប់ការបោះឆ្នោតនេះនៅទូទាំង ៨ភូមិភាគ។

រាជធានីភ្នំពេញ ជាមណ្ឌលភូមិភាគទី១ ដែលមានអាសនៈចំនួន ៦ ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំងលោក ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ឱ្យឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១ នៃភូមិភាគទី១ រាជធានីភ្នំពេញនេះ។ បច្ចុប្បន្ន លោក ប្រាក់ សុខុន មានតួនាទីជាសមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា។

បើតាមបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា នៅភូមិភាគរាជធានីភ្នំពេញ ក្រៅពីលោក ប្រាក់ សុខុន ក៏មានបេក្ខជនពេញសិទ្ធិចំនួន៥រូបទៀត រួមមាន លោក ធន់ វឌ្ឍនា លោក ម៉ាន់ ឈឿន លោក ចែម វីឌ្យ៉ា (បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស) លោកស្រី ម៉ាណ ណាវី និងលោកស្រី មុំ សណ្ដាប់។ ដោយឡែក បេក្ខជនបម្រុងចំនួន៦រូប រួមមាន លោក ង៉ែត ចដ្តាវី លោក វ៉ា សុធា លោកស្រី កាន់ រតនៈឧប្បល លោក កែ ប៊ុនឡេង លោក សេង គួនណូ និងលោក ញិប ពិដោរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម