ព័ត៌មានជាតិ
លោកស្រី ឆាយ ស៊ីវលីន រំពឹងថា កម្ពុជា នឹងទទួលបានទេសចរចិនកាន់តែច្រើន ខណៈដើមឆ្នាំនេះ មានសញ្ញាវិជ្ជមាន
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រំពឹងថា បន្ទាប់ពីមានការដាក់ចេញនូវ«ព្រឹត្តិការណ៍ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ប្រទេសកម្ពុជា នឹងទទួលបានទេសចរពីប្រទេសចិនកាន់តែច្រើន ខណៈដើមឆ្នាំនេះ ភ្ញៀវទេសចរមានការកើនឡើង។

ការរំពឹងនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកម្ពុជាថ្មី ក្នុងកម្មវិធីវេទិកាអ្នកជំនាញ ក្រោមប្រធានបទ «២០២៤ ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន នឹងហុចផ្លែផ្កាអ្វីខ្លះដល់ប្រទេសទាំងពីរ?» កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ។

លោកស្រី ឆាយ ស៊ីវលីន រំពឹងថា បន្ទាប់ពីមានការដាក់ចេញនូវការផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរពីប្រទេសចិន មកកាន់ កម្ពុជា។ ដូច្នេះ អ្វីដែល កម្ពុជា ទទួលបាន គឺ លំហូរភ្ញៀវទេសចរ ដោយក្នុងនោះ មានកំណើនសេដ្ឋកិច្ច គឺ សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ អាចត្រឡប់មកវិញនូវកំណើន។

លោកស្រី ឆាយ ស៊ីវលីន បានបង្ហើបថា ដើមឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរមានការកើនឡើងខ្លះៗ បើទោះបីមិនច្រើន ប៉ុន្តែមានកំណើន។ លើសពីនេះទៀត ការធ្វើកិច្ចសហប្រតិបត្តិការ ក៏ចាប់ផ្ដើមចេញមកជាផ្លូវការហើយ។

លោកស្រី ឆាយ ស៊ីវលីន លើកឡើងថា «ព្រឹត្តិការណ៍ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» បានបង្ហាញពីសសរស្ដម្ភដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និង ចិន។ លោកស្រី បន្តថា ខាងភាគីចិន បានរំពឹងទុក ប្រទេសកម្ពុជា-ចិន នឹងចាប់យកឱកាស នៃការដាក់ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ នេះ ដោយនឹងជំរុញកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ហើយរួមគ្នាកសាងវាសនាទៅលើវិស័យដូចជា វិស័យអប់រំ វិស័យសុខាភិបាល វិស័យការការពារបេតិកភណ្ឌ និងវប្បធម៌ ជាពិសេសគឺទេសចរណ៍«ជំរុញឲ្យមានការធ្វើដំណើរមកកម្ពុជា ក៏ដូចជាធ្វើដំណើរពីកម្ពុជា ទៅចិន ផងដែរ»៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?