Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងរុស្ស៊ី ផ្ទុះសង្គ្រាមពាក្យសម្ដីដាក់គ្នានៅក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញភ្លើងសង្គ្រាម អ៊ុយក្រែន

បានផុស

នៅ

អ្នកការទូតរុស្ស៊ី និងសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានតឹងសរសៃ ក ដាក់គ្នានៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ពាក់ព័ន្ធទៅនឹងភ្លើងសង្គ្រាមដែលកំពុងបន្តឆេះឆួលនៅអ៊ុយក្រែន ស្របពេលដែលអ្នកការទូតកំពូលវិមានក្រឹមឡាំងបានស្ទីបន្ទោសទៅកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថា ចិញ្ចឹមចិត្តលួចធនធានរបស់ទីក្រុងកៀវ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានតួកគី TRT World កាលពីថ្ងៃទី២២ ខែមករាកន្លងទៅ ។

លោក Lavrov (ឆ្វេង) និងលោក Wood (ស្ដាំ)

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់លោកខាងលិចថា កំពុងដុតបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ុយក្រែន ដោយសារតែការជួយផ្ដល់អាវុធទៅដល់កម្លាំងទ័ពទីក្រុងកៀវ ក្នុងគោលបំណងបំបាក់ផែនការយុទ្ធសាស្ត្ររបស់រុស្ស៊ី និងធ្វើឲ្យកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូបាក់ស្បាតជាដើម ។

លោក Lavrov បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា “ទោះបីជាកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (UAF) កំពុងបាក់ទ័ពនៅលើសមរភូមិប្រយុទ្ធក៏ដោយ ប៉ុន្តែម្ចាស់ជំនួយលោកខាងលិចនៅតែបន្តទាញពួកគេឲ្យតតាំង និងតស៊ូប្រយុទ្ធទាំងដែលគ្មានអ្វីនៅក្នុងដៃ ដូច្នេះអស់លោកជាមនុស្សឆ្កួតនៅក្នុងរឿងនេះ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកការទូតកំពូលរបស់ទីក្រុងមូស្គូរូបនេះថែមទាំងចោទប្រកាន់ទៀតថា “រោងចក្រផលិតធំៗរបស់អ៊ុយក្រែនជាច្រើនត្រូវបង្ខំចិត្តលក់ទៅឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ហើយផ្ទៃដីដាំដុះរបស់អ៊ុយក្រែន ក៏ស្ថិតនៅក្រោមការជួលដោយគ្មានការកំណត់ទៅឲ្យសហរដ្ឋអាមេរិកដូចគ្នា” ។

ជាការឆ្លើយតបលោក Robert Wood ដែលជាបេសកជនរងរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានទាត់ចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក Lavrov ហើយថែមទាំងចាត់ទុកសម្ដីនេះថាជា “ទ្រឹស្តីទុច្ចរិត និងគ្មានការពិតសូម្បីបន្តិច” ។

បេសកជនរូបនេះបញ្ជាក់ថា “ការបំផ្លិចបំផ្លាញ និងការបង្ក្រាបដោយគ្មានរើសមុខទោះលើប្រជាជនរបស់ខ្លួននៅអ៊ុយក្រែន គឺជាគោលគំនិតតែឯងឯករបស់លោកប្រធានាធិបតី Vladimir Putin ក៏ដូចជាចេញពីចក្រពត្តិនិយមរបស់រុស្ស៊ី ហើយរុស្ស៊ីទៅវិញទេដែលជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងជាអ្នកចាក់សាំងលើភ្លើងសង្គ្រាមមួយនេះ” ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលដល់ឆ្នាំទី ២ ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Biden បញ្ចេញផែនការមេចុងក្រោយ បើសភា អាមេរិក នៅតែតឹងដៃ ដកជំនួយឲ្យ អ៊ុយក្រែន មិនរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម