Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកែប បញ្ជាឱ្យពិនិត្យឡើងវិញរាល់ផ្ទាំងផ្សព្វផ្សាយទាំងអស់

បានផុស

នៅ

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់បញ្ជាឱ្យមន្ត្រីថ្នាក់ក្រោមត្រូវចុះត្រួតពិនិត្យរាល់សកម្មភាពស្លាកផ្សាយពាណិជ្ជកម្មទាំងអស់ឡើងវិញនៅខេត្តកែប។ ការបញ្ជានេះ ធ្វើឡើង ក្នុងឱកាសលោកអញ្ជើញបិទ សន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ បានលើកឡើងថា នារយៈពេលប៉ុន្មានថ្ងៃនេះ ខេត្តកែប មានផ្ទុះការរិះគន់រឿងការដាក់តាំងស្លាកប៉ាណូផ្សព្វផ្សាយស្រាបៀរតាមសួនច្បារ នៅបណ្តោយផ្លូវជាតិលេខ ៣៣A និងឆ្នេរលេងទឹកខេត្តកែប តែយ៉ាងណា ស្លាកប៉ាណូទាំងនោះត្រូវបានអាជ្ញាធរឱ្យក្រុមហ៊ុនដកចេញវិញរួចរាល់អស់ហើយ។ បន្ថែមពីនោះ អភិបាលខេត្តកែប បានដាក់បញ្ជាឱ្យមន្រ្តីជំនាញ និងអាជ្ញាធរថ្នាក់ក្រោម ត្រូវចុះត្រួតពិនិត្យរាល់ផ្ទាំងប៉ាណូ ស្លាកផ្សាយពាណិជ្ជកម្មទាំងអស់ និងត្រូវអនុត្តឱ្យមានប្រសិទ្ធភាព។

លោក សោម ពិសិដ្ឋ បានណែនាំដោយសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពក្រុង ស្រុកទាំងអស់ ត្រូវចុះត្រួតពិនិត្យ រាល់ពេលមានស្លាកពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធគម្លាតចូលចំណីផ្លូវ ប៉ះពាល់ដល់ទីតាំងសាធារណៈ ឬស្លាកពាណិជ្ជកម្មដែលធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គមជាដើម ហើយត្រូវកាត់ចោល ឬចុះរើចេញរាល់ស្លាកផ្សព្វផ្សាយណារកឃើញថាមិនមានភាពត្រឹមត្រូវ។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយ ដែលជាតួអង្គស្នូល ត្រូវត្រួតពិនិត្យមើលដោយតម្រង់ទិសក្រុមហ៊ុនដាក់ស្លាកផ្សព្វផ្សាយទាំងនោះ កុំឱ្យរំលោភចូលចិញ្ចើមថ្នល់សាធារណៈ ឬទីតាំងសាធារណៈដែលមិនទាន់ឯកភាព និងត្រូវពិនិត្យរាល់ខ្លឹមសារ នៃការផ្សព្វផ្សាយ រួមជាមួយអក្ខរាវិរុទ្ធជាដើម។

អភិបាលខេត្តកែប ខាងលើ ក៏បានធ្វើការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាជាមួយអាជ្ញាធរ ធ្វើការងារទាំងនេះឱ្យបានប្រសិទ្ធភាពខ្ពស់ក្នុងភូមិសាស្រ្តខេត្តកែប។

គួរបញ្ជាក់ថា បន្ទាប់ពីផ្ទុះការរិះគន់ ផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរពេញក្នុងភូមិសាស្រ្តក្រុងកែប នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នេះ មន្ត្រីអាជ្ញាធរ និងតំណាងក្រុមហ៊ុនបានធ្វើការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរទាំងនោះចេញវិញ ធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្តកែប ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិសម្តែងការគាំទ្រ និងសង្ឃឹមថា ខេត្តជាប់មាត់សមុទ្រ ដែលពោរពេញទៅដោយសក្ដានុពលផ្នែកវិស័យទេសចរណ៍ ឆ្នេរខ្សាច់ និងកោះធម្មជាតិដ៏ស្រស់ស្អាតជាច្រើនកន្លែងមួយនេះ នឹងមិនមានការដាក់តាំងផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរតទៅទៀតឡើយ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម