ព័ត៌មានជាតិ
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
មានការបង្ហោះចែកចាយវីដេអូមួយ ក្រោយមានរថភ្លើងមួយខ្សែថែមទាំងដឹកទូរកុងតឺណ័របើកកាត់នៅលើផ្លូវជាតិនាំឲ្យមានការសង្ស័យបើកបរខុសបច្ចេកទេស។
យ៉ាងណាមិញ លោក ផន រីម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឆ្លើយតបថា មើលតាមរយៈវិដេអូមិនអាចមើលឃើញផ្លូវរថភ្លើងទេ ព្រោះថាផ្លូវបានសាងសង់ឡើងរាបស្មើនឹងផ្លូវថ្នល់។
«ប្រាកដណាស់គឺពិតជាមានផ្លូវរថភ្លើងក្នុងវីដេអូនោះ»។ នេះបើតាមលោក ផន រីម។ មុនលោកបន្តថា៖ «បើមើលឱ្យជាក់លាក់យើងនឹងឃើញមានរនាំងហាមឃាត់ ដើម្បីការពារមិនឱ្យយានជំនិះផ្សេងឆ្លងកាត់នៅពេលរថភ្លើងមកដល់»។
លោក ផន រីម អះអាងបន្ថែមថា ជាធម្មតារថភ្លើងនៅប្រទេសកម្ពុជាអាចរត់បានក្នុងល្បឿនត្រឹម ៤០ ទៅ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយរថភ្លើងដែលឃើញក្នុងឃ្លីបវីដេអូគឺនៅម្តុំតានីទូកមាសខេត្តកំពតបើកឆ្លងកាត់ផ្លូវជាតិលេខ ៣១។
ទាក់ទងវីដេអូរថភ្លើងបើកកាត់ផ្លូវជាតិនេះ បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការអាចមកពីការបច្ចេកទេសនៃការថតដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ។
គួរបញ្ជាក់ថា ថ្មីៗនេះមានការផ្សព្វផ្សាយវីដេអូរថភ្លើងមួយខ្សែរត់នៅលើផ្លូវជាតិដែលមហាជនដាក់ការសង្ស័យថា បើកបរខុសបច្ចេកទេស។ យ៉ាងណាមិញ បើតាមការពន្យល់ពីមន្រ្តីបច្ចេកទេស ជាធម្មតាផ្លូវរថភ្លើងដែលសាងសង់កាត់នៅលើផ្លូវជាតិតាមបច្ចេកទេសត្រូវសង់ឲ្យរាបស្មើកម្រាស់ផ្លូវជាតិ ដើម្បីឲ្យការបើកបរយានជំនិះឆ្លងកាត់មានភាពរលូន និងមិនបង្កគ្រោះថ្នាក់៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ