Connect with us

ព័ត៌មានអន្ដរជាតិ

ទម្លាប់អភិវឌ្ឍខ្លួន ៣ ចំណុច មហាសេដ្ឋី Bill Gates នៅតែរក្សាបានក្នុងវ័យ ៦៨ ឆ្នាំ

បានផុស

នៅ

គិត​មក​ដល់​ដើម​ឆ្នាំ​ ២០២៤​​​ នេះ មហាសេដ្ឋី​​លុយ​ពាន់​លាន​ដុល្លារ Bill Gates បាន​ឈាន​ដល់​វ័យ​​៦៨​ឆ្នាំ​ហើយ តែ​យ៉ាង​ណា​​​​ក្តី​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft រូប​នេះ​​នៅ​តែ​ជា​បុគ្គល​​គំរូ​នៃ​​មហាជន​នានា ក៏​ដូច​ជា​នៅ​តែ​មាន​ភាព​ល្បី​ល្បាញ​របស់​លោក​​ ក្នុង​វិស័យ​បច្ចេក​វិទ្យា​របស់​អាមេរិក​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មក​ទល់​ពេល​នេះ ​បើ​ទោះ​បី​ជា​លោក​​ជា​មហា​សេដ្ឋី​​នៅ​ក្នុង​វ័យ​ចូល​និវត្ត​ក៏​ដោយ ប៉ុន្តែ​មហា​​​សេដ្ឋី​​បច្ចេក​វិទ្យា​ដែល​មាន​ទ្រព្យ​សម្បត្តិ​​ ១០៧​ ពាន់​លាន​ដុល្លារ​​រូប​នេះនៅ​តែ​បន្ត​​នូវ​ទម្លាប់​​ ៣ យ៉ាងដែល​ធ្វើ​​លោក​មាន​​ផលិតភាព​ការងារ​​ល្អ និង​​គុណភាព​ ខណៈបើយោងតាម​​​សារព័ត៌មាន​អាមេរិក Medium បាន​បង្ហាញ​​ទម្លាប់​លោក Bill Gates បី​ចំណុច​ដូច​ខាង​ក្រោម​៖

១- តាម​ដាន​ព័ត៌មាន​ថ្មី​ជាប់​ជា​និច្ច

​ជា​រៀង​រាល់​ព្រឹក​លោក​ Bill Gates អាន​ព័ត៌មាន​ The New York Times ព័ត៌មាន Wall Street Journal ព្រម​ទាំង​ប្រភព​សារព័ត៌មាន​​ជា​ច្រើន​ទៀត​ ដើម្បី​​ទទួល​បាន​​​ទិន្នន័យ nigដំណឹង​​​ផ្សេង​ៗ ។ “ខ្ញុំ​អាន​​ទស្សនាវដ្តី​​​ ២ ​ទៅ ​៣ ក្បាល និង​ប្រភព​​សារព័ត៌មានផ្សេងទៀតជា​ច្រើន ​។ ខ្ញុំ​អាន​ The New York Times, Wall Street Journal តាម​អន​ឡាញ​ ហើយ​ខ្ញុំ​ច្រើន​អាន​​លម្អិត​​លើ​ព័ត៌មាន​សេដ្ឋកិច្ច ។ ខ្ញុំ​ក៏​អាន​ព្រឹត្តិបត្តិ​ព័ត៌មាន​ដែរ ព្រឹត្តិបត្តិ​​ព័ត៌មាន​ពី​ស្ថាប័ន​ផ្សេងៗ គឺ​ល្អ ​ប្រសិន​បើ​យើង​អាន​លម្អិត ហើយ​អ្នក​អាច​​ប្រទះ​ឃើញ​ចំណុច​ ៣ ​ទៅ ​៤ ​រឿង​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​” ។ នេះ​​បើ​តាម​សំណេរ​លោក Bill Gates បាន​ផុស​ក្នុង​ Blog របស់​ខ្លួន​។

២- នៅ​តែ​បន្ត​អាន​សៀវភៅ​ជា​និច្ច ខាន​មិន​បាន​

“ខ្ញុំ​ព្យាយាម​អាន​រាល់​ថ្ងៃ មិន​ថា​​ក្រោយ​ពេល​ដែល​ខ្ញុំ​រវល់​សឹង​ពេញ​មួយ​ថ្ងៃ​នៅ​ការិយាល័យ​ ឬ​​ក៏​ចេញ​ទៅ​ក្រៅ​ឡើង​ភ្នំ​នោះ​ទេ។ វា​ជា​ទម្លាប់​មួយ​ដែល​ខ្ញុំ​ចូល​ចិត្ត​ ដើម្បី​រៀន​ពី​អ្វី​ថ្មី និង​ស្វែង​យល់​អំពី​ពិភព​លោក​”។ នេះ​បើ​តាម​​សម្តី​លោក​ Gates។ លោក​បាន​បន្ថែមថា “សៀវភៅ​នី​មួយ​ៗ​បង្រៀន​ខ្ញុំ​ពី​អ្វី​ថ្មី ហើយ​​ក៏​ជួយ​ខ្ញុំ​​ឃើញ​អ្វី​ៗ​ក្នុង​ទស្សនៈ​ថ្មី​ប្លែក​គ្នា ហើយ​ខ្ញុំ​ពិត​ជា​សំណាង​ណាស់​ដែរ ដែល​មាន​ឪពុក​ម្តាយ​ខ្ញុំ​ជំរុញ​ និង​គាំ​ទ្រ​ខ្ញុំ​ក្នុង​ការ​អាន​។ ការ​អាន​ជួយ​ដាស់​ឲ្យ​យើង​មាន​ចម្ងល់​ផ្សេង​ៗ​អំពី​ពិភព​លោក ហើយ​ទម្លាប់​នេះ ខ្ញុំ​គិត​ថា​វា​ជួយ​​ជំរុញ​​ខ្ញុំ​ទៅ​មុខ​បន្ថែម​ទៀត​ក្នុង​​ការងារ ដែល​ខ្ញុំ​ធ្វើ​ជា​មួយ​មូលនិធិ​របស់​ខ្ញុំ​”។

​​​​​​​​​​​៣- ស្វែង​រក​អ្វី​ៗ ដែល​ធ្វើ​ដោយ​​រីករាយ​ និង​ពេញ​ចិត្ត

លោក​ Bill Gates បាន​និយាយ​ថា “អ្នក​​គួរ​តែ​រីក​រាយ​នូវ​អ្វី​ដែល​អ្នក​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ ហើយសម្រាប់​​ការ​ងារធ្វើជា​មួយ​មនុស្ស​ឆ្លាត ការ​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​ថ្មីៗ ជា​ចំណូល​ចិត្ត​របស់​លោក​ផ្ទាល់ ហើយការ​ប្រកួត​ប្រជែង​ ការ​ជម្នះ​រឿង​មិន​ធ្លាប់​ធ្វើ​ ក៏ដូចជាការ​ស្រាវជ្រាវ​គឺ​ជា​អ្វី​ដែល​លោក​ស្រលាញ់ និង​បន្ត​ធ្វើ​វា​ទោះ​ស្ថិត​នៅ​ក្នុង​វ័យ​ច្រើន​ក៏​ដោយ​”​ ។

គួរ​រំឭក​ថា លោក​​មហា​សេដ្ឋី​ Bill Gates ​​នៅ​ក្នុង​វ័យ​៦៨​ឆ្នាំ​នេះ បើ​​ទោះ​ជា​លោក​​​មិន​​បន្ត​កិច្ច​ការ​​នៅ​ក្នុង​ដំណើរ​ការ​ក្រុមហ៊ុន Microsoft ក្តី​​​​ លោក​នៅ​តែ​បន្ត​​គម្រោង​ការងារ​​បច្ចេកវិទ្យា​ខ្លះ​ ពិសេស​​នៅ​ក្នុង​​​មូលនិធិ​សប្បុរស​ធម៌​របស់​លោក​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២៣ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម