Connect with us

ព័ត៌មានជាតិ

មន្រ្តីពន្ធដារកោះកុង រកឃើញម្ចាស់យានយន្តមិនបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ ២០២៣​ មានចំនួនតិចតួច

បានផុស

នៅ

មន្រ្តីសាខាពន្ធដារ ខេត្តកោះកុង អះអាងថា ខ្លួនរកឃើញម្ចាស់យានយន្តដែលមិនបានបំពេញកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ មានតិចតួចប៉ុណ្ណោះតាមដងផ្លូវសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជិត១សប្តាហ៍នៃប្រតិបត្តិការត្រួតពិនិត្យពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៤៨ ចំណុចអូរស្រីស្រណោះ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មន្រ្តីពន្ធដារខេត្តកោះកុង បានឱ្យដឹងថា មានតិចតួចនោះទេដែលម្ចាស់យានយន្តទាំងនោះមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន។

លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ ថា មន្រ្តីរបស់លោក បានរកឃើញម្ចាស់យានយន្ត ៣ទៅ ៥គ្រឿង ដែលមិនបានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០២៣ កន្លងទៅ ដោយមានការផាកពិន័យជាក់ស្តែងតែម្តង។

លោកអនុប្រធានសាខាពន្ធដារខេត្តកោះកុង បន្តថា ការដែលរកឃើញចំនួនយានយន្តមិនបានបង់ពន្ធមានតិចតួចយ៉ាងដូច្នេះ អាចសន្និដ្ឋានបានថា ពលរដ្ឋជាម្ចាស់យានយន្ត គឺមានការយល់ដឹងច្រើនពីការចូលរួមបង់ពន្ធជូនរដ្ឋតាមច្បាប់កំណត់។ ត្រង់ចំណុចនេះ ពុំមែនមានន័យថា ឈប់ទទួលការបង់ពន្ធនោះទេ ម្ចាស់យានយន្តដែលខកខានបង់ពន្ធនៅតែបន្តទៅពន្ធបានតាមប្រព័ន្ធអនឡាញ ឬទៅកាន់សាខាពន្ធដារផ្ទាល់ ប៉ុន្តែគ្រាន់តែមានទទួលផាកពិន័យប៉ុណ្ណោះ។

នៅឆ្នាំ២០២៣ កន្លងទៅនេះ សាខាពន្ឋដារខេត្តកោះកុង ប្រមូលពន្ឋលើមធ្យោបាយដឹកជញ្ជូនបានចំនួន៦.៩៦៩គ្រឿង ស្មើនឹងថវិកាចូលរដ្ឋ ៣.៤១៥លានរៀល។ បើធៀបនឹងឆ្នាំ២០២២ គឺកើនឡើងចំនួន៣៧០គ្រឿង គិតជាថវិកាកើន ៤២លានរៀល។

ក្នុងនោះដែរ ក៏មានការផាកពិន័យចំពោះម្ចាស់យានយន្តដែលខកខានមកបង់ពន្ធលើមធ្យោបាយដឹកជញ្ចូនចំនួន ៨៤គ្រឿង បើគិតជាថវិកា ៣៤លានរៀល។ យានយន្តរដ្ឋលើកលែងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន រួមមាន៖ ម៉ូតូ រថយន្តសង្គ្រោះបន្ទាន់ រថយន្តយោធា នគរបាល គ្រឿងយន្តធ្វើកសិកម្ម រថយន្តស្ថានទូត និងរថយន្តដែលប្រើប្រាស់ដោយអង្គការអន្តរជាតិនានា៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម