Connect with us

កីឡា

កីឡាករអ៊ីស្រាអែលត្រូវបានបណ្តេញចេញពីតួកគីពីបទ”ញុះញង់ឱ្យស្អប់”

បានផុស

នៅ

កីឡាករសញ្ជាតិ​អ៉ីស្រាអែល​ Eden Karzev របស់ក្លិបតួកគី Başakşehir ​ដែល​កំពុងខ្ចីជើងពី Maccabi Tel Aviv ត្រូវបានឃុំខ្លួន និងដោះលែងវិញ បន្ទាប់ពីត្រូវបានស៊ើបអង្កេតអំពី​សារមួយ​ពាក់​ព័ន្ធ​​នឹង​សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​បាន​ចាក​ចេញ​ពី​ប្រទេស​តួកគី បន្ទាប់ពីតុលាការក្រុងអ៉ីស្តង់ប៊ុលបានដាក់ពិន័យ និងបណ្តេញចេញ។ កីឡាករបាល់ទាត់ជនជាតិអ៉ីស្រាអែល​នៅ​ក្លិប​ Başakşehir របស់ប្រទេសតួកគី​កំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះការបង្ហោះសារថា “នាំពួកគេទៅផ្ទះវិញ​ឥឡូវនេះ” ដោយសំដៅទៅលើចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់។ ក្លិបនៅទីក្រុងអ៉ីស្តង់ប៊ុលបានបើកសវនាការកាត់ទោស Karzev នៅដើមសប្តាហ៍នេះ។

ការស៊ើបអង្កេតបានកើតឡើងនៅថ្ងៃតែមួយដែលកីឡាករបាល់ទាត់អ៉ីស្រាអែល​​​​ម្នាក់​ទៀត​គឺ​ Sagiv Jehezkel ត្រូវបានឃុំខ្លួនរយៈពេលខ្លី និងចោទប្រកាន់ពីបទញុះញង់ឱ្យមានការស្អប់ខ្ពើមចំពោះការចែករំលែកសារអំពីជម្លោះនៅ​ហ្គាហ្សា​ បន្ទាប់ពីស៊ុតបញ្ចូលទីឱ្យក្លិប Antalyaspor។

កីឡាករ Jehezkel បានចាកចេញពីប្រទេសតួកគី​ បន្ទាប់ពីត្រូវបានចោទប្រកាន់ជាផ្លូវការដោយតុលាការក្រុងអ៉ីស្តង់ប៊ុល កាលពីថ្ងៃចន្ទសប្តាហ៍មុន ហើយត្រូវបានស្វាគមន៍ និងគាំទ្រនៅពេលគាត់ត្រឡប់ទៅប្រទេសកំណើត។

ក្លិប Başakşehir បានចុះហត្ថលេខានាំយក Karzev ពីក្លិបអ៉ីស្រាអែល Maccabi Tel Aviv ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាលពីឆ្នាំមុន។ Başakşehir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា “កីឡាករ​​ត្រូវបានពិន័យស្របតាមបទប្បញ្ញត្តិ និង​វិន័យរបស់ក្លិប​ ហើយវាត្រូវបានចាត់ទុកថាសមរម្យសម្រាប់កីឡាករបាល់ទាត់ដើម្បីបន្តអាជីពរបស់​នៅបរទេស”។

ក្លិប Maccabi បានប្រកាសថា កីឡាករវ័យ២៣ឆ្នាំដែលធ្លាប់បង្ហាញខ្លួនឱ្យជម្រើសជាតិអ៉ីស្រាអែ​ល​៥ដងនឹង​ត្រឡប់​ទៅក្លិប​ Tel Aviv ពី​ការ​ខ្ចីជើង​របស់​ក្លិប Başakşehir រហូតដល់ចុងបញ្ចប់នៃរដូវកាល​២០២៣-២៤។

ជា​មួយ​គ្នា​នេះ​ ការឃុំខ្លួនកីឡាករ Sagiv Jehezkel មួយយប់ក្នុងប្រទេសតួកគី បានធ្វើឲ្យមន្ត្រីជាន់ខ្ពស់អ៉ីស្រាអែលខឹងសម្បារ។ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz បាននិយាយថា វាបានបង្ហាញថា “តួកគីបានក្លាយជារបបផ្តាច់ការដ៏ខ្មៅងងឹត”៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម