ព័ត៌មានជាតិ
ដីព្រៃរបស់រដ្ឋរាប់រយហិកតា ក្នុងស្រុកកូនមុំ រងការកាប់ទន្ទ្រាន និងដុតបំផ្លាញធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន
ដីព្រៃឈើរាប់រយហិកតាត្រង់ចំណុចកន្ទុយដីក្រុមហ៊ុនឥណ្ឌា(SK)អូរកាជាន់លើ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ជាប់ព្រំប្រទល់ឃុំហាត់ប៉ក់ ស្រុកវើនសៃ រងការកាប់ទន្ទ្រាន និងដុតនៅពេលយប់ យកដីធ្វើជាកម្មសិទ្ធិ ខណៈអាជ្ញាធរ និងមន្ត្រីសមត្ថកិច្ចជំនាញមិនចុះបង្ក្រាប។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ រូបភាពជាច្រើនសន្លឹកបានបង្ហាញថា សកម្មភាពលួចដុតក្នុងព្រៃស្រោងជាច្រើនហិកតា ត្រូវបានគេក្រៀវឲ្យងាប់បន្តិចម្តងៗងាយស្រួល និងគេដុតនៅពេលយប់ស្ងាត់ ដែលមានផ្សែងហ៊ុយទ្រលោម។
បើតាមអ្នកយាមដីម្នាក់ បានឲ្យដឹងថា ករណីនេះមានអ្នកមានលុយរស់នៅក្រុងបានលុងមួយចំនួន បានផ្តល់លុយជួលកម្មករ ឲ្យដើរបាញ់ថ្នាំព្រៃស្រោង ទុកចំណាំដុតជាកង់ៗ លក្ខណៈសន្សឹមៗ បង្វែងដានអាជ្ញាធរ និងមន្ត្រីជំនាញ ពោលគឺធ្វើការដុតបំផ្លាញព្រៃឈើខាងក្នុងមុន ចេញមកក្រៅលាតសន្ធឹងលើផ្ទៃដីរាប់រយហិកតាដោយបំលែងជាដីកម្មសិទ្ធិដូចជាដាំកៅស៊ូ ដាំដំឡូង ដាំស្វាយចន្ទីជាដើម ម្ល៉េះបើគ្មានការទប់ស្កាត់ទេដីព្រៃស្រោងខាងលើនេះ នឹងវិនាសហិនហោចជាក់ជាមិនខានឡើយ។
ទាក់ទិនទៅនឹងការកាប់ទន្ទ្រាន ដុតដីព្រៃរបស់រដ្ឋខាងលើនេះដែរ លោក សេក ហៃ អភិបាលស្រុកកូនមុំ បានឲ្យ កម្ពុជាថ្មី ដឹងតាមប្រព័ន្ធតេឡេក្រាម នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ថា នាពេលនេះលោកកំពុងបញ្ជារឲ្យកម្លាំងចុះទៅពិនិត្យទីតាំងជាក់ស្ដែងម្ដងទៀត ខណៈជំនាញបរិស្ថានធ្លាប់បានចុះទៅពិនិត្យម្តងរួចមកហើយ។
លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានប្រាប់«កម្ពុជាថ្មី» តាមប្រព័ន្ធតេលេក្រាមនៅយប់ថ្ងៃទី២៣មករា ថា ករណីនេះ កើតឡើងតាំងពីដើមខែមិនា ឆ្នាំ២០២៣ ខណៈជំនាញបរិស្ថានបានចុះទៅត្រួតពិនិត្យមើលបានឃើញដែរ តែរកមិនឃើញជនល្មើសទេ ទោះមានរោងនៅទីតាំងជាក់ស្ដែង។ អភិបាលខេត្តបានអះអាងថា នៅថ្ងៃខានស្អែក អាជ្ញាធរស្រុកកូនមុំនឹងចុះទៅពិនិត្យមើលម្តងទៀត៕
អត្ថបទដោយ៖ វុទ្ធឦសាន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត