ព័ត៌មានអន្ដរជាតិ
Donald Trump ផ្តួល Nikki Haley នៅ New Hampshire បង្កើតប្រវត្តិសាស្រ្តនយោបាយអាមេរិក
តាមការចុះផ្សាយរបស់ FOX News, អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្តួលលោកស្រី Nikki Haley ដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតបឋមរដ្ឋ New Hampshire ធ្វើឲ្យលោកក្លាយជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋដែលមិនកាន់តំណែងអ្វីសោះដំបូងគេក្នុងប្រវត្តិសាស្រ្តនយោបាយអាមេរិកសម័យទំនើប ដែលឈ្នះការបោះឆ្នោតបឋម ២លើកជាប់គ្នា។

លទ្ធផលដែលផ្សាយដោយ CNN នៅថ្ងៃពុធទី២៤ខែមករា បង្ហាញថា លោក Trump ទទួលបានសំឡេងឆ្នោត ៤៤៧៨៧សំឡេង ស្មើនឹង ៥៥% ជាមួយតំណាងរាស្រ្តចំនួន១១រូប ចំណែកលោកស្រី Haley ទទួលបានសំឡេង៣៥៤៥២សំឡេង ស្មើនឹង៤៣,៥% ជាមួយតំណាងរាស្រ្ត៨រូប។
ក្រោយឈ្នះភ្លាម លោក Trump និយាយថា លោកមានកិត្តិយសណាស់ចំពោះជ័យជម្នះនៅ New Hampshire ថ្ងៃនេះ។ គណបក្សសាធារណរដ្ឋ ពិតជារួមគ្នាគាំទ្របេក្ខភាពរបស់លោកខ្លាំងជាទីបំផុត។

លោកប្រកាសថា “ខ្ញុំពិតជាមានកិត្តិយសណាស់ចំពោះលទ្ធផលនេះ។ ខ្ញុំកំពុងរង់ចាំ ទៅប្រយុទ្ធជាមួយប្រធានាធិបតីដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង”។
មុនឈ្នះនៅ New Hampshire លោក Trump ក៏ឈ្នះនៅ Iowa ដែរ ដែលនេះត្រូវបានគេមើលឃើញថា សម្ទុះនៃការគាំទ្របេក្ខជនគណបក្សសាធារណរដ្ឋរូបនេះកំពុងហក់ឡើងខ្ពស់ ហើយសង្ឃឹមកាន់តែខ្លាំង ក្លាយជាអ្នកតំណាងបក្ស ទៅតទល់ជាមួយលោក Joe Biden ខាងបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។
សូមបញ្ជាក់ថា បន្ទាប់ពីរដ្ឋ New Hampshire ការបោះឆ្នោតបឋមរបស់គណបក្សនឹងរៀបចំឡើងនៅរដ្ឋ Nevada នៅថ្ងៃទី៦ខែកុម្ភៈ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដូណាល់ ត្រាំ មានទឹកមាត់លេប ក្រោយបេក្ខជនលេចធ្លោ សម្រេចដកខ្លួន ងាកមកគាំទ្រលោកវិញ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ