កីឡា
អ្នកគាំទ្រអ៊ីតាលីម្នាក់ជាប់បំរាមួយជីវិតពីបទរើសអើងកីឡាករបារាំង
ក្លិបបាល់ទាត់ Udinese របស់លីគកំពូលអ៉ីតាលី Serie A បានដាក់បម្រាមពេញមួយជីវិតលើអ្នកគាំទ្រម្នាក់ដែលបានបញ្ចេញមតិរើសអើងជាតិសាសន៍លើអ្នកចាំទីសញ្ជាតិបារាំង Mike Maignan របស់ក្លិប AC Milan។
ក្លិបនៅក្របខណ្ឌ Serie A មួយនេះបានប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកគាំទ្រម្នាក់ដែលបានបញ្ចេញមតិរើសអើងជាតិសាសន៍ទៅលើអ្នកចាំទីសញ្ជាតិបារាំងរបស់ក្លិប AC Milan អំឡុងពេលទទួលបានជ័យជម្នះ ៣-២ កាលពីថ្ងៃសៅរ៍មុន។ អ្នកគាំទ្រត្រូវបានបង្ហាញថា បានជេរប្រមាថយ៉ាងធ្ងន់ធ្ងរលើអ្នកចាំទី ហើយការប្រកួតត្រូវបោះបង់ចោលដោយសារការនិយាយប្រមាថម្តងហើយម្តងទៀតនៅពីក្រោយបង្គោលទីរបស់កីឡាករ។
សេចក្តីថ្លែងការណ៍របស់ក្លិបកាលពីថ្ងៃចន្ទបានលើកឡើងថា ៖«យើងជឿថា វិធានការខ្លាំងបែបនេះគឺចាំបាច់ដើម្បីផ្ញើសារយ៉ាងច្បាស់ពីការរើសអើងជាតិសាសន៍មិនមាននៅក្នុងបាល់ទាត់ ឬនៅក្នុងសង្គម…។ យើងនឹងបន្តធ្វើការដោយមិននឿយហត់ដើម្បីកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មបុគ្គលផ្សេងទៀតដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ»។
សកម្មភាពវីដេអូនៃឧប្បត្តិហេតុនៅលើទីលានប្រកួតបានឈានដល់ការកំណត់អត្តសញ្ញាណអ្នកគាំទ្រត្រូវបានប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយអ៉ីតាលីកាលពីថ្ងៃចន្ទ។ អ្នកគាំទ្រនោះជាបុរសវ័យ៤៦ឆ្នាំមកពីតំបន់ Udine ដែលជាទីក្រុងនៅភាគពាយព្យនៃប្រទេសអ៉ីតាលី។
វីដេអូនេះបានផ្សព្វផ្សាយយ៉ាងរហ័សនៅលើបណ្តាញសង្គម ដែលធ្វើឱ្យការកំណត់អត្តសញ្ញាណបានយ៉ាងងាយស្រួល។ នៅក្នុងវីដេអូនោះ គេអាចឮសំឡេងបុរសម្នាក់ចេញពីកាមេរ៉ា ស្រែកជេរប្រមាថជាតិសាសន៍លើ Maignan បន្ទាប់ពី Lazar Samardzic តាមស្មើនៅតង់ទី១ ឱ្យ Udinese។
អ្នកចាំទី Maignan បានជំទាស់នឹងអាជ្ញាធរកីឡាបាល់ទាត់អ៉ីតាលីកាលពីថ្ងៃអាទិត្យដោយបាននិយាយថា “ប្រសិនបើអ្នកមិនធ្វើអ្វីសោះ អ្នកក៏មានភាពស្មុគស្មាញផងដែរ”។ អ្នកគាំទ្ររូបនេះមិនអាចចូលទស្សនាការប្រកួតរបស់ក្លិប Udinese ពេញមួយជីវិត៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់