Connect with us

ព័ត៌មានជាតិ

កន្ធាយក្បាលកង្កែប ទម្ងន់ ២៦ គីឡូក្រាម ជាប់សន្ទូចងាប់នៅខេត្តក្រចេះ

បានផុស

នៅ

​អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ​បានសន្និដ្ឋានថា សត្វកន្ធាយញីក្បាលកង្កែបមួយក្បាល ទម្ងន់ ២៦ គីឡូក្រាម ងាប់នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ដោយសារជាប់សន្ទូចរនង។ ​

កាលលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ក្រុមការងារWCS បានទទួលដំណឹងថា ​មានសត្វកន្ធាយ​ក្បាលកង្កែបមួយក្បាល វ័យជំទង់ ភេទញី មានទម្ងន់២៦ គីឡូក្រាម មានពង​នៅក្នុងពោះ បានងាប់​នៅចំណុចកោះអណ្ដែងខ្ចី ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមការធ្វើកោសល្យវិច្ច័យរបស់មន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផលក្រចេះ និងបានសន្និដ្ឋានថា សត្វកន្ធាយក្បាលកង្កែបនេះងាប់ដោយសារជាប់សន្ទូចរនង ដោយឃើញមានផ្លែសន្ទូចទាក់ជាប់នឹងជើងរបស់វា។

ជាទូទៅ ផ្លែសន្ទូចដែលមិនបិតនុយ ងាយទាក់ជាប់សត្វកន្ធាយក្បាលកង្កែបដោយខ្លួនសត្វកន្ធាយមានលក្ខណៈទន់។​ សូមជំរាបថា កន្ធាយក្បាលកង្កែបត្រូវបានចាត់ជាប្រភេទងាយរងគ្រោះ ដោយអនុក្រឹត្យលេខ១២៣អនក្រ ដូចនេះ ការចាប់ និងជួញដូរជាអំពើរខុសច្បាប់។

រដ្ឋបាលជលផល និងអង្គការ WCS ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងបងប្អូននៅតាមមូលដ្ឋាន ចូលរួមថែរក្សាប្រភេទនេះឱ្យបានគង់វង្ស និងចៀសវាងការ​ចាប់ និងជួញដូរខុសច្បាប់ ដែលពុំនោះទេ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម