Connect with us

ព័ត៌មានអន្ដរជាតិ

ជនអនាមិក អ៊ុយក្រែន ផ្ញើសារគំរាមសម្លាប់រដ្ឋមន្ត្រីការបរទេស ហុងគ្រី

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto ទទួលសារគំរាមសម្លាប់ មុនពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសអ៊ុយក្រែននាពេលខាងមុខ ។ នេះបើតាមការលើកឡើងដោយលោករដ្ឋមន្ត្រីខ្លួនឯងផ្ទាល់ និងចុះផ្សាយដោយគេហទំព័រព័ត៌មានហុងគ្រី Index កាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ ។

លោក Peter Szijjarto

លោក Szijjarto នឹងហោះទៅកាន់ទីក្រុង Uzhgorod នាថ្ងៃចន្ទ ទី២៩ ខែមករា ដើម្បីជួបសមភាគីអ៊ុយក្រែន លោក Dmitry Kuleba ស្របពេលដែលអ្នកការទូតហុងគ្រីរូបនេះបានបញ្ជាក់កាលពីសប្តាហ៍មុនថា លោកនឹងដឹកនាំ “គណៈប្រតិភូដ៏ខ្លឹមៗ” ដើម្បីពិភាក្សាអំពីស្ថានភាពពលរដ្ឋហុងគ្រីនៅទីក្រុង Uzhgorod និងជុំវិញតំបន់ Transcarpathia ដែលជាតំបន់រឹតបន្តឹងសិទ្ធិភាសានិយាយរបស់ពួកគេដោយរដ្ឋាភិបាលទីក្រុងកៀវក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងព្រុចសែលកាលពីថ្ងៃអង្គារ លោករដ្ឋមន្ត្រី Szijjarto បានលើកឡើងថា សារគំរាមសម្លាប់មួយច្បាប់ត្រូវបានផ្ញើទៅកាន់ស្ថានទូតរបស់ប្រទេសហុងគ្រីប្រចាំនៅអ៊ុយក្រែនកាលពីប៉ុន្មានថ្ងៃមុននេះ ហើយក្នុងសារនោះភ្ជាប់អក្សរធំៗថា “ស្វាគមន៍អ្នកជាមួយគ្រឿងផ្ទុះ”

ស្របពេលជាមួយគ្នានេះ គេហទំព័រព័ត៌មានហុងគ្រី Index ក៏បានបញ្ចេញខ្លឹមសារក្នុងលិខិតនោះផងដែរថា “ជនជាតិហុងគ្រី យើងស្អប់រដ្ឋាភិបាលរបស់អ្នកខ្លាំងណាស់ដែលនៅតែបន្តធ្វើអ្វីគ្រប់យ៉ាងដើម្បីទាញដៃឲ្យយើងចាញ់សង្គ្រាម ។ តើ​អ្នក​គិត​ថា ​រដ្ឋមន្ត្រី​របស់​អ្នក​នឹង​មក​រក​យើង ​ក្រោយ​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែនមែន​ឬ?” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសំណេរនោះរ៉ាយរ៉ាប់ទៀតថា “យើង​មិន​គិត​ដូច្នេះ​ទេ ហើយនៅថ្ងៃទី២៩ ខែមករា គណៈប្រតិភូរបស់លោក Szijjarto អាចនឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីគ្រឿងផ្ទុះ ។ រថពាសដែកមិនអាចបើកមកជួយសង្គ្រោះអ្នកទាន់ពេលវេលានោះទេ ។ យើងណែនាំអ្នករៀបចំពិធីបុណ្យសពឲ្យហើយទៅ ហើយចាប់ផ្តើមធ្វើមឈូសដាក់លោក Szijjarto ឲ្យសមនឹងកម្ពស់គាត់ផង ។

ទន្ទឹមនោះ គេហទំព័រអាមេរិក Yahoo ក៏បានចុះផ្សាយបន្ថែមថា សារនេះសរសេរជាភាសាអ៊ុយក្រែន និងផ្ញើទៅកាន់ស្ថានទូតហុងគ្រីប្រចាំនៅអ៊ុយក្រែនតាមរយៈអ៊ីមែល ខណៈមិនសំងំស្ងៀមឡើយលោក Szijjarto បានវាយបកថា អ្នកណាដែលហ៊ានសរសេរសារបែបនេះ គឺច្បាស់ណាស់មានចិត្តបង្អាក់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៅថ្ងៃចន្ទសប្តាហ៍ក្រោយ មិនឲ្យកើតមានឡើង ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋលេខាធិការក្រសួងការបរទេសហុងគ្រីលោក Tamas Menczer បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារថា “សារសម្លុតនេះនឹងមិនរារាំងលោក Szijjarto ពីការបំពេញដំណើរទស្សនកិច្ចនៅទីក្រុង Uzhgorod នោះទេ ហើយអ្នកដែលគិតថា លោក Szijjarto មានការភ័យខ្លាចនោះ គឺពួកគេស្គាល់រដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះស្ដើងពេកហើយ ហើយសម្ពាធ និងការគំរាមកំហែងទាំងនេះធ្វើឲ្យយើងកាន់តែរឹងមាំ” ។

គួរបញ្ជាក់ថា លោក Szijjarto និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ក៏ដូចជាកិច្ចចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ជាពិសេសមន្ត្រីទាំងពីរថែមទាំងបោះសម្ដីថា អ៊ុយក្រែនគ្មានភាគរយឈ្នះសមរភូមិប្រយុទ្ធជាមួយរុស្ស៊ីឡើយ ខណៈរដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែសក៏ជាអ្នកប្រឆាំងការដាក់ទណ្ឌកម្មលើរុស្ស៊ី និងបង្អាក់ជំនួយយោធារបស់សហភាពអឺរ៉ុបដល់អ៊ុយក្រែនផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Biden បញ្ចេញផែនការមេចុងក្រោយ បើសភា អាមេរិក នៅតែតឹងដៃ ដកជំនួយឲ្យ អ៊ុយក្រែន មិនរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម