ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ បើករបបប្រជុំប្រចាំខែជាលើកដំបូង សម្រាប់ឆ្នាំ ២០២៤
កាលពីព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំប្រចាំខែជាលើកដំបូង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីនរបស់ក្រសួងមុខងារសាធារណៈជាច្រើនរូប នៅគណៈកម្មការជាតិកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.ស) ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល។

តាមរយៈកិច្ចប្រជុំប្រចាំខែនេះ លោក ហាស់ ប៊ុនថ្ថន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ហើយក៏មានការចូលរួមយោបល់យ៉ាងច្រើនផុសផុលពីសំណាក់ថ្នាក់ដឹកនាំជាច្រើនរូប ក្នុងន័យផ្ដល់ជូនជាវឌ្ឍនភាពការងារជារួម ប្រចាំខែ និងការលើកឡើងនូវបញ្ហាដើម្បីដោះស្រាយជាមួយគ្នា ព្រមទាំងបានលើកនូវទិសដៅការងារបន្តឆ្ពោះទៅមុខរបស់ក្រសួងមុខងារសាធារណៈ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ ក៏ដូចជាមតិយោបល់ចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបរួចមក ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការងារដែលសម្រេចបានកន្លងមក។ ក្នុងនោះ ឯកឧត្ដម ក៏បានបន្ថែមដោយលើកឡើងថា ដ្បិតថាពេលនេះជាកិច្ចប្រជុំលើកដំបូងនៅក្នុងរបត់ នៃរបៀបរបបការងារថ្មីក៏ពិតមែន ប៉ុន្តែក្នុងរយៈពេល ៥ ខែ កន្លងទៅនេះ ក្រសួងមុខងារសាធារណៈ បានសម្រេចការងារជាច្រើនរួចមកហើយ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ដែលដឹកនាំដោយ សម្ដេចធិបតី នាយករដ្ឋមន្ត្រី។

តាមរយៈសមិទ្ធផលដែលសម្រេចបាន និងសមត្ថភាព ក៏ដូចជាឆន្ទៈការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប ឯកឧត្ដមរដ្ឋមន្ត្រី ជឿជាក់ថា ក្រសួងមុខងារសាធារណៈ នឹងសម្រេចបានការងារជាច្រើនបន្ថែមទៀត ឆ្ពោះទៅកាន់គោលដៅ លើកកម្ពស់ប្រសិទ្ធភាពសមិទ្ធិកម្មក្រសួងមុខងារសាធារណៈ និងគោលដៅ នៃកិច្ចការកែទម្រង់សាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ