Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ិកស៊ិក ប្ដឹងក្រុមហ៊ុនផលិតកាំភ្លើង អាមេរិក ក្រោយជួញដូរឲ្យក្រុមគ្រឿងញៀន

បានផុស

នៅ

តុលាការឧទ្ធរណ៍អាមេរិកបានសម្រេចឲ្យប្រទេសម៉ិកស៊ិកអាចប្តឹងក្រុមហ៊ុនផលិតកាំភ្លើងអាមេរិក និងអ្នកចែកចាយ បន្ទាប់ពីរកឃើញថា ករណីរបស់ម៉ិកស៊ិកដែលដាក់បណ្ដឹងមកកាន់តុលាការគឺជា “ច្បាប់លើកលែង” ដែលជាធម្មតាច្បាប់នេះគឺការពារក្រុមហ៊ុនមិនឲ្យទទួលខុសត្រូវ ។ នេះបើយោងតាម​ការចេញផ្សាយរបស់សារពត៌មាន CNN​ កាលពីថ្ងៃទី​ ២៥ ខែមករាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ិកស៊ិកបានដាក់ពាក្យបណ្តឹងនៅខែសីហា ឆ្នាំ២០២១ ដោយចោទប្រកាន់ក្រុមហ៊ុនផលិតកាំភ្លើងអាមេរិកដែលរួមមានម៉ាក Smith & Wesson, Colt និង Glock ។

ទីផ្សារចែកចាយ និងលក់កាំភ្លើងទាំងនេះបានលក់អាវុធឲ្យក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការកើនឡើងនៃអំពើហិង្សាដោយកាំភ្លើងនៅក្នុងប្រទេស បើទោះបីជាមានច្បាប់តឹងរឹងក៏ដោយ ប៉ុន្តែពាក្យបណ្តឹងនេះត្រូវបានច្រានចោលដោយតុលាការអាមេរិកក្នុងខែកញ្ញា ឆ្នាំ ២០២២ ដោយសារច្បាប់ការពារពាណិជ្ជកម្មអាវុធស្របច្បាប់ ។

បណ្តឹងរបស់ម៉ិកស៊ិក គឺជាបណ្តឹងដំបូងដែលប្រឆាំងនឹងឧស្សាហកម្មកាំភ្លើងរបស់សហរដ្ឋអាមេរិក ដោយក្នុងបណ្ដឹងនោះអះអាងថា អាមេរិកបានដឹងអំពីការជួយដូររបស់ឧស្សាហកម្មកាំភ្លើងជាមួយក្រុមជួញដូរអាវុធខុសច្បាប់ ប៉ុន្តែមិនបានធ្វើអ្វីដើម្បីបញ្ឈប់វានោះទេ ។ ផ្ទុយទៅវិញ អាវុធនេះត្រូវបានផលិតឡើង និងដាក់លក់តាមមធ្យោបាយដែលទាក់ទាញដល់ក្រុមជួញដូរខុសច្បាប់បន្ថែមទៀត ។

ពាក្យបណ្តឹងនេះក៏បានអះអាងថា អំពើមនុស្សឃាតនៅម៉ិកស៊ិកបានធ្លាក់ចុះនៅចន្លោះឆ្នាំ ១៩៩៩ និង ២០០៤ ប៉ុន្តែ​បានកើនឡើង​ជា​បន្តបន្ទាប់​ ដោយសារតែ​ការផលិត និង​ការចែកចាយ​អាវុធរបស់អាមេរិក រួមជាមួយនឹងការហាមឃាត់អាវុធដោយសហរដ្ឋអាមេរិកផុតកំណត់ ។

គួរបញ្ជាក់ថា ប្រទេសម៉ិកស៊ិករឹបអូសបានអាវុធដែលផលិត និងជួញដូរចូលដោយអាមេរិក ចន្លោះពី ៣៤២,០០០​ ទៅ​ ៥៩៧,០០០ ដើមជារៀងរាល់ឆ្នាំ ។ ប្រទេសនេះបានអះអាងថា ស្ទើរតែទាំងអស់នៃអាវុធដែលបានរកឃើញពីកន្លែងកើតហេតុឧក្រិដ្ឋកម្ម ៧០ ភាគរយទៅ ៩០ ភាគរយត្រូវបានជួញដូរពីសហរដ្ឋអាមេរិក ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

គ្រូពេទ្យព្យាបាល មិនត្រូវបើកថ្នាំជូនសមាជិក ប.ស.ស ដោយមិនទាន់ពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ខ្យល់ពុលខ្លាំង​ពេក! ថៃ​ប្រើ​យន្តហោះ​បាញ់​ទឹក​កក​ស្ងួត​លើ​អាកាស

សេដ្ឋកិច្ច១០ នាទីutes មុន

ធនាគារ ត្រៀមឱ្យអតិថិជនដែលបង់រំលស់ជាមួយម្ចាស់​បុរី ផ្ទេរបំណុល ដែលមានការប្រាក់ទាបជាង

ព័ត៌មានជាតិ១២ នាទីutes មុន

​ប្រកួតប្រជែង​ឆ្នេរ​និង​ព្រែកស្អាត​ឆ្នាំ​ ២០២៤ រក​ឃើញ​ស្នាដៃ​បេក្ខភាព​លេចធ្លោ​ជាប់​ជយលាភី

សេដ្ឋកិច្ច១៦ នាទីutes មុន

កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតមធ្យមក្នុងស្រុកមួយ ផ្គត់ផ្គង់សាច់បានជាង៥តោន ក្នុងមួយថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម