Connect with us

កីឡា

Superlek កំពុងកាន់កំណត់ត្រាមិនទាន់ចាញ់ជិត៣ឆ្នាំមុនប៉ះជើងខ្លាំង Takeru

បានផុស

នៅ

កីឡាករប្រដាល់ Superlek មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​ក្នុង​រយៈ​ពេល​ជិត​៣​ឆ្នាំ​ចុង​ក្រោយ​នេះ មុន​ពេល​រូប​គេ​បានដាក់​ខ្សែ​ក្រវាត់ឃីកបុកស៊ីងរបស់ខ្លួន​​ឲ្យ​​​ជើង​ខ្លាំងជប៉ុន​ Takeru ដណ្តើម​នាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលជួបជើងខ្លាំងជប៉ុន Takeru កីឡាករ Superlek បានយកឈ្នះជើងខ្លាំងថៃកីឡាករ Rodtang ដោយពិន្ទុកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ អ្នកប្រដាល់វ័យ ២៨ ដែលជំនាញប្រើជើង​ទាត់​សន្ធាប់រូប​នេះ​កំពុង​មាន​កំណត់ត្រាល្អ ដោយ១០ប្រកួតចុងក្រោយ​មិនទាន់ស្គាល់​បរាជ័យ​ឡើយ។ ស្ថិតិ១០ប្រកួតចុងក្រោយរូបគេបានយកឈ្នះកីឡាករ Rungkit ជាជនជាតិថៃដូចគ្នាកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ហើយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បន្តយកឈ្នះមិត្ត​រួម​ជាតិ​ Superball។

នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ Superlek បានយកឈ្នះកីឡាករជប៉ុន Taiki Naito ក្នុងកម្មវិធី ONE 157 ​នៅប្រទេសសិង្ហបុរី ហើយនៅ​ខែសីហា​ឆ្នាំ​ដដែល​ រូបគេបានផ្ដួលឲ្យកីឡាករប្រេស៊ីល Walter Goncalves ​ឲ្យ​បង់បោះការប្រកួតក្នុងទឹកទី១ នៅ​សង្វៀន​ ONE និង​ចុងឆ្នាំ២០២២ រូប​គេ​បាន​យក​ឈ្នះ​មិត្ត​រួម​ជាតិ​ Panpayak នៅ​សង្វៀន​ ONE ​ក្នុង​ប្រទេសហ្វីពីលីន។

ដើមឆ្នាំ២០២៣ Superlek ​បាន​យកឈ្នះកីឡាករអេស្ប៉ាញ Daniel Puertas នៅ​សង្វៀន​ ONE ​ក្នុងប្រទេសថៃ។ ​ក្នុង​ខែមីនា រូបគេ​បានផ្ដួលកីឡាករអូស្រ្ដាលី Danial Williams ឲ្យបោះបង់ការប្រកួត​នៅ​សង្វៀន ONE ប្រទេស​សិង្ហបុរី។

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ Superlek បន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនទៀត ​តាម​រយៈ​ការ​ផ្ដួលកីឡាករកូនកាត់ថៃ-អាល់ហ្សេរី Nabil Anane ឲ្យបង់បោះការប្រកួតនៅទឹកទី១ ហើយនៅថ្ងៃទី១៥ ខែកក្ដដា បន្តយកឈ្នះកីឡាកររុស្ស៊ី​ Tagir Khalilov ដោយអាជ្ញកណ្ដាលបញ្ឍប់ការប្រកួតក្នុងទឹកទី២ និង​ចុងក្រោយ​បំផុត​បានយកឈ្នះកីឡាករជើងខ្លាំង​មិត្ត​រួម​ជាតិ​ Rodtang ដោយពិន្ទុជាឯកច្ឆន្ទ។

រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ថា​តើ​ Superlek អាចបន្តកំណត់ត្រាមិនចាញ់​ និង​ការពារ​ខ្សែ​ក្រវាត់​ឃីកបុកស៊ីង​ពិភព​លោក​ ONE flyweight របស់​ខ្លួន​បាន​ទេ ​នា​ថ្ងៃអាទិត្យនេះ​នៅ​ពេល​ប៉ះ​ជើង​ខ្លាំង​​ម្ចាស់​ផ្ទះ​ជប៉ុន Takeru ក្នុងកម្មវិធី ONE 165 ​ក្នុង​ទីក្រុងតូក្យូ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម