ព័ត៌មានជាតិ
លោក ស សុខា ធ្វើរបាយការណ៍គោរពជូនសម្ដេចធិបតី បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវលើរដ្ឋបាលខេត្តបន្ទាយមានជ័យ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបចំរបាយកាណ៍ដើម្បីគោរពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបញ្ចប់ការចុះស្រាវជ្រាវត្រួតពិនិត្យតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីសុំមតិដឹកនាំលើការងារផ្សេងៗបន្តទៀត។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៤មករា នេះ។
បើតាមលោក ទូច សុខៈ ចំពោះលទ្ធផលនៃការចុះត្រួតពិនិត្យតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ គឺភាគច្រើនផ្ដោតទៅលើលោក អ៊ុំ រាត្រី ជាអភិបាលខេត្តដោយបានរកឃើញថា លោកអភិបាលខេត្តបានអនុវត្តសមស្របទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ច្បាប់ស្ដីពីសហលក្ខន្តិករាជការស៊ីវិល និតិវិធីរដ្ឋបាល គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល របស់ក្រសួងមហាផ្ទៃ ដោយធ្វើការបែកចែកតួនាទីភារកិច្ចដល់អភិបាលរងនីមួយៗទទួលផែនរៀងៗខ្លួន និងមានរបបប្រជុំកំណត់ជាទៀងទាត់ជាមួយក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត រួមទាំងមន្ត្រីពាក់ព័ន្ធនៅក្រោមឱវាទ។
លោក ទូច សុខៈ បន្ថែមថា ចំពោះបណ្ដឹងប្រជាពរដ្ឋ១០០គ្រួសារដែលប្ដឹងមកក្រសួងមហាផ្ទៃស្នើសុំឲ្យផ្លាស់ប្ដូរអភិបាលខេត្ត និងអភិបាលរងខេត្តម្នាក់នោះ ជាលទ្ធផលក្រុមការងារចុះអង្កេតស្រាវជ្រាវបានរកឃើញថា ជម្លោះនេះបានកើតឡើងតាំងពីឆ្នាំ២០០៣មកម្លេះ រវៀងសមាគមអភិវឌ្ឍកសិកម្មជាតិ ជាមួយប្រជាពលរដ្ឋសរុប ១ ៦៤០ គ្រួសារ លើផ្ទៃដីប្រម៉ាណ ២០០ ហិកតា។ ហើយជាបន្តបន្ទាប់មក គឺមានការដោះស្រាយតាមប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការជាហូរហែ រហូតមកដល់អាណត្តិលោក អ៊ុំ រាត្រី កាន់តួនាទីជាអភិបាលខេត្ត លោកក៏បន្តដោះស្រាយទំនាស់នេះក្រៅប្រព័ន្ធតុលាការបន្តទៀត។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ជាលទ្ធផលការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ គឺបានបញ្ចប់ទំនាស់រវៀងសមាគមអភិវឌ្ឍកសិកម្មជាតិជាមួយប្រជាពលរដ្ឋចំនួន ១ ៥៣៩ គ្រួសារ អញ្ចឹងនៅសល់តែប្រម៉ាណ១០០គ្រួសារ ដែលអាចវាយតម្លៃបានថា ស្មើនឹងជាង៩០ភារយ។ បើតាមលោក ទូច សុខៈ ចំពោះពលរដ្ឋ១០០គ្រួសារនេះ គឺកើតចេញពីមេខ្យល់មួយក្រុមតូចដែលនៅពីក្រោយដោយមិនទទួលយកនូវការដោះស្រាយ ពីព្រោះពួកគាត់មានដីច្រើននៅក្នុងតំបន់ទំនាស់ ទើបមិនព្រមទទួលយកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងជំរុញឲ្យពលរដ្ឋផ្សេងៗទៀតឲ្យធ្វើបណ្ដឹងដោះដូរអភិបាលខេត្ត និងអភិបាលរងខេត្ត។
គួរំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការចំនួន១០រូបរបស់ក្រសួង ឲ្យចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយប្រើរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។
ការចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីរាជការចំនួន១០រូបរបស់ក្រសួង ឲ្យចុះស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនេះ គឺជាការចុះពិនិត្យអង្កេតស្រាវជ្រាវអំពីការបំពេញតួនាទីភារៈកិច្ច របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយត្រូវជួបសម្ភាសន៍ជាមួយក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត ដោយបានជ្រើសរើសតួអង្គរួចជាស្រេច ថាតើការបំពេញតួនាទីភារកិច្ចតាមច្បាប់គិតិយុទ្ធ និងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដែរឬអត់។
សូមបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានសរសេរលិខិតគោរពជូនលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្លាស់ប្ដូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តចេញ។
ពួកគាត់លើកឡើងថា លោកអភិបាលខេត្ត និងអភិបាលរងខេត្តបន្ទាយមានជ័យ អសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងឃុបឃិតគ្នាជាប្រព័ន្ធធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋជាដើម។ ពាក់ព័ន្ធសំណុំរឿងនេះ ក៏ត្រូវបានអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ ស្រាវជ្រាវរួចរាល់ហើយដែរ។ នេះបើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីចុងសប្ដាហ៍កន្លងទៅនេះ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
កីឡា២ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា