Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចជលផលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើស ដាក់សម្រាស់ ៤៧កន្លែង

បានផុស

នៅ

ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្ក្រាបការដាក់សម្រាស់ ៤៧ កន្លែង នៅក្នុងតំបន់អភិរក្ស ស្រុកបរិបូណ៌ និងបង្ក្រាបបទល្មើសដាក់របាំងលូស្បៃមុង ១១ កន្លែង ក្នុងស្រុកជលគីរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចចម្រុះនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ បានឲ្យដឹងថា ករណីទី១ ខណ្ឌរដ្ឋ បាលជលផលបានដឹកនាំដោយ លោក អ៉ឹង ជឺប៉ោ នាយរងខណ្ឋរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះរុះរើរបាំងលូស្បៃមុង នៅចំណុចព្រែកតាសួស ភូមិពាមឆ្កោក និងចំណុចព្រែកក្បាលកន្លង់ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្ត កំពង់ឆ្នាំង វត្ថុតាងបំផ្លាញចោលនៅនឹងកន្លែងមាន៖ របាំងស្បៃមុង ១១ កន្លែង មានប្រវែង ២៥០ម លូស្បៃមុង ចំនួន ១១គ្រឿង, បង្គោលចំនួន២០០ដើម និងចាក់លែងត្រីចំរុះចំនួន៥០ គីឡូក្រាម ក្នុងដែននេសាទវិញ។

ករណីទី២ ខណ្ឌរដ្ឋបាលជលផលបានសហការជាមួយអធិការដ្ឋានរដ្ឋបាលជល ផលខាងត្បូងបឹងទន្លេសាបប្រចាំខេត្តកំ ពង់ឆ្នាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ ព្រះគគីរនិងសហគមន៍នេសាទកំពង់ព្រះគគីរ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅភូមិសាស្រ្តចំណុចព្រែកកោះរ៉ង និងចំណុចចុងតាគង់ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ មានកម្លាំងសរុបចំនួន១៥ នាក់ ប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ ចំនួន០៦ គ្រឿង។

លទ្ធផលសម្រេចបាន ១ រុះរើសម្រាស់រួមផ្សំកំប្លោកចំនួន ៤៧កន្លែង ស្មើ និង ២៣៥០ម៉ែត្រការ៉េ មែកសម្រាស់ចំនួន ១៤១០មែក បង្គោលចំនួន៧០៥ដើម ខ្សែចងប្រវែង ២០ គីឡូក្រាម៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម