សន្តិសុខសង្គម
អាជ្ញាធរស្រុកសេសាន ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះភ្លើងព្រៃឆេះផ្ទះ
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព អាជ្ញាធរស្រុកសេសានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋនៅបណ្តាភូមិ ឃុំ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែងបង្កើនការប្រុងប្រយ័ត្នចំពោះភ្លើងព្រៃ ដែលអាចឆេះរាលដាលដល់ផ្ទះសម្បែង ប្រសិនបើមិនបានសម្អាតបរិស្ថាន ទុកឱ្យមានព្រៃ ស្មៅ សំរាម នៅជុំវិញផ្ទះ ហើយនាំគ្នាទៅស្រែចម្ការបាត់ៗ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ នៅរដូវប្រាំងភ្លើងព្រៃតែងឆេះរាលដាលស្ទើរគ្រប់ទីកន្លែង ហើយមានតំបន់ខ្លះបណ្តាលឱ្យឆេះផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋធ្វើឱ្យបាត់បង់ទីជម្រក ទាំងនៅស្រែចម្ការ និងនៅក្នុងភូមិក៏មានដែរ។
លោកបន្តថា៖ មូលដ្ឋានយើងរស់នៅកន្លែងខ្លះមានផ្ទះនៅជិតៗគ្នា មានព្រៃស៊ុបទ្រុប ស្មៅ សំរាម ហើយបងប្អូនខ្លះដុតភ្លើងចោលមិននៅផ្ទះក៏មាន ករណីនេះតែឆេះមួយត្រូវរាលដាលទៅដល់ផ្ទះអ្នកផ្សេងៗ ទៀតអញ្ចឹងសុំប្រយ័ត្ន ជាងគេគឺអគ្គិភ័យ យើងជួយគ្នាអត់បានទេ ហើយប្រសិនបើបងប្អូនដើរកាត់ឃើញផ្ទះណាយប់ព្រលប់ នៅប្រើភ្លើងត្រូវប្រាប់គ្នា ពីព្រោះគ្នាយើងមាននៅផ្ទះតៗគ្នា តែឆេះមួយឆេះទាំងអស់ហើយ អញ្ចឹងប្រយ័ត្នប្រយែង។
លោក ញូង ងឿ តំណាងឱ្យប្រជាពលរដ្ឋរស់នៅភូមិអូរផ្កាដកព័រ ឃុំស្តៅ បានគាំទ្រចំពោះការដាស់តឿននេះ ព្រោះកន្លងមកនៅភូមិ ឃុំនេះ ក៏មានភ្លើងឆេះព្រៃរាលដាលមកឆេះផ្ទះ ក្នុងពេលដែលបងប្អូនមិនបាននៅផ្ទះ ចេញទៅធ្វើស្រែចម្ការអស់។
លោកនឹងជួយណែនាំបន្ថែមទៅបងប្អូនយើងឱ្យយកចិត្តទុកដាក់ និងនាំគ្នាប្រុងប្រយ័ត្នចំពោះករណីភ្លើងផ្សែងនេះ ដោយសារតំបន់យើងរស់នៅឆ្ងាយ ពេលអគ្គិសភ័យកើតមានឡើង ហៅឡានទឹកក៏មកមិនទាន់ដែរ។
សូមបញ្ជាក់ថា៖ ភ្លើងព្រៃនេះភាគច្រើនកើតមានឡើងពីប្រជាកសិករ ធ្វើស្រែចម្ការហើយមានបងប្អូនមួយចំនួនបានដុតព្រៃចំការចោល ឬមានអ្នកដុតភ្លើងយកឃ្មុំ ហើយឆេះរាលដាល់ពាសវាលពាសកាលបង្កឱ្យឆេះដល់ព្រៃក្រាសៗ ទើបអាជ្ញាធរប្រកាស និងណែនាំឱ្យប្រុងប្រយ័ត្ន ដើម្បីការពារផលប្រយោជន៍ទាំងអស់គ្នា និងមានសុវត្ថិភាពក្នុងការរស់នៅ៕
អត្ថបទ៖ ងិន លីម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ