Connect with us

ព័ត៌មានជាតិ

វីដេអូ​ពលករ​ជាន់​មីន​ផ្ទុះ​ដាច់​ជើង ត្រូវ​បាន​សែងទាំង​ឈាម​ដាប​ខ្លួន ​ដឹក​ឡាន​ទៅ​មន្ទីរពេទ្យ

បានផុស

នៅ

ហេតុការណ៍​គ្រោះថ្នាក់​ជាន់មីន របស់​ពលករ​ខ្មែរ​ដែល​លួច​ឆ្លង​ដែន​កាល​ពីថ្ងៃ​១៤ កុម្ភៈ កាលពី​វេលាម៉ោង ០៧ ០០​យប់។

តាម​រយៈ​វីដេអូ​ដែល​ត្រូវថត​បានភ្លាមៗ ​សភាព​​រង​​របួស​មានភាព​ធ្ងន់ធ្ងរ ត្រូវបាន​​សែង​ទាំង​ឈាម​ដាប​ខ្លួន ក្នុងពេល​សមត្ថកិច្ច​ខ្នះខ្នែង​យកទៅ​ជួយសង្គ្រោះ​​ឲ្យ​ទាន់​ពេល​វេលា។

សូម​ទស្សនាវីដេអូ​ជន​រងគ្រោះ​…….

បើ​តាម​សមត្ថកិច្ច ពលករខ្មែរម្នាក់​ដែល​រងគ្រោះ​ថ្នាក់​ជាន់មីន​ផ្ទុះ​ដាច់​ជើង​នេះ​មានឈ្មោះ យឿន រ៉ន អាយុ៣២ឆ្នាំ រស់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត​បាន​លួចឆ្លងដែនពីប្រទេសថៃចូលកម្ពុជា ដោយបានជាន់មីនបណ្តាលឱ្យដាច់ជេីងខាងស្តាំរបួសធ្ងន់ ហើយ​ត្រូវបាន​បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងប៉ោយប៉ែត។

តំបន់ដែលពលករឆ្លងដែនរហូត​ដល់​គ្រោះថ្នាក់​ដាច់ជើងនេះ ជាតំបន់ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះនៅ​មិនទាន់​បោស​សម្អាត​អស់នៅឡើយ​ទេ៕

កាលពី​រសៀល​ថ្ងៃ ១៤ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន​ចេញបទ​បញ្ជា​ជា​ថ្មី​ដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្តមានព្រំដែនជាប់ប្រទេសថៃ ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ត្រូវរកវិធីទប់ស្កាត់ប្រជាជន ពលករខ្មែរឆ្លងដែនចេញ-ចូលខុសច្បាប់ ដើម្បីការពារគ្រោះថ្នាក់ នឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​កូវីដ១៩៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម