ជីវិតកម្សាន្ដ
ដេននី ក្វាន់ ព្រមានកូនបំណុល ២០នាក់ជំពាក់លុយសរុប ៧២ម៉ឺនដុល្លារ
ម្ដាយបវរកញ្ញាវ័យក្មេង ជូរី ល្អហួស អ្នកនាង ដេននី ក្វាន់ អតីតតារាសម្ដែង បានចេញមុខមកប្រកាសជាសាធារណៈដោយឲ្យបុគ្គលដែលជាកូនបំណុលប្រមាណ ២០នាក់ចេញមកដោះស្រាយរឿងបំណុលជំពាក់សរុបទឹកប្រាក់ ៧២ម៉ឺនដុល្លារអាមេរិក ។
ការប្រកាសរបស់អតីតតារាសម្ដែងសាច់ខ្ចី ដេននី ក្វាន់ នេះ ទំនងដោយសារតែអ្នកនាងអស់ការអត់ទ្រាំ និងកូនបំណុលដែលគ្មានឆន្ទៈក្នុងការដោះស្រាយបំណុលជំពាក់តាមការសន្យា។ក្នុងនោះអ្នកនាង ដេននី ក្វាន់ ក៏បានព្រមានផងដែរនូវការបញ្ចេញអត្តសញ្ញាណអ្នកជំពាក់លុយខ្លួនមិនព្រមសង។
អ្នកនាង ដេននី ក្វាន់ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «២០នាក់ សរុបលុយ ៧២ម៉ឺនដុល្លារ លុយអញរកមកហត់ណាស់ បើមិនគិតសងទេ អញលេងតាមនឹងហើយចេញសែកស្អុយឲ្យអញ»។
នាងបានលើកឡើងដែរថា «MN លុយ ខ្ញុំ ៩ម៉ឺនដុល្លារមិចហើយស្ងាត់ឈឹងហាយសូណាស់ជិះឡានទំនើប អួតលុយរហូតបន្តិចទៀតខ្ញុំអួតរូបនាងឲ្យគេស្គាល់ពេញប្រទេស។
ទោះយ៉ាងណា មកទល់ពេលនេះអតីតតារាសម្ដែង ដេននី ក្វាន់ មិនទាន់បញ្ចេញអត្តសញ្ញាណរបស់បុគ្គលដែលជំពាក់លុយនាងនៅឡើយទេ ថ្វីត្បិតមានការព្រមានបែបនេះក្តី។ គេកត់សម្គាល់ឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះមានតារាប្រុស-ស្រីល្បីៗមួយចំនួនក៏បានផ្ទុះនូវរឿងរ៉ាវដ៏រសើប និងភ្ញាក់ផ្អើលខ្លាំងនៅក្នុងសង្គមខ្មែរប្រហែលគ្នាជុំវិញការផុងខ្លួនអស់លុយរាប់សិបម៉ឺនដុល្លារដោយហេតុផលផ្សេងៗផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក