Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី កំពុងស្រាវជ្រាវរកមុខសញ្ញាដែលប្រើឯកសណ្ឋាននគរបាល​គាបយក​លុយពីយុវជន៥នាក់

បានផុស

នៅ

ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវជាបន្ទាន់រកមុខសញ្ញាដែលប្រើឯកសណ្ឋាននគរបាលគាបយកលុយពីយុវជន៥នាក់នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីនេះ ក្រោយពីមានការផ្សាយព័ត៌មានតាមបណ្ដាញសង្គម នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានកោះហៅយុវជនទាំង៥នាក់មកសួរនាំបំភ្លឺ តែត្រូវបានយុវជនទាំង០៥នាក់ប្រាប់ថា មិនមែនសមត្ថកិច្ចប៉ុស្តិ៍ននគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះទេ ដោយសារពួកគេមិនច្បាស់ថាជាសមត្ថកិច្ចខាងណានោះឡើយ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី​២៥​មករា នេះថា ករណីយុវជន៥នាក់ចោទថាមានកម្លាំងឯកសណ្ឋានគាបយកលុយរបស់ពួកគាត់ គឺលោកបានហៅយុវជនទាំង៥នាក់មកបំភ្លឺនៅប៉ុស្ដិ៍នគរបាលរួចហើយ តែយុវជនទាំងនោះប្រាប់ថាមិនមែនជាកម្លាំងនគរបាលរបស់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣នោះទេ ដោយសារពួកគាត់ច្រឡំ ដោយមិនដឹងសមត្ថកិច្ចខាងណានោះទេ។ ទោះបីយ៉ាងណា លោកវរសេនីយ៍ត្រី ឯម ភារី បាននឹងកំពុងសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្វែង​រកក្រុមជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មានការចែករំលែកនូវព័ត៌មានមួយអំពីករណីយុវជនចំនួន៥នាក់ត្រូវបានជនសង្ស័យមួយក្រុមមានឯកសណ្ឋានជាកម្លាំងនគរបាលចាប់ឃាត់ម៉ូតូ និងគាបយកលុយរបស់ពួកគេនៅតាមដងផ្លូវនៅគោលដៅខាងមុខដេប៉ូសាំងតេលា ផ្លូវចោមចៅ (ផ្លូវវេងស្រេង) ក្នុងភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ក្នុងករណីនេះ បើតាមការចែកចាយនៅលើបណ្ដាសង្គម ក្រុមជនសង្ស័យបានតម្រូវឲ្យយុវជនទាំងនោះបញ្ចាំចញ្ជៀន និងទូរស័ព្ទដើម្បីយកលុយមកឲ្យពួកខ្លួនទៀតផង៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម