Connect with us

ព័ត៌មានអន្ដរជាតិ

មេ Microsoft ថា ក្រោយចប់កូវីដ ពិភពលោកត្រូវប្រឈមមុខបញ្ហាធំ២ទៀត

បានផុស

នៅ

ប្រធានក្រុមហ៊ុន Microsoft លោក Bill Gates បានពន្យល់ពីរបៀបដែលពិភពលោកគួរតែឆ្លើយតប បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានបង្កឲ្យមានប៉ះពាល់ដល់មនុស្សរាប់លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ គាត់បានបង្ហាញថា មានបញ្ហាពីរបន្ថែមទៀតដែលផែនដីត្រូវប្រឈមមុខនៅពេលរួចផុតពីវិបត្តិជំងឺកូវីដ១៩។ នោះគឺការប្រែប្រួលអាកាសធាតុនិងអំពើភេរវកម្មជីវសាស្រ្ត។

នៅក្នុងសៀវភៅថ្មីរបស់គាត់ គាត់បានពន្យល់អំពីចម្លើយយ៉ាងច្បាស់ចំពោះអ្វី ដែលប្រជាជនគួរធ្វើរួមគ្នានៅទសវត្សរ៍ក្រោយ។

គាត់បង្ហាញពីមូលហេតុដែលមនុស្សត្រូវការកាត់បន្ថយការបំភាយកាបូនឲ្យដល់កម្រិតសូន្យ និងរបៀបឆ្លើយតបបន្ទាប់ពីរោគរាតត្បាតបានឈានដល់ទីបញ្ចប់នាពេលអនាគត។

លោកនិយាយថា ឧស្ម័នផ្ទះកញ្ចក់ចំនួន៥១កោដិត្រូវបានបន្ថែមទៅក្នុងបរិយាកាសជារៀងរាល់ឆ្នាំ ប៉ុន្តែផែនដីគួរតែមានទិសដៅដើម្បីបញ្ឈប់ការឡើងកម្តៅនិងទប់ស្កាត់ផលប៉ះពាល់អាក្រក់បំផុតពីការកើតឡើង។

លោកទទួលស្គាល់ថា គោលដៅដែលអាចទទួលយកបានគឺ កាត់បន្ថយការបំភាយឧស្ម័នឲ្យដល់កម្រិតសូន្យ។

គាត់បានសរសេរនៅក្នុងកាសែត The Guardian ថា “រឿងនេះស្តាប់ទៅពិបាក។ យើងចំណាយពេលមួយឆ្នាំកន្លងមកនេះ។ សកម្មភាពសេដ្ឋកិច្ចបានថយចុះយ៉ាងខ្លាំងដោយសារតែជំងឺកូវីដ១៩ ពិភពលោកនឹងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាងមុន”។

ប៉ុន្តែការកាត់បន្ថយនឹងមានប្រហែល៥ភាគរយ ដែលនេះមានន័យថា កាបូនរាប់ពាន់លានតោននៅតែត្រូវបានបញ្ចេញ។

ទោះបីជាមានមនុស្សរាប់លាននាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ និងរាប់លាននាក់មិនបានទៅធ្វើការឬស្នាក់នៅផ្ទះក៏ដោយ ក៏វានៅតែមិនលើសពី៥ភាគរយដដែល។

កាលពីឆ្នាំ២០១៥ លោក Gates ក៏បានព្យាករណ៍អំពីការរីករាលដាលនៃវីរុសកូរ៉ូណាផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

សន្តិសុខសង្គម៧ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម