ជីវិតកម្សាន្ដ
ទំព័រហ្វេកប៊ុកហ្វេក Aum ប្រតិកម្មទៅអ្នកបង្កើតព័ត៌មានថា នាងមិនពេញចិត្តនឹងមនុស្សហៅថាម្តាយ
មកទល់សព្វថ្ងៃនេះ កំពូលតារាសម្ដែងស្រី Aum Patcharapa ទទួលបាននូវរហស្សនាមថា ជាអ្នកម្តាយក្នុងវិស័យកម្សាន្តដែលមិនអាចមានអ្នកណាមកជំនួសនាងបានទេ ខណៈដែលរាល់ពេលនាងចូលរួមកម្មវិធីខាងក្រៅម្ដងៗ តែងមានអ្នកគាំទ្រភ្លូកទឹកភ្លូកដី។
ទោះយ៉ាងនេះក្ដី នៅថ្ងៃ២៥ ខែមករា ឆ្នាំ២០២៤ ដោយយោងទៅតាមការចុះផ្សាយរបស់កាសែត Sanook បានសរសេរថា តារាសម្ដែង Aum Patcharapa បានទៅចូលរួមកម្មវិធីមួយ ហើយបានជួប YouTuber ល្បីឈ្មោះ Nat Nisamanee ប៉ុន្តែរឿងនេះបានប្រែក្លាយជារឿងធំ នៅពេលដែលទំព័រមួយបង្ហោះព័ត៌មានថា “អ្នកខាងក្នុងបង្ហើបថា Aum មិនពេញចិត្ត Nisamanee ហៅនាងថាម្តាយកណ្តាលចំណោមដែលមានមនុស្សច្រើន”។
នៅពេលនេះ ទំព័រ Aum Patcharapa Chaichua Aum Patchara Fanclub មិនស្ទាក់ស្ទើរក្នុងការឆ្លើយតបភ្លាមៗទៅកាន់ព័ត៌មានដែលផ្សាយចាក់ប្រធាននិងចោទប្រកាន់តារាជួរមុខរូបនេះយ៉ាងខ្លាំង។ ផេកដែលគាំទ្រ Aum បានសរសេរថា តើក្រុមមួយណា? វាមិនពិតទេ!! បងAum មិនដែលប្រាប់អ្នកណាកុំឲ្យហៅនាងថាអ្នកម្ដាយទេ។ ប្រសិនបើអ្នកបានកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មិនថាជាមិត្តភក្តិ អ្នកកាសែត បុគ្គលិក អ្នកគាំទ្រ ឬនរណាម្នាក់ផ្សេងទៀតនោះទេ ពួកគេតែងតែត្រូវបានគេហៅថា ម៉ែ Aum តាំងពីយូរយារណាស់មកហើយ។ គាត់មិនមែនជាមនុស្សដែលប្រកាន់ច្រើន ឬគិតអំពីរឿងបែបនេះនៅក្នុងចិត្តនោះទេ”។
លើសពីនេះផងដែរ ទំព័រហ្វេសបុកដដែលបានសរសេរសម្រាយបន្ថែមទៀតថា នៅទីកន្លែងនេះ មានអត្ថន័យនៃការគោរពនិងការសរសើរ។ ពាក្យថាម្តាយ សំដៅលើបុគ្គលដែលពូកែ កំពូលស្អាត ឬមានទេពកោសល្យដ៏អស្ចារ្យបំផុតក្នុងវិស័យសិល្បៈថៃ បើគ្មានភស្តុតាងច្បាស់លាស់ អ្នកមិនគួរផ្សាយព័ត៌មានដោយខ្លួនឯងឡើយ។ ជាពិសេសឲ្យក្រុមមនុស្សមួយចំនួនមកបញ្ចេញមតិលេងសើចក្នុងឃ្លិបវាអាចប៉ះពាល់ដល់តារាសម្ដែង Aum ច្បាស់ណាស់។
មិនត្រឹមប៉ុណ្ណឹងនោះទេ ដែលទំព័រគាំទ្រ Aum Patcharapa ចេញមុខប្រតិកម្មនឹងព័ត៌មានមិនច្បាស់ការ ហើយចោទទាំងស្រុងលើតារាស្រីរៀមច្បងរូបនេះ។ ក្នុងនោះសូម្បីតែហ្វេននិងមហាជនក៏មានការហួសចិត្តខ្លាំង ដែលមានគេលើកឡើងថា នាងជាមនុស្សប្រកាន់ច្រើនទៅវិញ។ តាមពិត Aum ជួបនៅក្រៅនាងរួសរាយ និងមានសិលធម៌ការងារល្អខ្លាំង បើទោះបីជានាងមានកេរ្តិ៍ឈ្មោះល្បី និងជាតារាជួរមុខក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ្វេនសម្រុកឆែកតម្លៃកាបូបយួរដៃដែល Kimberly កាន់ទៅចូលរួមកម្មវិធីមួយនៅឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
សន្តិសុខសង្គម២៣ ម៉ោង ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល