ព័ត៌មានអន្ដរជាតិ
កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់
ករណីឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសជិតខាងកម្ពុជា គឺថៃនិងវៀតណាម កំពុងរើបឡើងវិញ ហើយជាពិសេសនៅថៃតែម្តង ដល់ថ្នាក់មានមនុស្សបាត់បង់ជីវិតទៀតផង។
តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសនីមួយៗ, ករណីឆ្លងហក់ឡើងវិញនេះ គឺបណ្តាលមកពីវីរុសកូវីដ១៩បំប្លែងខ្លួន JN.1 ហើយមិនត្រឹមតែថៃនិងវៀតណាមទេ មេរោគប្រភេទនេះ ក៏កំពុងជំរុញករណីឆ្លងទូទាំងពិភពលោកផងដែរ។
នៅវៀតណាម, សារព័ត៌មាន VN Express បានរាយការណ៍កាលពីថ្ងៃពុធថា, អ្នកជំងឺកូវីដ១២នាក់ក្នុងចំណោម១៦នាក់ ដែលបញ្ជូនចូលព្យាបាលក្នុងមន្ទីរពេទ្យទីក្រុងហូជីមិញកាលពីខែមុន គឺត្រូវបានតេស្តរកឃើញមានផ្ទុក JN.1។
ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣ ដល់ថ្ងៃទី២២ខែមករាឆ្នាំ២០២៤ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងទីក្រុងហូជីមិញ បានរាយការណ៍អ្នកជំងឺកូវីដចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន៩៤ករណី បូករួមទាំងករណីដែលផ្ទេរទៅព្យាបាលនៅខេត្តជិតៗផងដែរ។
ក្នុងចំណោមនោះ មានករណីធ្ងន់ធ្ងរឈានដល់ដាក់អុកស៊ីសែនចំនួន១៧ករណី ប៉ុន្តែមិនមានអ្នកស្លាប់ឡើយ ហើយករណីធ្ងន់ធ្ងរទាំងអស់ សុទ្ធតែជាក្រុមមានហានិភ័យខ្ពស់ ដូចជាអ្នកមិនចាក់វ៉ាក់វាំងឬមិនបានចាក់គ្រប់ដូសជាដើម។
ចំណែកនៅប្រទេសថៃវិញ បើយោងតាមនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង, មានអ្នកជំងឺ៧១៨នាក់ ត្រូវបានបញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ ចន្លោះថ្ងៃទី១៤ដល់ថ្ងៃទី២០ខែមករា ហើយអ្វីដែលកាន់តែព្រួយបារម្ភគឺថា ក្នុងចំណោមនោះ មានអ្នកជំងឺ១១នាក់ ត្រូវបាត់បង់ជីវិត។
កាលពីសប្តាហ៍មុន មានអ្នកចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាមធ្យម១០២នាក់ក្នុងមួយថ្ងៃ ពោលគឺកើនឡើង១២.៩% បើធៀបទៅនឹងសប្តាហ៍មុននោះទៀត។ ក្នុងចំណោមអ្នកចូលពេទ្យទាំង៧១៨នាក់ មាន២០៩នាក់ទៅហើយ ដែលឆ្លងមេរោគសួតធ្ងន់ធ្ងរ ខណៈ១៤៩នាក់ ត្រូវការម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម។
យោងតាមនាយកដ្ឋាន, មនុស្ស៦នាក់ក្នុងចំណោមអ្នកស្លាប់ គឺមិនបានចាក់វ៉ាក់សាំង ខណៈ៥នាក់ទៀត ចាក់បាន២ដូស ហើយអ្នកជំងឺដែលត្រូវការដាក់ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមចំនួន៤៥នាក់ ក៏មិនបានចាក់វ៉ាក់សាំងដែរ។
យោងតាម WHO, JN.1 មានភ្ជាប់ជាមួយអង់ទីហ្សែនថ្មី ដែលជួយឲ្យមេរោគនេះ វាយលុកប្រព័ន្ធការពារបានយ៉ាងងាយស្រួល នាំឲ្យមានការឆ្លងកាន់តែលឿន។ ទោះបីយ៉ាងណាក៏ដោយ មិនមានព័ស្តុតាងណាមួយបង្ហាញថា JN.1 បង្កជាជំងឺធ្ងន់ធ្ងរជាងអូមីក្រុងពូជផ្សេងនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម រកឃើញកូវីដបំប្លែងខ្លួនឆ្លងលឿន មានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យច្រើនឡើងៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា