Connect with us

ព័ត៌មានជាតិ

ចាប់ពីយប់នេះ នគរបាលរាជធានីភ្នំពេញ នឹងអនុវត្តច្បាប់ចរាចរណ៍តឹងរឹងបំផុត ហើយចល័តទីតាំងថែមទៀត

បានផុស

នៅ

ចាប់ពីយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នេះតទៅ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែម ក៏ដូចជាការត្រួតពិនិត្យគ្រឿងស្រវឹង ទៅលើអ្នកបើកបរ ហើយការរឹងបន្តឹង និងការត្រួតពិនិត្យនេះ នឹងត្រូវធ្វើឡើងដោយចល័តទីតាំងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ផ្ដើមរឹតបន្តឹងបន្ថែមនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ២៣ ខែមករាកន្លងទៅនេះ​ បានណែនាំឲ្យលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពង្រឹងឡើងវិញនូវការត្រួតពិនិត្យគ្រឿងស្រវឹង ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងច្រើនជាបន្តបន្ទាប់។  

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការត្រួតពិនិត្យគ្រឿងស្រវឹងបន្ថែមទៀត ទៅលើអ្នកបើកបរ នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ចាប់ពីយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នេះតទៅ។

លោកបន្ថែមថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាការដាក់បទបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ គឺស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំង និងមធ្យោបាយសម្ភារៈផ្សេងៗ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅពេលយប់បន្ថែម ឲ្យមានប្រសិទ្ធភាពខ្ពស់។

អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា «ហើយអ្វីដែលយើងដាក់ចេញនូវគោលការណ៍ នូវផែនការច្បាស់​លាស់ យើងនឹងធ្វើការអនុវត្តចាប់ពីរាត្រីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤នេះទៅហើយ ក្នុងនោះគឺថា យើងបានដាក់កម្លាំង និងដាក់មធ្យោបាយសម្ភារៈផ្សេងៗ ដើម្បីធ្វើការអនុវត្ត»។

ចំពោះការអនុវត្តចាប់ពីយប់នេះតទៅ គឺកម្លាំងនគរបាលទាំង ១៤ខណ្ឌ ក៏ចេញអនុវត្ត ហើយកម្លាំងនគរបាលការិយា​ល័យជំនាញ ក៏នឹងចេញអនុវត្តបន្ថែមដែរ ទៅតាមគោលដៅ និងភូមិសាស្រ្ដនៅទូទាំងរាជធានីភ្នំពេញ ដោយមិនបានកំណត់ពេលវេលាជាក់ឡើយ។ «ចឹងការអនុវត្តនេះ យើងដាក់ចល័ត មិនដាក់គោលដៅណាទៀងទាត់ទេ គឺយើងដាក់ចល័ត ចឹងកន្លែងណាដែលមានហានិភ័យបង្កគ្រោះថ្នាក់ចរាចរណ៍ យើងនឹងធ្វើការអនុវត្តជាក់ស្ដែង»។ នេះបើតាមអ្នកនាំពាក្យដដែល។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានគូសបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ ចាប់ពីយប់នេះតទៅ គឺលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអនុវត្តយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត ហើយគ្មានការយោគយល់អ្វីឡើយ។ ម្យ៉ាងទៀត ក៏មិនអនុញ្ញាតឲ្យមានការអន្តរាគមន៍ណាមួយដែរ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលជាអ្នកបើកបរទាំងអស់ សូមចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ហើយនៅពេលបើកបរកុំទទួលទានគ្រឿងស្រវឹង ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៧ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម