ព័ត៌មានអន្ដរជាតិ
Breaking News! សមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ត្រូវជនដៃ ដល់អាយុ ១៥ ឆ្នាំយកដុំថ្មវាយបែកក្បាល
លោកស្រី Bae Hyun-jin សមាជិកសភាមកពីគណបក្សអំណាចប្រជាជន (PPP) ដែលជាបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់វាយឲ្យរងរបួសក្បាល ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Yonhap នៅថ្ងៃទី២៥ ខែមករានេះ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី២៥ ខែមករានេះនៅសង្កាត់ Gangnam ភាគខាងត្បូងទីក្រុងសេអ៊ូល ខណៈយោងតាមជំនួយការរបស់លោកស្រី Bae បានឲ្យដឹងថា អ្នកថ្មើរជើងម្នាក់ភេទប្រុសបានដើរសំដៅមករកលោកស្រី Bae ហើយសួរថា “តើអ្នកជាតំណាងរាស្រ្តឈ្មោះ Bae Hyun-jin មែនទេ?” ហើយបន្ទាប់មកបានយកដុំថ្មទំហំប៉ុនកណ្ដាប់ដៃវាយទៅលើលោកស្រីតែម្ដង ខណៈមូលហេតុមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ។
ភ្លាមៗនោះ លោកស្រី Bae បានយកដៃខ្ទប់ឈាម និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Soonchunhyang ប៉ុន្តែស្ថានភាពរបស់លោកស្រីគឺមិនគំរាមកំហែងដល់អាយុជីវិតនោះឡើយ ខណៈជនសង្ស័យត្រូវបានប៉ូលិសក្រុង Gangnam ចាប់ខ្លួនភ្លាមៗ ហើយបានអះអាងប្រាប់សមត្ថកិច្ចថា រូបគេមានអាយុ ១៥ ឆ្នាំ ។
គួរបញ្ជាក់ថា ការវាយប្រហារលើលោកស្រី Bae កើតមានឡើងប្រហែល ៣ សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យ (DP) ដែលជាបក្សប្រឆាំងត្រូវជនដៃដល់នាមត្រកូល Kim ហក់ចាក់កញ្ចឹង ក អំឡុងពេលចុះទៅទីក្រុងកំពង់ផែ Busan ភាគអាគ្នេយ៍កាលពីថ្ងៃទី២ មករា កន្លងទៅ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មីយ៉ាន់ម៉ា ប្រហារជីវិតឧត្តមសេនីយ៍ផ្កាយមួយ ៣ រូប ក្រោយលើកទង់ ស ចុះចាញ់ក្រុមឧទ្ទាមទ័ពព្រៃ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ