ព័ត៌មានអន្ដរជាតិ
សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ
ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករានេះ តំណាងរដ្ឋាភិបាលនៃប្រទេសសិង្ហបុរី និងប្រទេសចិនបានចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ថ្ងៃ ហើយកិច្ចព្រមព្រៀងនេះនឹងរៀបចំចូលជាធរមានចាប់ពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ដែលជាថ្ងៃបុណ្យចូលឆ្នាំចិន។
នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រជាជនសិង្ហបុរី និងចិន ដែលកាន់លិខិតឆ្លងដែនធម្មតាអាចចូលប្រទេសចិន ឬសិង្ហបុរីបានដោយមិនមានទិដ្ឋាការក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃ ប្រសិនបើពួកគេធ្វើដំណើរជាលក្ខណៈអាជីវកម្ម ដំណើរកម្សាន្ត សួរសុខទុក្ខសាច់ញាតិ ឬកិច្ចការឯកជនផ្សេងទៀត។ ហើយចំពោះអ្នកដែលមានគម្រោងធ្វើដំណើរជាលក្ខណៈការងារ យកព័ត៌មាន ឬស្នាក់នៅរយៈពេលលើសពី៣០ថ្ងៃ នៅតែត្រូវការទាមទារទិដ្ឋាការដដែល ។
ជាមួយគ្នានេះដែរ អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យរបស់សិង្ហបុរី (ICA) បានបញ្ជាក់ថា សម្រាប់អ្នកដំណើរដែលបានចំណាយប្រាក់ទៅលើដំណើរការរៀបចំទិដ្ឋាការពីមុនមកនោះ នឹងមិនមានវិធានការសង់ត្រឡប់ទៅវិញឡើយ ។
អាជ្ញាធរអន្តោប្រវេសន៍ និងប៉ុស្តិ៍ត្រួតពិនិត្យរបស់សិង្ហបុរី បានបន្ថែមទៀតថា កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរយៈពេល ៣០ ថ្ងៃទៅវិញទៅមកនេះ នឹងផ្តល់ ភាពងាយស្រួលកាន់តែច្រើនដល់ពលរដ្ឋសិង្ហបុរី និងចិន ដែលធ្វើដំណើរទៅកាន់ប្រទេសរបស់គ្នាទៅវិញទៅមកសម្រាប់អាជីវកម្ម និងការកម្សាន្ត ។ លើសពីនេះ វាក៏នឹងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរបស់ពួកគេ លើកកម្ពស់ការយល់គ្នាទៅវិញទៅមក និងនាំមកនូវឱកាសសេដ្ឋកិច្ចកាន់តែច្រើនសម្រាប់ប្រជាជនសិង្ហបុរី និងចិន ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
ប្រភព៖ CNA
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់