Connect with us

ព័ត៌មានអន្ដរជាតិ

អនាគតប្រធានាធិបតី តៃវ៉ាន់ បន្តគោលនយោបាយចាស់ពឹង អាមេរិក ជាខ្នង​បង្អែកការពារច្រកសមុទ្រតៃវ៉ាន់

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់លោក Lai Ching-te កាលពីថ្ងៃព្រហស្បតិ៍បានដាក់ក្ដីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងនៅតែបន្តគោលនយោបាយឈ្មុសឈ្មុលគាំទ្រដល់តៃវ៉ាន់យ៉ាងតឹងណែនដដែល ដើម្បី​ជាខ្នងបង្អែកការពារ​​ច្រក​សមុទ្រ​តៃវ៉ាន់​ឲ្យមាន​សន្តិភាព និង​ស្ថិរភាព ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៥ ខែមករាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងជំនួបជាមួយសមាជិកសភាអាមេរិកក្រុមដំបូងដែលធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិ ចាប់តាំងពីឈ្នះឆ្នោតនៅពាក់កណ្ដាលខែនេះ, លោក Lai បានលើកឡើថា “សហរដ្ឋអាមេរិកអាចបន្តគាំទ្រយ៉ាងមុតមាំដល់តៃវ៉ាន់ ធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ក៏ដូចជាធ្វើការជាមួយដៃគូប្រទេសប្រជាធិបតេយ្យផ្សេងទៀតដើម្បីធានាបានសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសគឺជួយពង្រឹងសមត្ថភាពស្វ័យការពារខ្លួនដល់តៃវ៉ាន់” ។

អនាគតប្រធានាធិបតីតៃវ៉ាន់វ័យ ៦៥ ឆ្នាំរូបនេះបានបញ្ជាក់ទៀតថា “តៃវ៉ាន់ស្ថិតនៅក្នុងខ្សែសង្វាក់កោះទីមួយ ហើយឈាតសន្ធឹងនៅលើខ្សែបន្ទាត់ជួរមុខនៃការពង្រីកអំណាចផ្តាច់ការរបស់ចិន ។ នេះធ្វើឲ្យតៃវ៉ាន់ក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ ជាពិសេសស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់មានសារៈសំខាន់ខ្លាំងណាស់ចំពោះសន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោក ហើយលទ្ធិប្រជាធិបតេយ្យ និងសេរីភាព គឺជាតម្លៃរួមជាមួយសហរដ្ឋអាមេរិក” ។

ជាការឆ្លើយតប អ្នកតំណាងរាស្រ្តអាមេរិក ២ រូបដែលហោះមកតៃវ៉ាន់រួមមានលោក Mario Diaz-Balart និងលោក Ami Bera បានប្រាប់លោក Lai ថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ គឺរឹងមាំ ស្ថិតស្ថេរជាអមតៈ ពិតប្រាកដ និងរួបរួម ១០០ ភាគរយ ហើយមិនគួរមានសកម្មភាពលុកលុយណាមួយនៅសតវត្សទី២១ ទៀតនោះទេ ព្រោះថា អនាគតរបស់តៃវ៉ាន់ត្រូវតែសម្រេចដោយប្រជាជនរបស់ខ្លួន” ។

នៅក្នុងជំនួបនោះ បុរសសម្ដីផ្អែមដែលចិនចាត់ទុកថាជាមនុស្សគ្រោះថ្នាក់ និងបំផ្លាញសន្តិភាព ក៏នឹងបន្តគោលនយោបាយឈ្នះឈ្នះរបស់ប្រធានាធិបតីផុតអាណត្តិលោកស្រី Tsai Ing-wen ផងដែរ ដោយសារតែតៃវ៉ាន់បានឆ្លើយតបយ៉ាងត្រជាក់បំផុតចំពោះសកម្មភាពយោធារបស់ចិន និងបានខិតខំប្រឹងប្រែងយ៉ាងស្ងប់ស្ងាត់ដើម្បីរក្សាស្ថានភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ផងដែរ ។

គួរបញ្ជាក់ថា សហរដ្ឋ​អាមេរិក​គឺជា​ខ្នងបង្អែកជា​អន្តរជាតិ និង​ជា​ប្រទេស​លក់​អាវុធ​ដ៏​សំខាន់​បំផុត​របស់​តៃវ៉ាន់ បើ​ទោះ​បី​ជា​គ្មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ក៏ដោយ ខណៈទង្វើនេះចិន​បានចេញការ​ព្រមានដល់​អាមេរិកជាហូរហែឲ្យ​បញ្ឈប់​រាល់ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​តៃវ៉ាន់ ហើយបញ្ហានេះទៀតសោត ក៏ទាញឲ្យទំនាក់ទំនង ចិន-អាមេរិក ដាំក្បាលចុះក្រោមដូចគ្នា ស្របពេលដែលកាលពីសប្តាហ៍មុន លោកប្រធានាធិបតីអាមេរិក Joe Biden ថែមទាំងបញ្ជូនគណៈប្រតិភូក្រៅផ្លូវការហោះទៅជួបលោក Lai និងលោកស្រី Tsai ផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ចិន ក្ដៅស្លឹកត្រចៀក ក្រោយ អាមេរិក បើកនាវាចម្បាំងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូង ក្រោយបោះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១១ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៥ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម