កីឡា
លទ្ធផលយប់មិញធ្វើឲ្យក្រុមអាស៊ាន២ឡើងវគ្គ១៦ក្រុម AFC Asian Cup
លទ្ធផលស្មើគ្នា ០-០ រវាងក្រុមជម្រើសជាតិថៃ និង អារ៉ាប៊ីសាអ៊ូឌីត ខណៈអូម៉ង់ ស្មើ ១-១ ជាមួយគីជីស្ថាន កាលពីយប់មិញជាផ្នែកមួយជួយឲ្យក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយជើងឯកអាស៊ី AFC Asian Cup។
យប់មិញនេះ ប្រសិនបើ អូម៉ង់ អាចយកឈ្នះ គីជីស្ថាន នោះប្រហែលជាពួកគេមាន៤ពិន្ទុដែលច្រើនជាងឥណ្ឌូណេស៊ីដែលមានតែ៣ពិន្ទុ ប៉ុន្តែត្រឹមស្មើគ្នាធ្វើឲ្យ អូម៉ង់មានត្រឹមតែ២ពិន្ទុប៉ុណ្ណោះក្នុងនាមជាក្រុមលេខ៣ល្អបំផុតក្នុងពូល។ ឥណ្ឌូណេស៊ី និងថៃជាក្រុមអាស៊ានបានឡើងវគ្គ១៦ក្រុមចុងក្រោយ ខណៈម៉ាឡេស៊ី និងវៀតណាមបានធ្លាក់។
ក្រុមទាំង១៦ដែលបានវគ្គបន្តរួមមាន៖ក្រុមកាតារ តាជីគីស្ថាន អារ៉ាប់រួម អុីរ៉ាក់ ហ្សកដានី អូស្ត្រាលី ឥណ្ឌូណេសុី
ប៉ាឡេស្ទីន អ៊ូបេគីស្ថាន ថៃ អារ៉ាប៊ីសាអ៊ូឌីត កូរ៉េខាងត្បូង បារ៉ែន ជប៉ុន អុីរ៉ង់ និងស៊ីរី។
កាលវិភាគប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយ៖
- នៅថ្ងៃទី២៨ ខែមករា មាន២គូ
ក្រុមអូស្ត្រាលី vs ក្រុមឥណ្ឌូណេស៊ី
ក្រុមតាជីគីស្ថាន vs ក្រុមអារ៉ាប់រួម - នៅថ្ងៃទី២៩ ខែមករា មាន២គូ
ក្រុមអុីរ៉ាក់ vs ហ្សកដានី
ក្រុមកាតារ vs ប៉ាឡេស្ទីន - នៅថ្ងៃទី៣០ ខែមករា មាន២គូ
ក្រុមអ៊ូបេគីស្ថាន vs ក្រុមថៃ
ក្រុមអារ៉ាប៊ីសាអ៊ូឌីត vs ក្រុមកូរ៉េខាងត្បូង - នៅថ្ងៃទី៣១ ខែមករា មាន២គូ
ក្រុមបារ៉ែន vs ក្រុមជប៉ុន
ក្រុមអុីរ៉ង់ vs ក្រុមស៊ីរី
សម្រាប់រូបមន្តក្នងវគ្គវគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ និងលេខ២ ក្នុងពូលនីមួយៗ រួមជាមួយក្រុមលេខ៣ល្អបំផុតក្នុងពូលចំនួន៤ក្រុមទៀតបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតក្នុងវគ្គ១៦ក្រុម ចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែមករា៕
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង