Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅឡាវ​

បានផុស

នៅ

នៅចុងសប្ដាហ៍នេះ ប្រមុខការទូតកម្ពុជា​ លោក សុខ ចិន្តាសោភា នឹងទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឡាវ។ កិច្ចប្រជុំចង្អៀតនេះ នឹងមានការពិភាក្សាគ្នាជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួមរបស់អាស៊ាន។

រូបភាពឯកសារពីប្រទេសការបរទេស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសឡាវ។ តាមគម្រោង កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំចង្អៀតនៅប្រទេសឡាវ នាឆ្នាំនេះ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដោយកិច្ចប្រជុំ នឹងពិភាក្សាអំពីអាទិភាព និងគម្រោងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់ឡាវ សម្រាប់ឆ្នាំ២០២៤។ ទន្ទឹមនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិនិត្យតាមដានការងារនានា ក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងពិភាក្សាអំពីវិធីសាស្ត្រនានា ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន រួមទាំងវឌ្ឍនភាពនៃការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

រូបភាពឯកសារ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២៣

លើសពីនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជា ផលប្រយោជន៍និងក្តីបារម្ភរួម ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស នឹងមានជំនួបពិភាក្សា ទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៦ នាទីutes មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

សន្តិសុខសង្គម៣៦ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច៥៦ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ១ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

Sokha Hotels

ព័ត៌មានពេញនិយម