Connect with us

ព័ត៌មានជាតិ

ឆ្លងដែនខុសច្បាប់ត្រូវផាក១លានរៀល​ខណៈសម្តេចស្នើធ្វើវិសោធនកម្មបង្កើនការផាកពិន័យ

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានប្រកាសថា នឹងធ្វើការផាកពិន័យចំពោះពលករខ្មែរ ដែលឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជា គេចវេះមិនធ្វើចត្តាឡីស័ក នឹងត្រូវទទួលរងការផាកពិន័យចំនួន ១ លានរៀល ឬច្រើនជាងនេះ។

ការប្រកាសរបស់ក្រសួងការងារ បានធ្វើឡើង តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺតាមច្រកចេញចូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយកវិធានការផ្លូវច្បាប់មកអនុវត្តចំពោះជនណាដែលគេច​វេះមិនព្រមធ្វើចត្តាឡីស័កនឹងត្រូវបន្ថែមទណ្ឌកម្មពិន័យប្រាក់ធ្ងន់ធ្ងរជាងមុន ដែលពេលមុនច្រើនបំផុតត្រឹមតែ១​លាន​រៀល​។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វិធានការនេះនឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ខណៈដែលមានករណីគេចវេះកាន់តែច្រើនកើតមានឡើង ដែលមានពលករលួចឆ្លងដែនចូលមកហើយត្រូវជួបគ្រោះថ្នាក់ដោយសារមីនជាគំរូ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដើម្បីធានាថា កម្ពុជាត្រូវធ្វើឲ្យបានម៉ត់ចត់អំពីការធ្វើចត្តាឡីស័ក រាជរដ្ឋាភិបាល មិនបណ្តោយតទៅទៀតនោះទេ ក្នុងការអនុវត្តតាមផ្លូវច្បាប់ ដោយសម្តេចស្នើឲ្យរដ្ឋមន្ត្រី ២ រូប គឺរដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើតរិទ្ធ ពិភាក្សាធ្វើវិសោធនកម្មមាត្រា៨ ដោយបង្កើនចំនួនទឹកប្រាក់ ពិន័យឲ្យធ្ងន់ធ្ងរទៅលើអ្នកគេវេះធ្វើចត្តាឡីស័កឲ្យខាងតែបាន ពោលគឺលែងមានការអត់អោន និងអាធ្យាស្រ័យទៀតហើយ៕

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលខាងក្រោម៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម