Connect with us

ព័ត៌មានជាតិ

មក​ដឹង​យុទ្ធសាស្រ្ត​ការងារ​អាទិភាព​ក្រសួង​ចំនួន ៣ នៅ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ

បានផុស

នៅ

រដ្ឋាភិបាលនីតិកាលទី ៧ បានផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំស្ទើរទាំងស្រុងតាមក្រសួង​ ដោយបញ្ចូលអ្នកបន្តវេនភាគច្រើនជាយុវជនដើម្បីកាន់ការងារ​ដឹកនាំ​បន្ត​។

នីតិកាលថ្មី​នៃរដ្ឋសភាដែល​មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្រ្តី​ បាន​ដាក់ចេញ​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាលទី ១ ដើម្បីធានានូវស្ថិរភាពសង្គម និងការអភិវឌ្ឍន៍យូរអង្វែង។

ទាក់ទង​​យុទ្ធសាស្រ្ត​ដឹកនាំ​ការងារ​នៅ​តាមក្រសួង​វិញ ក៏​ឃើញ​មាន​ការ​រៀបចំ​តាម​បរិបទដឹកនាំ​ពី​រដ្ឋមន្រ្តី​ថ្មី។

ក្រសួងសាធារណការនិងដឹកជញ្ជូនដែលមានលោក ប៉េង ពោធិ៍នា ជារដ្ឋមន្រ្តីថ្មីបានដាក់ចេញទិសដៅការងារអាទិភាពចម្បងៗចំនួន ២៖

ទី១/ បន្ត​លើកកម្ពស់សេវា​ដឹកជញ្ជូន​ឱ្យកាន់តែមាន​ប្រសិទ្ធភាព គុណភាព លឿន រហ័ស​និង​ស្អាតស្អំ​។
ទី២/ បន្តលើកកម្ពស់ការ​តភ្ជាប់ការដឹកជញ្ជូន​ពហុម​ធ្យោបាយ និង​ភស្តុភាកម្ម ការអភិវឌ្ឍ នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងផ្លូវទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉េង ពោធិ៍នា ជា​រដ្ឋមន្រ្តី​ក្រសួងសាធារណការនិងដឹកជញ្ជូន

លោក ប៉េង ពោធិ៍នា បាន​គូស​បញ្ជាក់​ថា ដើម្បី​ឱ្យ​ចក្ខុវិស័យនិង​អាទិភាព​ចម្បង​ទាំង ២ អនុវត្ត​ទៅ​បាន ក្រសួង​មានយន្តការ​​ចម្បង​ចំនួន ៤ បន្ថែម​មាន​ដូចជា៖

១. ការពង្រឹងនូវប្រសិទ្ធភាពអភិបាលកិច្ចផ្ទៃក្នុង តាមរយៈ​ការអភិវឌ្ឍន៍​ធនធានមនុស្ស។
២. ពិពិធកម្ម​នៃ​ប្រភពធនធាន​ថវិកា ពង្រីក​ការគ្រប់គ្រង និង​ប្រសិទ្ធភាព​នៃការប្រើប្រាស់ថវិកា ស្វែងរក​ដៃគូ​អភិវឌ្ឍ និង​ដៃគូវិនិយោគ​សាធារណៈ ព្រមទាំង​ពង្រឹងការងារ​រៀបចំ​ផែនការ​ថវិកា, អនុវត្ត​ថវិកា​ កម្មវិធី​និងគំរោងវិនិយោគ​សាធារណៈ,​ ការកែទម្រង់ប្រព័ន្ធ​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ។
៣. ពង្រឹងការងារនីតិកម្ម និង​កសាងបទដ្ឋានបច្ចេកទេស, ជំរុញ​រៀបចំ​គោលនយោបាយ ​បទប្បញ្ញត្តិ និង​បទដ្ឋាន​បច្ចេកទេស ដើម្បី​ពង្រឹង​ភាព​ច្បាស់លាស់​ទាំង​ទិដ្ឋភាពផ្លូវ​ច្បាប់ និង​ការងារបច្ចេកទេស។
៤. ពង្រឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ឌីជីថល​ក្នុងការ​គ្រប់គ្រង​ស្ថាប័ន និង​ការផ្ដល់សេវា​រដ្ឋបាល​សាធារណៈ។

ក្រសួង​បរិស្ថាន​ក្រោមការ​ដឹកនាំ​ពីលោក អ៊ាង សុផល្លែត ជា​រដ្ឋមន្រ្តី​ ក៏បាន​​ដាក់​ចេញ​ការ​ងារ​អាទិភាព​ចំនួន ៣ នៅ​ចំពោះ​មុខ​ក្នុង​រដ្ឋាភិបាលនីតិកាលទី ៧។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន

ទី ១- យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

លោក​រដ្ឋមន្រ្តី​បាន​គូស​បញ្ជាក់​ថា យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» គឺ​ដើម្បី​ឈានទៅបញ្ឈប់​ការប្រើប្រាស់​ប្លាស្ទិក ក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយ គ្មានសំ​ណល់ប្លាស្ទិក​សហគមន៍ស្អាត បឹងបួរនឹង​ស្អាត តំបន់​ធនធាន​ធម្មជាតិ មិនមានការបំពុលពីសំណល់។

ការដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិន​ប្រើថង់​ប្លាស្ទិក​ទេ» ដែល​បាន​​ដាក់​ឲ្យអនុវត្ត​តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ផ្សព្វផ្សាយជំរុញឲ្យមានការចូលរួម រក្សា​បាន​នូវ​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈភាពស្អាត គ្មានសំណល់ប្លាស្ទិក​នៅតាមសាលារៀន។

ការ​បញ្ឈប់​ការ​ចោលសំរាម​តាមទីសាធារណៈ ហើយ​បែរមកទុកដាក់ឱ្យបានត្រឹមត្រូវ ​ដោយអនុវត្តន៍​តាម​វិធាន 4Rs (ការ​បដិសេធ ការកាត់បន្ថយ ការប្រើប្រាស់​ឡើងវិញ និងការកែច្នៃឡើងវិញ) នឹង​ឈាន​ទៅលុប​បំបាត់​គ្មាន​សំណល់​ប្លាស្ទិក​ទូទាំងប្រទេស។

ទី ២- ការស្ដារនិងដាំដើមឈើឡើងវិញតាមរយៈការចែកជូនកូនឈើមួយលានដើមដល់​ប្រជាពលរដ្ឋ​រៀងរាល់​ឆ្នាំ​ ដែលលោករដ្ឋមន្រ្តី​អះអាង​ថា នឹង​​ពង្រីក​វិសាល​ភាព​គម្របព្រៃឈើឡើងវិញបាន ៦០% ដើម្បី​ឲ្យកម្ពុជា​ក្លាយជាប្រទេស​អព្យាក្រឹតកាបូន​នៅ​ឆ្នាំ​២០៥០ រួមទាំង​ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ​។

ទី ៣ កាបូកបញ្ចូលរវាង អាទិភាពទី ១ និងទី ២ ដោយចូលរួមជាមួយដៃគូ លើឆាកអន្តរជាតិ ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព (យុទ្ធសាស្រ្តចក្រា) ឆ្លើយតបទៅនឹងការប្រែប្រួល​អាកាសធាតុ​នៅក្នុងតំបន់​និងសាកល។

ដោយឡែក ក្រសួងទេសចរណ៍​ដែល​មាន​លោក សុខ សូកេន ជា​រដ្ឋមន្រ្តី​ថ្មី​ក៏​បាន​បង្ហាញ​ពី​ចក្ឋុ​វិស័យ​យុទ្ធសាស្ត្រ​ចំនួន​ ៣ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​កា​រីក​ចម្រើន។

លោក សុខ សូកេន ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍

ទី១-ភាព​ប្រកួតប្រជែង​ទេសចរណ៍
ទី២-ចីរភាព​ទេសចរណ៍
ទី៣-បរិយាបន្ន​ទេសចរណ៍

​ការ​ដាក់​ចេញ​គោលដៅ​យុទ្ធសាស្រ្តទាំង ៣ លោក​រដ្ឋមន្រ្តី​ក៏​បាន​រៀបចំ​បន្ថែម​ឲ្យ​មាន​សសរស្ដម្ភ​​ចំនួន ៥ ទៀត​ហៅ​កាត់​ថា «បង្កើន ៥-BUILD និងអភិវឌ្ឍ ៣» (BUILD plus 3Ds)

លោក សុខ សូកេន បាន​ថ្លែងថា ដើម្បី​សម្រេច​បាននូវ​គោលដៅ​យុទ្ធសាស្រ្ត​ចំនួន ៣ ជា​អាទិភាព​ត្រូវដាក់​ចេញនូវយុទ្ធសាស្រ្ត​បង្កើន​ចំនួន ៥ បន្ថែមទៀត​រួមមាន៖

១.បង្កើនប្រសិទ្ធភាព​នៃការគ្រប់គ្រងកិត្តិនាមកម្ពុជា​ ធ្វើឲ្យកម្ពុជាក្លាយជា​គោលដៅ​ទេសចរណ៍​វិជ្ជមាន​នៅលើ​ឆាក​អន្ដរជាតិ។

២.បង្កើនភាពទាក់ទាញ​នៃការផ្សព្វផ្សាយទេសចរណ៍​កម្ពុជា​ទៅកាន់ទីផ្សារ​ទេសចរ​សំខាន់ៗ ដើម្បី​ធ្វើឲ្យ​ពិភពលោក​ចាប់​អារម្មណ៍ទេសចរណ៍​កម្ពុជា។

៣.បង្កើន​ប្រសិទ្ធភាព​នៃការគ្រប់គ្រង និង​សម្របសម្រួល​កិច្ចការផ្ទៃក្នុង​ពាក់ព័ន្ធ​ទៅនឹងការ​ធ្វើដំណើរ​ទេសចរ រួមនឹង​ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ​រឹង​និងទន់​សំដៅ​កាត់បន្ថយរាល់ការប៉ះពាល់​នៃការ​ធ្វើដំណើរ​របស់អ្នកទេសចរ​បំពេញតម្រូវការ​ទេសចរ​ តាមរយៈ​នៃការធ្វើដំណើរ​និងជំរុញគុណភាព​នៃ​ការធ្វើដំណើរ​ទេសចរ​ឲ្យស្របស្ដង់ដាដអន្ដរជាតិ។

៤.បង្កើន​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍ​ផលិតផល​ទេសច​រប្រកប​ដោយ​ភាពច្នៃប្រឌិតភាព​ជាខ្មែរ ផ្អែក​លើ​បេតិកភណ្ឌ​វប្បធម៌បេតិកភណ្ឌធម្មជាតិ​ឆ្នេរសមុទ្រ និងប្រជាជនខ្មែរ​ភាពជាខ្មែរ​ជាពិសេស​ពង្រឹង​ឧស្សាហកម្ម​ទេសចរ​សេវាមួយ​ស្ដង់ដា​ តាមរយៈការដាក់​ចេញគោលនយោបាយ​បៃតងទាំង​នៅ​ថ្នាក់​ជាតិនិងថ្នាក់តំបន់អាស៊ានសំដៅ

៥.បង្កើនប្រសិទ្ធិភាព​នៃការអភិវឌ្ឍធនធាន​និងគោលដៅទាក់ទាញ​ទេសចរប្រកប​ដោយ​ប្រកួតប្រជែង​ខ្ពស់ស្របតាមគោលនយោបាយទេសចរពិសិដ្ឋ។

ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបានទេសចរអន្តរជាតិ ៦.៤លាននាក់ ជាមួយ​ទេសចរជាតិ ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹង​ទទួលបានទេសចរអន្តរជាតិ​ ៧ លាននាក់ ជាមួយ​ទេសចរជាតិ ១៧លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរធម្មការសាសនាខេត្តត្បូងឃ្មុំ បំភ្លឺ​ពាក់ព័ន្ធ​នឹង​ករណី ភិក្ខុសង្ឃ​វត្តគិរីទក្ខិណារាម ប្រើ​អំពើហិង្សា​លើ សាមណេរ​មួយអង្គ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រកាស​តែង​តាំង​អភិបាល​រងរាជធានី ជាស្ត្រីម្នាក់ ក្រោយ​ពី​បំពេញ​ការងារក្នុងរដ្ឋបាលរាជធានីបាន២០ឆ្នាំ

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងចូលរួមផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃឈ្មោះ App No Drug

ព័ត៌មានជាតិ៨ ម៉ោង មុន

គម្រោងអភិវឌ្ឍ៣ឆ្នាំរំកិល៤៥៧គម្រោង  ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង នឹងត្រូវអភិវឌ្ឍនៅឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលពានរង្វាន់អង្គភាពឆ្នើមផ្នែកគ្របដណ្តប់ការធានារ៉ាប់រង ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសហ្វីលីពីន

Sokha Hotels

ព័ត៌មានពេញនិយម