Connect with us

វប្បធម៌ ជំនឿ

គន្លឹះ៦យ៉ាង គ្រូហុងស៊ុយតែងប្រាប់ឲ្យធ្វើដើម្បីទាក់ទាញលុយកាក់ចូលកាបូប

បានផុស

នៅ

យោងតាមជំនឿនិងក្បួនរបស់គ្រូហុងស៊ុយ តែងតែចាត់ទុកថាកាបូបលុយដែលយើងកាន់ឬដាក់តាមខ្លួនជារឿយៗ សុទ្ធតែអាចទាក់ទាញទ្រព្យសម្បត្តិ ចូលទៅក្នុងកាបូបនោះបានដោយងាយស្រួល។ ក្នុងនោះតាមជំនឿ គេអនុវត្តជាមួយនឹងគន្លឹះផ្សេងៗ រួមទាំងការរៀបចំកាបូប ពណ៌នៃកាបូប និងរួមទាំងវត្ថុសំណាងផ្សេងទៀត។

គន្លឹះប្រើកាបូបលុយ សម្រាប់ទាក់ទាញទ្រព្យសម្បត្តិនិងលុយកាក់ណែនៗរកចាយលែងខ្វះ

-កុំប្រើកាបូបជជុះ វាអាចបណ្តាលឲ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ។

-ស្ថានភាពនៃកាបូបត្រូវតែល្អ មិនរហែកឬមានរន្ធចោះតូចៗ នាំឲ្យលុយហូរចូល មិនអាចសន្សំប្រាក់បានទេ។

-ជ្រើសរើសពណ៌កាបូបដែលសក្តិសមនឹងអ្នក វានឹងជួយស្រូបយកទ្រព្យសម្បត្តិ មិនមានកង្វះខាតក្នុងការប្រើប្រាស់លើជីវិតប្រចាំថ្ងៃឡើយ។

-រៀបចំលុយកាក់ក្នុងកាបូបរបស់អ្នកតាមលំដាប់លំដោយ ដើម្បីឲ្យមានថាមពលល្អហូរចូល។

-ត្រូវតែមានសាច់ប្រាក់បន្ថែមនៅក្នុងកាបូបរបស់អ្នក ដើម្បីរក្សាភាពសម្បូរបែប ពាក់ព័ន្ធនឹងលុយកាក់ហូរចូលមកកាន់តែខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ ជំនឿអំពីកាបូបទាក់ទាញទ្រព្យសម្បត្តិ គឺវាអាស្រ័យលើជំនឿរបស់មនុស្សម្នាក់ៗ។ ការជ្រើសរើសកាបូបដែលសក្តិសមនឹងបុគ្គលិកលក្ខណៈ និងរចនាប័ទ្មស្លៀកពាក់អ្នក រួមទាំងការរក្សាកាបូបឲ្យស្អាត និងស្អាតគ្រប់ពេលវេលា វាអាចជួយបង្កើនទំនុកចិត្ត ហើយ​អាច​បង្កើន​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ផង​ដែរ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ណុប

ចុចអាន៖ពណ៌អាវនាំសំណាងក្នុង​​ថ្ងៃ​ចូល​ឆ្នាំ​ចិន ​២០២៤ និងពណ៌ត្រូវហាមឃាត់ដាច់ខាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទីutes មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យទុកពេល៧ថ្ងៃឲ្យអ្នកសង់សំណង់រំលោភចំណីផ្លូវរុះរើចេញ

ព័ត៌មានជាតិ៦ នាទីutes មុន

មេសហជីព ជំរុញកម្មករខិតខំបំពេញការងារបន្ថែមទៀត ដើម្បីបង្កើនផលិតភាពការងារ កាន់តែប្រសើរ ឆ្លើយតបប្រាក់ឈ្នួលថ្មី

ជីវិតកម្សាន្ដ១១ នាទីutes មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

ព័ត៌មានជាតិ១៣ នាទីutes មុន

បេក្ខជនដែលប្រឡងជាប់ជាមន្ត្រីរាជការនៅមន្ទីរពេទ្យបង្អែកចំនួន២ ក្នុងខេត្តសៀមរាប សរុប ៨១នាក់

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ គោរពជូនពរ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម