Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្លងមួយដំណាក់កាលទៀត ស៊ុយអែត អាចក្លាយជាសមាជិកណាតូ បានហើយ

បានផុស

នៅ

ទីបំផុត ប្រធានាធិបតីតួកគី​ លោក Recep Tayyip Erdogan បានយល់ព្រមសំណើឲ្យប្រទេសស៊ុយអែត ចូលក្នុងអង្គការណាតូ ជាផ្លូវការហើយ ដូចនេះ ទីក្រុងស្តុកខុល ត្រូវឆ្លងកាត់ការយល់ព្រមពីប្រទេសហុងគ្រីតែមួយដំណាក់កាលទៀតប៉ុណ្ណោះ។

ប្រធានាធិបតីតួកគី​ លោក Recep Tayyip Erdogan (រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Reuters, សេចក្តីសម្រេចរបស់លោក Recep Tayyip Erdogan កើតឡើងបន្ទាប់ពី មានការប្រទាំងប្រទើសគ្នាផ្នែកនយោបាយអស់រយៈពេលជាច្រើនខែ ជុំវិញជំហររបស់ស៊ុយអែត ចំពោះក្រុមសកម្មប្រយុទ្ធឃើដ ដែលទីក្រុអង់ការ៉ា ចាត់ទុកថាជា អង្គការភេរវកម្ម។

នៅក្នុងក្រឹត្យរបស់ប្រធានាធិបតី, លោក Erdogan បានចុះហត្ថលេខាលើសេចក្តីសម្រេច ដែលដាក់ជូនដោយសភាតួកគី រួចឯកសារ​ចូល​ជា​សមាជិក​ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ពិនិត្យ​ តាមច្បាប់របស់ប្លុកនេះ។

ភ្លាមៗក្រោយលោក Erdogan បើកភ្លើងខៀវ, នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ផ្លូវរបស់ស៊ុយអែតចូលណាតូ ជិតដល់ហើយ។

នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson (រូបថត៖ TT)

កាលពីសប្តាហ៍មុន សភាតួកគី បានបោះឆ្នោតគាំទ្រការផ្តល់សច្ចាប័នសមាជិកភាពរបស់ស៊ុយអែត ក្នុងសំឡេង ២៨៧ទល់នឹង៥៥។ យ៉ាងណា ការក្លាយជាសមាជិកណាតូពេញសិទ្ធរបស់ស៊ុយអែត ត្រូវឆ្លងកាត់ប្រទេសមួយទៀតនោះគឺ ហុងគ្រី ដែលមិនទាន់ផ្តល់សច្ចាប័ន។

ហុងគ្រី ចោទស៊ុយអែតថា មានអាកប្បកិរិយាមិនសមរម្យ ហើយកាលពីខែមីនា អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៊ុយដាប៉ែស លោក Zoltán Kovács បានចោទប្រកាន់មន្ត្រីនៅក្នុងប្រទេសស៊ុយអែត ថាមិនឲ្យតម្លៃលើសីលធម៌ ខណៈរដ្ឋាភិបាលទីក្រុងស្តុកខុល ស្តីបន្ទោសហុងគ្រី វិញថា ធ្វើឲ្យខូចដល់គោលការណ៍ប្រជាធិបតីរបស់សហភាពអឺរ៉ុប។

អ្នកនាំពាក្យរដ្ឋាភិបាលហុងគ្រី លោក Zoltán Kovács (រូបថត៖ Civilek)

សូមបញ្ជាក់ជាថ្មី ស៊ុយអែតបានដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូនៅឆ្នាំ២០២២បន្ទាប់ពីការលុកលុយពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ប៉ុន្តែកាលនោះ តួកគី មិនយល់ព្រម ដោយចោទថា ស៊ុយអែតគាំទ្រក្រុមផ្តាច់ខ្លួនជនជាតិឃើដ។

ដំបូងឡើយ តួកគីអះអាងថា ភាគីស៊ុយអែត បានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធឃើដ ហើយចាំបាច់ត្រូវធ្វើឲ្យអស់ពីលទ្ធភាពដើម្បីបង្ក្រាបក្រុមឧទ្ទាមនានា ដូចជាគណបក្សពលករឃើដ (PKK) ជាមុនសិន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីបំផុត សភាតួកគី បោះឆ្នោត គាំទ្រឲ្យ ស៊ុយអែត ចូលអង្គការ ណាតូ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម