ព័ត៌មានអន្ដរជាតិ
ក្មេងស្រី អាមេរិក វ័យទើប ១០ ឆ្នាំគំរាមបាញ់សម្លាប់មិត្តរួមថ្នាក់
ក្មេងស្រីអាមេរិកអាយុ ១០ ឆ្នាំម្នាក់កំពុងប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌនៅរដ្ឋ South Carolina បន្ទាប់ពីនាងចង់យកកាំភ្លើងទៅសាលារៀន ដើម្បីបាញ់សម្លាប់មិត្តរួមថ្នាក់ ខណៈហេតុការណ៍នេះបានកើតឡើងនៅសាលាបឋមសិក្សា Kensington ក្នុងទីក្រុង Georgetown រដ្ឋ South Carolina សហរដ្ឋអាមេរិក ។នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី២៥ ខែមករា ។
ប៉ូលីសនៅក្នុងតំបន់ Georgetown ក្រោយមកបានចុះឆែកឆេរផ្ទះរបស់កុមារនោះ ហើយបានរកឃើញអាវុធដែលត្រូវបានលាក់ទុក ។ កុមារនេះត្រូវបានចោទប្រកាន់ដោយដីកាកោះហៅពីបទគំរាមកំហែងសិស្ស ហើយប្រឈមមុខនឹងការពិន័យពីសាលាចំពោះហេតុការណ៍នេះផងដែរ ។
នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយដែលបានរាយការណ៍នៅតំបន់ដូចគ្នាកាលពីថ្ងៃព្រហស្បតិ៍ ប៉ូលិសបាននិយាយថា មានក្មេងស្រីអាយុ ១១ ឆ្នាំនៅសាលាបឋមសិក្សាមួយផ្សេងទៀតត្រូវបានចោទប្រកាន់ក្នុងករណីស្រដៀងនេះផងដែរ បន្ទាប់ពីនាងចង់បាញ់គំរាមសិស្សរួមថ្នាក់ បន្ទាប់ពីមានជម្លោះជាមួយសិស្សម្នាក់ទៀត ។
ចំណែកឯនៅទីក្រុង Tahoka រដ្ឋតិចសាស់ កាលពីដើមសប្តាហ៍នេះ ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ក៏ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទគំរាមប្រើអាវុធ ខណៈថ្នាក់រៀនត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីស៊ើបអង្កេត ។
គួរបញ្ជាក់ថា កុមារដែលប្រើប្រាស់អាវុធដើម្បីគំរាមកំហែងដល់អ្នកដទៃបានកើនឡើងគួរឲ្យកត់សម្គាល់នៅសហរដ្ឋអាមេរិក ខណៈហេតុការណ៍នៅរដ្ឋ South Carolina នេះគឺជាករណីចុងក្រោយបង្អស់ពាក់ព័ន្ធនឹងកុមារដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទគំរាមកំហែងធ្វើបាបសិស្ស ឬបុគ្គលិកសាលា ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា