Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Vietjet នឹងបើកដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃទីពីរ ទៅ ចិន ត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រីកបណ្ដាញជើងហោះហើរវៀតណាម-ចិន

បានផុស

នៅ

ក្រុមហ៊ុន Vietjet ពង្រីក​បណ្ដាញ​ជើង​ហោះហើរ​របស់ខ្លួន​បន្ថែម​ទៀត​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ជាមួយនឹង​ការបើក​ដំណើរការ​សេវាកម្ម​ហោះ​ហើយ​ផ្ទាល់​ពី​ទីក្រុង​ហូជីមិញ – ឆេង​ឌូ បន្ទាប់ពី​ការបើក​ដំណើរការ​នាពេល​ថ្មីៗ​នេះ​ជាមួយនឹង​ជើងហោះហើរ​ទីក្រុង​ហូជីមិញ – សៀង​ហៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ឱ្យ​ដំណើរការ​ជើងហោះហើរ​ទីក្រុង​ហូជីមិញ​-​ចេង​ទូ គឺជា​សេវាកម្ម​ទី​ពីរ​ទៅកាន់​ប្រទេស​ចិន ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ ហើយ​ផ្តល់ជូន​អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា​នូវ​ឱកាស​ទៅ​ទស្សនា​ទីក្រុង​ជាច្រើន​ទៀត នៅក្នុង​ប្រទេស​ចិន​តាមរយៈ​ប្រើប្រាស់​សេវាកម្ម​ជើងហោះហើរ Vietjet។

ការ​បើក​សេវាកម្ម​ជើងហោះហើរ​ទីក្រុង​ហូជីមិញ – ឆេង​ឌូ គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី ១ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដែលជា​ថ្ងៃ​ឈប់សម្រាក​ដ៏​ធំ​បំផុត​របស់​ប្រទេស​ទាំងពីរ ដែល​នេះ​ក៏​បង្ហាញ​ពី​ការ​ជូនពរ​ដ៏​កក់ក្តៅ​បំផុត​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សម្រាប់​ឆ្នាំ​ថ្មី​ដ៏​វិបុលភាព និង​រីករាយ​នាពេល​ខាងមុខនេះ​។ ការតភ្ជាប់​ជើង​ហោះហើរ​ដោយផ្ទាល់​មិន​ត្រឹមតែ​ពង្រឹង​ទំនាក់ទំនង​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ទីក្រុង​ដ៏​រស់​រវើក និង​ប្រទេស​ទាំងពីរ​វៀតណាម និង​ចិន។

ផ្លូវ​ហោះហើរ​ទីក្រុង​ហូជីមិញ – ឆេង​ឌូ នឹងត្រូវ​សម្ពោធ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​ដំណើរការ​ជើងហោះហើរ​ទៅមក​ជា​រៀងរាល់ថ្ងៃ​។ ជើងហោះហើរ​នេះ ចេញដំណើរ​ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ Tan Son Nhat ទីក្រុង​ហូជីមិញ​នៅ​ម៉ោង 19:10 (​ម៉ោង​ក្នុង​តំបន់​) ហើយ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Chengdu Tianfu (TFU) នៅ​ម៉ោង 00:15 ថ្ងៃ​បន្ទាប់ (​ម៉ោង​ក្នុងស្រុក​)។

ជើង​ហោះហើរ​ពី Chengdu ចេញដំណើរ​នៅ​ម៉ោង 00:50 (​ម៉ោង​ក្នុងស្រុក​) និង​មកដល់​ទីក្រុង​ហូជីមិញ​នៅ​ម៉ោង 03:55 (​ម៉ោង​ក្នុងស្រុក​)។

ភ្ញៀវ​ធ្វើដំណើរ នឹង​ទទួល​បាន​តម្លៃ​ដ៏​ពិសេស​អស្ចារ្យ​ត្រឹមតែ USD 0

(*) សម្រាប់​ផ្លូវ​ហោះហើរ​ថ្មី​នេះ លោកអ្នក​អាច​កក់​សំបុត្រ​ឥឡូវនេះ​តាម​គេហទំព័រ www.vietjetair.com ឬ​កម្មវិធី​ទូរស័ព្ទ Vietjet Air ជាមួយ​នឹង​ពេលវេលា​ធ្វើដំណើរ ចាប់ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ ២០២៤ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ ២០២៤។ ភ្ញៀវ​ធ្វើដំណើរ​របស់ Vietjet នឹង​ទទួល​បាន​ការ​ធានារ៉ាប់រង​ពី​ក្រុមហ៊ុន SkyCare ដោយ​ឥតគិតថ្លៃ ដែល​លោកអ្នក​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព។

ឥឡូវនេះ ភ្ញៀវ​ធ្វើដំណើរ​ក៏​អាច​រីករាយ​ជាមួយនឹង​ការតភ្ជាប់​ជើងហោះហើរ​រវាង​ទីក្រុង​ហូជីមិញ ដែល​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​មមាញឹក និង​ជា​ច្រក​ទៅកាន់​គោលដៅ​ទាក់ទាញ​នៃ​ប្រទេស​វៀតណាម និង​រដ្ឋធានី ឆេង​ឌូ នៃ​ខេត្ត Sichuan ភាគ​និរតី​នៃ​ប្រទេស​ចិន ដែលជា​ទីក្រុង​ដ៏​ល្បីល្បាញ​ខាង​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប និង​វប្បធម៌​រស់រវើក។ ផ្លូវ​ហោះហើរ​ថ្មី​នេះ ត្រូវបាន​គេ​រំពឹង​ថា នឹង​ឆ្លើយតប​ទៅនឹង​តម្រូវការ​កើនឡើង​នៃ​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំងពីរ ដែល​អនុញ្ញាតឱ្យ​អ្នក​ដំណើរ​អាច​ស្វែងរក​ការកម្សាន្ត​ច្រើនបែប រីករាយ​ទទួលទាន​អាហារ​ឆ្ងាញ់ៗ និង​គយគន់​សម្រស់​ធម្មជាតិ​ដ៏​អស្ចារ្យ​នៅ​ប្រទេស​វៀតណាម និង​ចិន។

ក្រុមហ៊ុន Vietjet កំពុង​ពង្រីក​វត្តមាន​របស់ខ្លួន​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ប្រទេស​ចិន ក្នុង​យុទ្ធសាស្ត្រ​នាំ​តំបន់​អាស៊ីអាគ្នេយ៍​ឱ្យ​កាន់តែ​ខិត​ទៅជិត​ប្រទេស​ចិន​។ ថ្មីៗ​នេះ ក្រុមហ៊ុន Vietjet នៅ​ប្រទេស​ថៃ​បាន​ចាប់ផ្ដើម​សេវាកម្ម​ជើង​ហោះហើរ ដោយផ្ទាល់​ត​ភ្ជាប់​ទីក្រុង​សៀង​ហៃ ហាំង​ចូ​វ និង​ក្វាង​ចូ​វ ទៅកាន់​រាជធានី​បាងកក​របស់​ប្រទេស​ថៃ ហើយ​គ្រោង​នឹង​ត​ភ្ជាប់​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន​បន្ថែមទៀត​នា​ពេល​ខាងមុខនេះ​។ សេវាកម្ម​ហោះហើរ​ផ្ទាល់​ទាំងនេះ មិន​ត្រឹមតែ​ផ្តល់ឱ្យ​អ្នកធ្វើដំណើរ​នូវ​ជម្រើស​នៃ​ការធ្វើដំណើរ​ដ៏​ទូលំទូលាយ និង​តម្លៃ​សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ទេសចរណ៍​រវាង​ប្រទេស និង​តំបន់​ទៅ​តំបន់​ថែម​ទៀតផង។

ជាមួយនឹង​យន្តហោះ​ដ៏​ទំនើប​របស់ខ្លួន ការប្តេជ្ញាចិត្ត​ចំពោះ​សុវត្ថិភាព​ធ្វើដំណើរ និង​សេវាកម្ម​អតិថិជន​ដ៏​ពិសេស Vietjet ត្រៀម​ផ្តល់ជូន​អ្នកដំណើរ​នូវ​ការធ្វើដំណើរ​ប្រកបដោយ​ផាសុកភាព និង​រីករាយ​ក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ​។ មិន​ថា​ការធ្វើដំណើរ​សម្រាប់​ធុរកិច្ច ឬ​ការកម្សាន្ត​នោះទេ អ្នកដំណើរ​អាច​ទទួល​បាន​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ និង​មិនអាច​បំភ្លេចបាន ដែល​ផ្តល់​សេវា​ជូន​ដោយ​បុគ្គលិក​ប្រកបដោយ​ការយកចិត្តទុកដាក់ រោះរាយ​រាក់ទាក់ និង​មាន​វិជ្ជាជីវៈ​ខ្ពស់។

(*) មិន​រាប់បញ្ចូល​ពន្ធ និង​ថ្លៃ​សេវា។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី Vietjet មិន​ត្រឹមតែ​បានធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​អាកាសចរណ៍​នៅក្នុង​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ត​ភ្ជាប់​ជើងហោះហើរ​ទូទាំង​តំបន់ និង​ជុំវិញ ពិភពលោក​ផង​ដែរ​។ ក្រុមហ៊ុន Vietjet ផ្តោតលើ​សមត្ថភាព​គ្រប់គ្រង​ថ្លៃដើម ប្រតិបត្តិការ​ប្រកបដោយ ប្រសិទ្ធភាព និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​ចំពោះ​សកម្មភាព​ទាំងអស់ និង​ឈានមុខ​គេ​។ ក្រុមហ៊ុន Vietjet ផ្តល់​នូវ​ឱកាស​ហោះហើរ​ជាមួយនឹង​ការ​សន្សំសំចៃ​ថ្លៃដើម និង​តម្លៃ​ដែល​អាច​បត់បែន​បាន ព្រមទាំង​សេវាកម្ម ចម្រុះ​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ផងដែរ។

ក្រុមហ៊ុន Vietjet គឺជា​សមាជិក​ពេញលេញ​នៃ​សមាគម​ដឹកជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ (IATA) ជាមួយ​នឹង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​សុវត្ថិភាព​ប្រតិបត្តិការ​របស់ IATA (IOSA)។ ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​ធំជាងគេ​របស់​វៀតណាម ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​សម្រាប់​សុវត្ថិភាព​ជាមួយនឹង​ផ្កាយ ៧ ដោយ​គេហទំព័រ​សុវត្ថិភាព និង​ចំណាត់ថ្នាក់​ផលិតផល​តែមួយគត់​របស់​ពិភពលោក គឺ airlineratings.com និង​បាន​ចុះបញ្ជី​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុងចំណោម​ក្រុមហ៊ុន អាកាសចរណ៍​ល្អ​បំផុត​ទាំង ៥០ របស់​ពិភពលោក​សម្រាប់​ហិរញ្ញវត្ថុ និង​ប្រតិបត្តិការ​ប្រកបដោយ​សុខភាព​ល្អ ដោយ​ទស្សនាវដ្ដី Airfinance Journal ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក៏ត្រូវ​បានគេ​ដាក់ឈ្មោះថា​ជា​ក្រុមហ៊ុន​ដឹកជញ្ជូន​តម្លៃ​ទាប​ល្អ​បំផុត​ដោយ​ស្ថាប័ន​ល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និង​ស្ថាប័ន​ជាច្រើន​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម