Connect with us

កីឡា

គួន ម៉ុម បង្ហើបពីការចុះកុងត្រារួចរាល់ទៅលេងក្រៅប្រទេស

បានផុស

នៅ

កីឡាករ​បាល់ទះ​ឆ្នើម គួន ម៉ុម បាន​បង្ហើញ​ឲ្យ​ដឹង​ពី​ការ​ចុះ​កុងត្រា​រួច​រាល់​សម្រាប់​ការ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​ព្រឹត្តិការណ៍​បាល់​ទះ​​តេជោលីគរដូវ​កាល​ទី១​ និង​ពាន​រង្វាន់​មួយ​ទៀត​នា​ខែ​មីនា ឆ្នាំ​២០២៤។

បន្ទាប់​ពី​ជួយ​ក្រុម​វិសាខា​ឲ្យ​យក​ឈ្នះ​លើ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ដោយ​លទ្ធផល ៣-០ ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ទី​២៦ ខែ​មករា កីឡាករ​ គួន ម៉ុម បានបង្ហើប​​ក្នុង​បទ​សម្ភាស​មួយ​ថា ខ្លួន​បាន​ចុះ​កុងត្រា​រួច​រាល់​ហើយ​សម្រាប់​ការ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​​សមាជិក​ជម្រើស​ជាតិ​កម្ពុជារូប​នេះ​មិន​ទាន់​​ឲ្យ​ដឹង​ពី​ឈ្មោះ​ក្លិប​នៅ​លីគ​ប្រទេស​ណា​ដែល​​ត្រូវ​​ទៅ​លេង​នោះ​ទេ។

កីឡាករ​បាន​និយាយ​ថា ៖«និយាយ​បង្ហើប​តិច​ចុះ ប្រហែល​ជា​ចប់​លីគ​អត់​អាច​មាន​ពេល​ច្រើន​លេង​ជា​មួយ​គាត់​ (សុវណ្ណនាថ)ទេ។ សុំ​លាក់​​​ប្រទេស​សិន​ដែល​ត្រូវ​ទៅ តែ​ចុះ​កុងត្រាហើយ សុំ​លាក់​សិន»។ សុវណ្ណនាថ​ដែល​បាន​ចេញ​ទៅ​នៅ​ក្រៅ​ប្រទេស​​​ជា​កីឡាករ​បាល់ទះ​ដ៏​ល្បី​ម្នាក់​បាន​ប្រកាស​​ថា ខ្លួន​នឹង​មក​ប្រកួត​មិត្តភាព​ជា​មួយ​ គួន ម៉ុម នា​ពេល​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួន ម៉ុន បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​លីគ​បាល់ទះ​កំពូល​កម្ពុជា ក្រុម​វិសាខា​នឹង​បន្ត​លេង​ពាន​រង្វាន់​មួយ​ទៀត​នៅ​ខែ​មីនា ឆ្នាំ​២០២៤ ដូច្នេះ​ក្រោយ​ពេល​ចប់ភារកិច្ច​ក្នុង​ពាន​រង្វាន់​​ខាង​មុខ​​ទើប​ចេញ​ទៅ​ក្រៅ​ប្រទេស​។

ទោះ​បី​ជា​យ៉ាង​ណា នៅ​មិន​ទាន់​ដឹង​​ថា ការ​ចុះ​កុងត្រា​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​ដែលតារា​បាល់ទះ​ដ៏​ឆ្នើម​របស់​កម្ពុជា​​ គួន ម៉ុម បង្ហើប​ឲ្យ​ដឹង​ថា​តើ​​ជា​កុងត្រា​ផ្ទាល់​ខ្លួន​ម្នាក់​ឯង ឬ​ក៏​ជា​ក្រុម​វិសាខា​ ពី​ព្រោះ​តាម​ដំណឹង​លេច​ឮ​ថា ក្រុម​បាល់ទាត់​វិសាខា ​គ្រោង​​នឹង​ចេញ​ទៅ​ប្រកួត​​នៅ​ក្រៅ​ប្រទេស​នា​ពេល​ខាង​មុខ។

គិត​ត្រឹម​សប្តាហ៍​ទី​៣​នៃ​លីគ​បាល់ទះ​កំពូល​កម្ពុជា ក្រុម​វិសាខា​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​ក្នុង​ចំណោម​៦​ប្រកួត និង​កំពុង​ឈរ​លើ​កំពូល​តារាង​យ៉ាង​រឹង​មាំ។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ គួន ម៉ុម​ សង្ឃឹម​៧០​%​ដែល​វិសាខា​​អាច​ឈ្នះ​ជើង​ឯក​លីគ​ជា​លើក​ដំបូង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣២ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម