ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ចាញ់ក្តីបរិហារកេរ្តិ៍ ត្រូវផ្តល់សំណងជាង ៨០លានដុល្លារ
តាមសេចក្តីរាយការណ៍របស់ CNN កាលពីថ្ងៃសុក្រទី២៦ខែមករា ចៅក្រម Manhattan បានតម្រូវឲ្យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្តល់សំណង ៨៣.៣លានដុល្លារ ដល់អ្នកកាសែតនិងជាអ្នកនិពន្ធឈ្មោះ E. Jean Carroll។

លោកស្រី Carroll អះអាងថា លោក ត្រាំ បានបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងឆ្នាំ២០១៩ នៅពេលបេក្ខជនឈានមុខគណបក្សសាធារណរដ្ឋរូបនេះអះអាងជាសាធារណៈថា លោកស្រី Carroll កុហកជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។
ពាក់ព័ន្ធរឿងក្តីនេះ គណៈវិនិច្ឆ័យបានសម្រេចថា លោក ត្រាំ ត្រូវបង់ប្រាក់ចំនួន១៨.៣លានដុល្លារសម្រាប់សំណងការខូចខាតនិង៦៥លានដុល្លារសម្រាប់ការខូចខាតជាទណ្ឌកម្ម។ គណៈវិនិច្ឆ័យរកឃើញថា សេចក្តីថ្លែងការណ៍របស់អតីតប្រធានាធិបតីរូបនេះ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍និងកេរ្តិ៍ឈ្មោះលោកស្រី Carroll ជាខ្លាំង។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានប្ដេជ្ញាប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចខាងលើ។ មិនត្រឹមប៉ុណ្ណឹង លោកបានហៅករណីនេះថាជាការតាមធ្វើទុក្ខបុកម្នេញ រៀបចំដោយលោកប្រធានាធិបតី ចូ បៃដិន ដើម្បីបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត។
លោកថែមទាំងបង្ហោះសារលើបណ្តាញ “សច្ចធម៌សង្គម” ទៀតថា “ពិតជាគួរឲ្យអស់សំណើចណាស់! ប្រព័ន្ធច្បាប់របស់យើងអស់ការគ្រប់គ្រង ហើយត្រូវបានប្រើប្រាស់ជាអាវុធនយោបាយ។ ពួកគេបានដកហូតសិទ្ធិធ្វើវិសោធនកម្មលើកទីមួយទាំងអស់។ នេះមិនមែនអាមេរិកទេ!”។

សូមបញ្ជាក់ លោកស្រី Carroll បានចោទប្រកាន់លោក ត្រាំ ពីបទរំលោភផ្លូវភេទនាងក្នុងហាងលក់ទំនិញប្រណីតនៅទីក្រុងញូវយ៉ក អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលកាលនោះលោកស្រីជាអ្នកសរសេរអត្ថបទសម្រាប់ទស្សនាវដ្តី Elle ប៉ុន្តែលោក ត្រាំ បានបដិសេធការចោទប្រកាន់ហើយផ្តល់សក្ខីកម្មនៅក្នុងតុលាការថា លោកមិនដែលធ្លាប់ជួប Carroll ទេ។
ក្នុងអំឡុងសវនាការស្រដៀងគ្នាកាលពីខែឧសភាឆ្នាំ២០២៣ គណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កក៏តម្រូវឲ្យលោក ត្រាំ ផ្តល់សំណងដល់ Carroll ជាទឹកប្រាក់ចំនួន២លានដុល្លារសម្រាប់ការបំពានផ្លូវភេទ និងប្រហែល៣លានដុល្លារសម្រាប់ការបរិហារកេរ្តិ៍ដែរ យ៉ាងណា លោក ត្រាំ បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ដូណាល់ ត្រាំ មានទឹកមាត់លេប ក្រោយបេក្ខជនលេចធ្លោ សម្រេចដកខ្លួន ងាកមកគាំទ្រលោកវិញ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច